Part4: Your safe world

539 43 1
                                    

Seoul..........
មន្ទីរពេទ្យទីក្រុងសេអ៊ូល...........
.
.

បិទទ្វាឡានតាក់ស៊ីរួចTaehyung រត់មិនខ្វល់ពីអ្វីចូលទៅក្នុងច្រកផ្លូវចូលទៅក្នុងមន្ទីរពេទ្យ។ បន្ទាប់ពីរឿងជាមួយMichel កាលពីថ្ងៃនោះរួចមកTaehyung ប្រញាប់នឹងមកជួបអ្នកម៉ាក់ដែលពេលនេះមិនដឹងជាយ៉ាងមិចទៅហើយ។

Jonh Michel មនុស្សឈាមខ្មៅម្នាក់នោះ លួចចូលមកក្នុងមន្ទិរពេទ្យហើយក៏លួចថតយកវីដេអូរបស់លោកស្រីKimយកទៅគំរាមTaehyung៕

រត់ចូលទៅខាងក្នុង Taehyung មិនខ្វល់ពីភ្នែករាប់រយគូរដែលសម្លឹងមើលមកខ្លូនដូចជាមនុស្សចម្លែក រត់ហួសតុពត៍មាន ហើយក៏បន្តទៅដល់ទ្វារជណ្ដើរយន្តដែលពេលនេះវាកំពុងតែរវល់ទៅហើយ។ ចិត្តអន្ទះសារ Taehyung រត់ទៅចុចប៊ូតុងគន្លឺះយន្តស្ទើរតែគ្រប់ទ្វារ តែវាក៏នៅតែរវល់ ចាំមិនបានTaehyung ក៏រត់ឡើងទៅតាមជណ្ដើរជើងទៅជាន់ទី3ផ្នែក ជំងឺមហារីក។

ស្ទើរតែសោះខ្យល់ទីបំផុត Taehyung ក៏រត់មកដល់មុខបន្ទប់លេខ ៣០៥ ដែលជាបន្ទប់ម៉ាក់របស់ខ្លួននៅសម្រាកព្យាបាល។ មិនចាំយូរ Taehyung រុញទ្វាចូលទៅខាងក្នុង ហើយក៏ឃើញអ្នកជាំទីស្រលាញ់របសខ្លួនកំពុងតែសម្រានលក់មិនដឹងអី។ 

ដើរចូលទៅយឺតៗ រាងសង្ហាបិទទ្វារបន្ទប់រួចក៏ទាញកៅអីដែកថ្នមៗនិងអង្គុយក្បែរ  វ័យចំណាស់ លើកដៃធំរឹងមុំារបស់ខ្លួន Taehyung ចាប់ដៃអ្នកម៉ាក់មកថើបមុននឹងដកដង្ហើមធំបន្ធូរអារម្មណ៍

Taehyung : "ម៉ាក់"និយាយចប់លោកស្រីKim ក៏កម្រើកខ្លួន កែវភ្នែកដែលដូចទៅនឹងTaehyung ក៏សម្លឹងមកមុខកូនប្រុសមុននឹងជ្រួញចិញ្ចើមដោយការព្រួយបារម្ភ

លោកស្រីKim "Taehyung ah កូនទៅត្រូវស្អីមកនឹង" លើកដៃដែលទន់ខ្សោយរបស់គាត់ប៉ះទៅលើស្នាមជាំនៅនឹងថ្គាមរបស់Taehyung ធ្វើអោយអ្នកកម្លោះត្អូញនឹងភាពឈឺចាប់បន្តិចមុននឹងចាប់ដៃអ្នកម៉ាក់របស់ខ្លួនចេញនិងថើបម្ដងទៀត គ្រវីក្បាលរួចមុននឹងតប

Taehyung "មិនមានអ្វីធំដុំនោះទេ ម៉ាក់ កូនគ្រាន់តែដើរបុកអ្វីមកតែប៉ុណ្ណោះ" លោកស្រីគ្រវីក្បាលនិងលើកដៃទៅអង្អែលក្បាលTaehyung ថ្នមៗ

រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)حيث تعيش القصص. اكتشف الآن