Part11: Your Cold Heart

539 38 0
                                    

Morning...........

អ្នកកម្លោះTaehyungមកចាំនៅខាងមុខក្រុមហ៊ុនJeon Groupតាំងតែព្រលឹមអុល នេះបើចង់ត្រូវសើបការគឺត្រូវតែធ្វើការងារហ័សបែបនេះ។ ជាមួយនឹងស្កគ្រាប់មួយដើមTaehyung អង្គុយសម្លឹងមើលទៅអ្នកដែលដើរចូលទៅខាងក្នុងក្រុមហ៊ុនម្ដងម្នាក់ៗ កែវភ្នែកខ្លាក៏ចេះតែសម្លឹងមើលទៅកញ្ចឹងកររបស់មនុស្សទាំងអស់នោះស្វែងរករូបសាក់ខ្យាដំរី តែមកដល់ពេលនេះទៅហើយ មនុស្សមិនតិចនាក់នោះទេដែលTaehyungប្រាកដណាស់ថាជាបុគ្គលិកក្នុងក្រុមហ៊ុន តែមិនមានស្នាមសាក់ ហើយក្រុមហ៊ុនមួយនេះក៏មិនសូវជាមានបុគ្គលិកស្រីប៉ុន្មាន។

បៀបស្ករគ្រប់អស់ហើយ Taehyungក៏ទាញដងរបស់វាគប់ចោលទៅក្នុងធុងសម្រាម តែសំណាងរបស់អ្នកកម្លោះមិនល្អទើបធ្វើអោយដងនោះត្រូវគប់ទៅចំនឹងជើងរបស់មនុស្សស្រីម្នាក់ទៅវិញ។ដកដង្ហើធំអ្នកកម្លោះមិនចង់ត្រូវមានរឿងទើបប្រញាប់នឹងងាកមុខចេញធ្វើខ្លួនដូចជាមិនដឹងអីតែវាក៏ត្រូវតែមានរឿងទាល់តែបាន

Denny: "នែ នាយមិនមានភ្នែកឬក៏យ៉ាងមិចបានជាមកបោះសម្រាមត្រូវមនុស្សបែបនេះ"ទោះជាយ៉ាងណាក៏Taehyungធ្វើជាមិនដឹងមិនលឺ ស៊ូធ្វើមុខក្រាស់ដើរចេញពីទីនេះ មិនចង់ត្រូវអោយគេស្គាល់មុខកាន់តែច្រើន ណាមួយក៏មិនចង់មកត្រូវឈ្លោះគ្នាជាមួយនឹងមនុស្សស្រី។ពិតមែនថាTaehyungគឺមានចំណែកខុសតែនេះនាងក៏ដើរមកទាន់ពេលដែលនាយបោះសម្រាមចោល
"ថ្លង់ឬក៏យ៉ាងមិចនឹងហា"Dennyស្ទុះមកក្បែរTaehyungដូចជាខ្លាញីទើបតែចេញពីទ្រុង មុខក្រហមស្ទើរតែស៊ីដាច់ក្រេមរបស់នាង បង្ហាញពីភាពមួរម៉ៅតែអ្នកកម្លោះនៅតែធ្វើជាមិនខ្វល់មុននឹងតបទៅកាន់នាងវិញថា
Taehyung : "អ្នកណាប្រើអោយនាងដើរមកទាន់ពេលដែលខ្ញុំគប់សម្រាមចោលទៅ"លឺបែបនេះហើយDennyក៏សង្គ្រឺតធ្មេញសម្លឹងទៅកាន់Taehyung មុននឹងសម្លឹងមើលលើមើលក្រោមរួចក៏បន្លឺសម្លេងសើចចម្អក
Denny : "អូនេះជាមនុស្សខ្ចាត់ព្រាត់មកពីណាមិនដឹង គិតហើយមើលទៅថាចង់មកដាក់ពាក្យធ្វើសន្និសុខនៅទីនេះ"និយាយចប់Dennyក៏អោបដៃសម្ញែងរឹកដាក់Tarhyung
"សុំទោសយើងឥឡូវនេះឬក៏ចាំអោយសន្និសុខមកអូសកនាយទៅ"

រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)Donde viven las historias. Descúbrelo ahora