ᴄʜᴏᴏsᴇ ʏᴏᴜʀ ʜᴇᴀʀᴛ
ឈឺក្បាល ជារឿងតែម្យ៉ាងដែលJimin ដឹងមុនគេ ពេលដែលរាងកាយតូចភ្ញាក់ចេញពីពិភពសុបិន្ដ។ ខ្លួនធ្ងន់ដូចជាថ្ម ព្យាយាមនិងរើបម្រាស់នៅពីក្រោមដៃវែងនិងរឹងមុំារបស់អ្នកម្ខាងទៀត តែមិនមានកម្លាំងសូម្បីតែលើកដៃមួយនោះចេញ។
Jungkook : "Morning......"សម្លេងគ្រលរពេលព្រឹកព្រលឹមរបស់Jungkookបន្លឺឡើងនៅក្បែរត្រចៀករបស់Jimin បបូរមាត់ស្ដើងផ្ដិតនឹងឆ្អឹងថ្គាមរួចក៏អូសមកដល់ថ្ពាល់ក្រពុំ
"អូនធូរហើយមែនទេ" Jimin ងក់ក្បាលតិច មុននឹងបែរមុខទៅសម្លឹងមើលអ្នកដែលមិនទាន់បើកភ្នែកនៅឡើយ
"ហឹសហឹស ចង់ថើបមែនទេ បើចង់ក៏ថើបមកមិនបាច់សម្លឹងយូរបែបនេះនោះទេ" Jimin គ្រវីក្បាលនិងយកដៃទៅទាញដៃរបស់Jungkook ចេញពីចង្កេះរបស់ខ្លួន រួចក៏ងើបអង្គុយត្រង់
Jimin : "ខ្ញុំចង់ទៅបន្ទប់ទឹក" Jungkook ធ្វើជាមិនខ្វល់ ហើយក៏រិតតែរិតរង្វង់ដៃជុំវិញចង្កេះមួយនោះដដែល
"បើបែបនេះអោយទៅបន្ទប់ទឹកយ៉ាងមិញនឹងបានទៅ" មុខជូររបស់Jiminបង្ហាញអោយឃើញច្បាស់ ម្រាមដៃតូចៗព្យាយាមនឹងគ្រវាសដៃអ្នកខាងនោះចេញ មុននឹងJungkook ប្ដូរផែនការ ទាញអោយអ្នកខាងនោះត្រឡប់មកគេងវិញ និងប្រើជើងម្ខាងដាក់ឃាំងជើងរបស់Jimin ជាប់ និងដៃទាំងពីរចាប់ករដៃJiminឃាំងនៅលើក្បាល
Jungkook : "យប់មិញនេះ មមើលឈ្មោះអ្នកណា?ហឹម Diminie ផងហិ ឈ្មោះស្អីទៅអាក្រក់យ៉ាងនេះ" Jimin ជ្រួញចិញ្ចើមមិនយល់ពីអ្វីដែលJungkook និយាយ សូម្បីតែយប់មិញនេះខ្លួនបានធ្វើអ្វីខ្លះក៏Jimin មិនចាំផង
Jimin : "ឈ្មោះណាទៅខ្ញុំមិនចាំនោះទេ ហើយក៏លែងបានហើយខ្ញុំឈឺ....."
Jungkook : "មិនលែងហើយក៏ប្រាប់មកបានហើយថាឈ្មោះរបស់អ្នកណា" សម្លេងហួងហែងរបស់Jungkook មិនបានធ្វើអោយJimin ភ័យនោះទេ តែវាដូចជាធ្វើអោយកម្លោះតូចអស់សំណើច
Jimin : "ប្រាប់ហើយថាមិនដឹងនោះទេ"Jungkook ងក់ក្បាលព្រមជឿរពាក្យរបស់Jimin តែក៏មិនបានន័យថាលោកប្រុសធំនឹងលែងចេញពីរាងកាយមួយនេះនោះទេ Jimin ដកដង្ហើមធំមុននឹងភ្នែកក៏ត្រូវបើកធំដូចគ្នាពេលដែលJungkook ទម្លាក់មុខឈ្ងប់នឹងទ្រូងដែលលេចចេញពីក្នុងរ៉ូបងូតទឹក។ រ៉ូបងូតទឹក? Jimin ចាប់ផ្ដើមរកនឹករឿងកាលពីយប់មិញ ថាហេតុអ្វីបានជាខ្លួនប្ដូរមកជាស្លៀករ៉ូបងូតទឹក ហើយ..........
YOU ARE READING
រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)
FanfictionJungkook គិតដល់រឿងដែលមិនគួរអោយជឿរជាច្រើន តែរឿងម្យ៉ាងដែលធ្វើអោយអ្នកកម្លោះភ្ញាក់ផ្អើល និងគិតមិនដល់នោះគឺ Park Jimin ដៃគូរជំនួញលាក់មុខរបស់ខ្លួន មកដេកសន្លប់នៅខាងមុខផ្លូវចូលទៅក្នុងភូមិគ្រឹះ វារិតតែភ្ញាក់ផ្អើល ពេលដែលរាងកាយតូចមួយនោះភ្ញាក់ឡើង និងមិនបានចងចាំអ...