Part 1: Destiny❄

2.3K 102 18
                                    

------------------------------------------------

ប្រទេសញូហ្សែលែន រដូវរងារ ឆ្នាំ ➁⓪⓪➄

 .

 .

    កំឡុងពេលនេះ សីតុណ្ហភាពនៅញូវហ្សែលែនបន្តធ្លាក់ចុះរហូរដល់ចំណុចមួយដែលធ្វើអោយបរិយាកាសនៅស្រទាប់ខាងលើចាប់ផ្ដើមចុះត្រជាក់និងបង្កអោយមានផ្កាព្រិលកកនៅក្នុងពពកធ្វើអោយទម្ងន់ពពកកើនឡើងទើបត្រូវបង្ខំអោយផ្កាព្រិលទាំងអស់នោះធ្លាក់ចុះមកលើផែនដី។

          គ្របដណ្ដប់លើផ្ទៃដីដែលធ្លាប់តែមានស្មៅដុះខៀ​វខ្ចីនាពេលរដូវក្ដៅ ប្រៀបដូចជាផ្ទាំងក្រណាត់រោមសត្វពណ៍សរ ស្រទាប់ព្រិលទាំងអស់នោះត្រូវបានគេកែឆ្នៃជាទីលានជិះស្គីទឹកកក និងទាក់ទាញអោយភ្ញៀវទេសចរណ៍ចូលមកកម្សាន្ត ជាពិសេសអ្នកដែលចង់សម្រាកពីការងារមុខជំនួញដូចជាគ្រួសារត្រកូល Jeon ។ រយះពេលសម្រាកលំហែរកាយត្រឹមតែ២សប្ដាហ៍តែដូចជាមួយជីវិត សម្រាប់Jeon Jungkook ក្មេងប្រុសអាយុ១០ឆ្នាំ អង្គុយអោបដៃ និងជ្រួញចិញ្ចើមនៅលើកៅអីរោមសត្វតាមដែលមើលឃើញទៅគឺមិនមែនដូចជារបស់សុប្បនិមិ្មតនោះទេ នៅក្នុងចិត្តក្មេងតូចឆួលដូចជាព្រះអាទិត្យនារដូវក្ដៅ ព្រោះតែភាពធុញថប់។ ដៃជើងប្រែជាពណ៍ផ្កាឈូកព្រឿងស្ទើរតែកកដោយសារសីតុណ្ហភាពត្រជាក់ខ្លាំង ទោះបីជាក្នុងផ្ទះមានឡរកម្ដៅ និងសម្លៀកបំពាក់រោមសត្វសម្រាប់ផ្គត់ផ្គង់អោយក្មេងប្រុសតូចក្ដី ប៉ុន្តែ Jungkook នៅតែបដិសេធចង់ជំនះភាពត្រជាក់ ព្រោះគិតថារដូវរងារគ្មានអ្វីអស្ចារ្យនិងគួរអោយចង់រស់នៅដូចជារដូចក្ដៅ គឺខ្លួនមិនចង់ត្រូវចាញ់រដូវរងារ។

   Jungkookអង្គុយក្នុងបន្ទប់ទទួលភ្ញៀនៃផ្ទះកញ្ចក់ដែលធ្វើឡើងពីឈើដើមម៉ៃសាក់និងលាបថ្នាំ
ពណ៍Cinamon កែវភ្នែកពណ៍សូកូឡាត្នោតមើលតាមកញ្ចក់បង្អួច ទៅកាន់ក្មេងៗដទៃទៀតដែលរៀនជិះស្គីទឹកកកជាមួយនឹងគ្រួសារ។ មិនមែនJungkook ស្ញើចនឹងក្មេងៗទាំងអស់នោះទេ ប៉ុន្តែក្មេងតូចគ្រាន់តែឆ្ងល់ថាហេតុអ្វីក្មេងទាំងអស់នោះចូលចិត្តផ្កាព្រិលខ្លាំងបែបនេះ មិនដូចជាខ្លួនដែលសូម្បីតែគិតក៏មិនអាចទៅរួចដែរ។

រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)Tempat cerita menjadi hidup. Temukan sekarang