ជើងហោះហើរពីក្រុងមកសេអ៊ូលក៍បានចុះចតរាងក្រាស់
ចេញពីប្រលានដើម្បីរងចាំឡានរបស់អ្នកផ្ទះមកទទួល មិនយូរ
ឡានម៉ាកទំនើបក៍មកដល់រាងក្រាស់ឡើងលើឡានដោយមិន
មាត់មួយម៉ាត់ទឹកមុខដូចគេចាប់យកទៅសម្លាប់ចោល រាងក្រាស់
អង្គុយផ្អែកស្មានឹងកញ្ចក់ឡានគយគន់មើលទេសភាពតាមផ្លូវ
រហូតដល់ភូមិគ្រឹះត្រកូល <ជន> ទ្វាឡានបានបើកដោយតៃកុង
ឡាននៅក្នុងភូមិគ្រឹះរាងក្រាស់ដើរចូលក្នុងភូមិគ្រឹះជាមួយទឹកមុខ
សោះកក្រោះ។
«កូនមកអង្គុយត្រង់នេះមក» ជុងគុកសម្លឹងមើលទៅតុអាហារ
ដោយការងឿងឆ្ងល់ មានមនុស្សមកពីខ្លះក៍មិនដឹង រាងក្រាស់ក៍
ដាក់បង្គុយចុះតាមអ្វីដែរម៉ាក់ចិញ្ចឹមខ្លួនបានប្រាប់។
«ម៉ាក់មានពិធីអ្វីមែនទេ?»
«ម៉ាក់ចង់ណែនាំអនាគតគូរដណ្តឹងឲកូនបានស្គាល់» ជេរីនិយាយអមជាមួយនិងស្នាមញញឹមលំអ។
«គូរដណ្តឹង?» ជុងគុកស្ទើរតែមិនជឿនិងត្រចៀករបស់គេផ្ទាល់
ហើយក៍ភ្ញាក់ផ្អើលផងដែរ ទើបសួរបញ្ជាក់ក្រែងលរម៉ាក់របស់គេនិយាយច្រឡំព្រោះសុខៗក៍លេចមុខគូរដណ្តឹងឯណាមក
ទាំងដែរមិមធ្លាប់គ្នាពីមុនមកសោះ។
«ត្រូវហើយ» ពេលលឺបែបនេះហើយរាងក្រាស់ទម្លាក់ទឹកមុខ
មួយរំពេច។
« ខ្ញុំឈ្មោះ កាំង ស៊ូហុី រីករាយណាស់ដែរបានជួបលោក »
នាងក្រមុំប្រកាសណែនាំខ្លួនឲគេបានដឹងធ្វើចរឹតក្រមិចក្រមើម
ដាក់គេ ហើយហូចដៃដើម្បីឲគេចាប់ដើម្បីជាមិត្តភាព តែជុងគុក
បានត្រឹមតែឱនក្បាលដាក់នាង មិនហុចដៃទៅប៉ះនឹងដៃនាងនោះ
ទេ គេក៍ចាប់ផ្តើមញុាំអាហារប្តូរបរិយាកាសកុំឲនាងស៊ូហុីម្នាក់
នោះនិយាយរញេរញៃច្រើន។
អាហារពេលថ្ងៃត្រង់ក៍បានរួចរាល់រាងក្រាស់ឡើងទៅបន្ទប់
បាត់ព្រោះគេមិនចង់ឃើញមុខនាងក្រមុំនោះឡើយដោយសារ
តែនាងជាមនុស្សដែរគួរឲធុញទ្រាន់បំផុតចូលចិត្តនិយាយច្រើន
ឲគេចាប់អារម្មណ៍ បញ្ចេញចំណេះដឹងខ្លាចតែគេមិនដឹងថានាង
រៀនបានខ្ពង់ខ្ពស់។ រាងក្រាស់ប្រះខ្លួនទៅលើពូកលើកដៃ
ជ្រងសក់ឡើងទៅលើសម្លឹងមើលពិដានយ៉ាងយូរ ទើបគេក៍ដើរទៅយកកៅស៊ូចងសក់ មកចងសក់ដែរទម្លាក់
គ្រោបថ្ងាស់របស់គេឡើងទៅលើដើម្បីឲវាស្រឡះមុខស្រឡះមាត់បន្ទាប់មកក៍ប្តូរសម្លៀកបំពាក់មកពាក់ខោត្រឹមជង្គង់អាវយឺត
ពណ៌ខ្មៅ ផឹកកូកាកូឡាអង្គុយលើពូកមើលរឿង។
តុក តុក តុក
សម្លេងគោះទ្វាក៍បានបន្លឺឡើង រាងក្រាស់ក៍ទៅបើកទ្វាដោយ
ការធុញទ្រាញ់ជាខ្លាំងអង្គុយមើលរឿងមិនទាន់ទាំងក្តីគូទផង
ឥឡូវមកគោះទ្វារំខាន់ទៀតហើយ ចំយ៉ាប់មែន។
ក្រាក~~
«អឺ...ម៉ាក់ប្រាប់ថាបងចូលចិត្តវា» ស៊ូហុី ហុចទឹកផ្លែប្លូប៊ឺរីក្រឡុក
ជាមួយនិងផ្លែចេកឲទៅជុងគុកដោយទឹកមុខរីករាយញញឹមបិទមិន
ជិតទេ ព្រោះដោយសារតែឃើញជុងគុកចងសក់ខាងមុខលើក
ទៅលើស្លៀកពាក់ដែរជាស្ទាយរបស់នាងតែងតែប៉ង់ប្រាថ្នាចហ់បានបុរសបែបនេះហើយក៍បានជួបធ្វើឲនាងសប្បាយទ្វេដង។
«អឹម!! » ជុងគុកក្រហឹមបំពង់ករទទួលទឹកផ្លែឈើក្រឡុកពីនាង
តែគ្មានសូម្បីតែពាក្យអរគុណទៅកាន់នាងវិញហើយធ្វើមុខងាប់
ដាក់នាងថែមទៀតអ្វីដែរពិសេសនោះគេបិទទ្វាបន្ទប់វីសនិងបុក
មុខរបស់នាងទៀត រាងក្រាស់ដើរទៅក្នុងបន្ទប់ទឹកចាក់ទឹកផ្លែឈើនោះទៅក្នុងចានបង្គន់បាត់ ហើយកែវដែរនាងបានឲគូររូបស្នាមញញឹមនិងរូបបេះដូងហើយជាមួយឈ្មោះរបស់នាង
នោះគេក៍ទៅបើកបង្អួចកញ្ចក់ខាងក្រោយគុបចេញតាមបង្អួចចូលក្នុងសួនច្បារខាងក្រោយផ្ទះបាត់ រួចក៍មកដេកលើពូកមើល
ទូរទស្សន៍ធ្វើមិនដឹងមិនលឺដូចគ្មានរឿងបានកើតឡើងអ៊ីចឹង ចំណែកឯស៊ូហុីនោះវិញដើរញញឹមបិទមាត់មិនជិតធ្វើឲម៉ាក់របស់ជុងគុកគិតថាគេទាំងពីរបានត្រូវរៅគ្នាហើយ ។
YOU ARE READING
គំនុំចិត្តចងបេះដូង(The End)
Romanceស្នេហាបង្កើតឡើងដោយភ្លើងគំនុំគុំគួនពីអតីតកាលដែរមិនអាចបំភ្លេចបានដោយការសងសឹកដោយវិធីត្រជាក់មិនបង្ហាញអាកប្បកិរិយាខឹងស្អប់ចេញមក ការស្រឡាញ់ លាយលំជាមួយនឹងការស្អប់។