គំនុំចិត្តចងបេះដូង(ភាគទី២៥)

1.4K 71 4
                                    

  ព្រឹកនៃថ្ងៃថ្មីក៍បានមកដល់រាងក្រាស់ចុះពីលើគ្រែដោយមិន
បានមើលក៍ជាន់ម្រាមដៃរបស់យ៉ារ៉ា រាងក្រាស់ឱនសម្លឹងមើល
បន្តិចក៍ចេញទៅបាត់ទៅមិនខ្វល់ថានាងពេលនេះយ៉ាងម៉េច
នោះទេ។ នាងតូចល្ហិតល្ហៃគ្មានកម្លាំងកំហែងដៃជាប់ចំណង
ភ្នែកក៍ត្រូវចងក្រណាត់បិទជិត ត្រូវយប់មិញគេវាយលុកពេញ
រាងកាយនាងស្ទើរតែដាច់ខ្យល់ មកព្រឹកឡើងមិនបានទាំង
ងូតទឹកញុាំអាហារសូម្បីតែគេងក៍មិនបានស្រួលហើយរាងកាយ
ក៍គ្មានអ្វីបិទបាំងនៅននលគក មួយសន្ទុះក្រោយសម្លេងបើកទ្វា
បន្ទប់ក៍បានបន្លឺយឡើង។
ក្រាក~~
រាងក្រាស់ដើរចញលមកដោយមានកាន់សម្លៀកបំពាក់នឹងថាស
អាហារយកមក តែរាងក្រាស់មិនឲនាងញុាំខ្លួនឯងទេតែគេជា
អ្នកបញ្ចុកដោយផ្ទាល់។
« ហា៎ មាត់ » រាងក្រាស់សម្លត់នាងដោយសម្លេងកាច់ ទើប
នាងតូចហើបមាត់តិចៗ ធ្វើឲរាងក្រាស់តឹងទ្រូង តឹងចិត្តទើសទាល់
យ៉ាងខ្លាំងព្រោះកាយវិការនាងល្វើយៗ ទើបគេចាប់ច្របាច់មាត់
នាងហ៉ាងខ្លាំងស្ទលរតែបាក់ធ្មេញនាងទៅហើយ ។
ទឹកភ្នែកនាងហូរជ្រាបតាមកំណាត់ធ្វើឲសើម ជុងគុកកាលដែល
ឃើញបែបនេះហើយក៍និយាយឌឺដងដាក់នាង៖
« រំអួយ...ស្អីតិចក៍យំមិនចេះទប់ខ្លះទេរឺយ៉ាងម៉េច »
« អ្ហឹកៗៗ... » នាងមិនតបតរទៅគេវិញបើសិនជានាងឆ្លើយទៅ
គេវិញក៍គ្មានប្រយោជន៍ត្រូវគេស្អីឲវិញដដែរ។
ជុងគុកបញ្ចុកអាហារឲនាងបុកចូលមាត់ស្ទើរតែខក់កន្លើត
នាងតូចទ្រាំញុាំទាំងទឹកភ្នែក នាងមិនធ្លាប់គិតថាជីវិតក្លាយជា
បែបនេះទេ ធ្លាប់តែមានជីវិតឯករាជ្យមានសេរីភាពតែពេលនេះ
មកត្រូវគេធ្វើបាបនេះ នាងពិតជាសង្វេកខ្លួនឯងណាស់
ជុងគុកបញ្ចុកបាយឲនាងតូចរួចរាល់ក៍ស្រាយចំណងដៃនឹងជើង
ឲនាងទៅងូតទឹកសម្អាតខ្លួនឲស្អាត យ៉ារ៉ានាងគ្មានសូម្បីតែកម្លាំង
ក្រោកឈរក៍មិនចង់មាន ជុងគុកទើសទាល់ភ្នែកពេកទើប
ក្រសោបស្មារទាំងសងខាងលើកនាងឡើងរួចរួញយ៉ាងខ្លាំងជ្រុល
ជ្រួសប៉ះនឹងជញ្ចាំងត្រូវក្បាលរបស់នាងជ្រាបឈាមចេញមករឹមៗ
រាងក្រាស់ក៍លើកនាងបីចូលទៅក្នុងបន្ទប់ទឹក រួចដើរចេញវិញ
យ៉ាងរហ័សព្រោះមិនចង់ឲអាក្អូនខឹងទាន់។ នាងតូចពេលចេញ
ពីបន្ទប់មកមិនឃើញគេក៍ដើរចុះទៅខាងក្រោមរកទឹកផឹក ក៍ឃើញ
គេអង្គុយនៅតុអាហារមានប្រអប់ពេទ្យដាក់នៅលើតុ។
« យ៉ារ៉ាមកអង្គុយជិតយើងមក » រាងក្រាស់ដង្ហោយហៅនាង
មិនព្រមប្រសព្វភ្នែកជាមួយនាង  យ៉ារ៉ានាងស្ទាក់ស្ទើរមិនចង់
ទៅជិតគេទេព្រោះខ្លាចគេវាយនាងទៀត នាងក៍ទៅអង្គុយជិត
ដោយសារតែសម្លេងគំរាមកំហែងដាក់ទើបទៅទាំងបង្ខំចិត្ត។
« អង្គុយឲស្ងាមទៅយើងលាបរបួសឲ » ជុងគុកហូសកៅអី
ខ្លួនទៅកាន់តែជិតនឹងកៅអីនាងដើម្បីឲវាមានភាពងាយស្រួល
រាងក្រាស់ប្រសោបមុខតូចច្រមិចដោយប្រអប់ដៃធំៗរបស់គេ។
« បើឈឺប្រាប់ ព្រោះខ្លាចយើងជ្រុលដៃ » រាងក្រាស់ប្រាប់
ទៅរាងស្តើង ដោយគេកំពុងតែរៀបចំប្រដាប់ព្យាបាល ទង្វើរ
របស់គេធ្វើឲយ៉ារ៉ាងឿងឆ្ងល់ ចរឹតគេផ្លាស់ប្តូរ៣៦០ដឺក្រេត្រឹម
តែពេលប៉ុន្មាននាទីប៉ុណ្ណោះ ម្តងល្អ ម្តងអាក្រក់ចិត្តប្រុសរេមិន
ទៀង ។
« អូយ៎យ... » ទឹកថ្នាំលាងរបួសប៉ះនឹងសាច់ធ្វើឲក្រហាយ
« ដៃយើងធ្ងន់មែនទេ? »
« អត់ទេតែថ្នាំវាក្រហាយ » ដៃនាងញ័រទទ្រើតព្រោះនាងមិន
ចូលចិត្តថ្នាំសូម្បីតែក្លិនរបស់វាក៍អាចឲនាងរកកលចង់ក្អួតដែរ។
ជុងគុកក៍បានលាបរបួសឲរួចរាល់រួចក៍ទៅធ្វើម្ហូបយ៉រ៉ានាងក៍ទៅជួយ
ធ្វើអាហារជុងគុកដែរមិនឲទំនេរដៃឡើយ ។
« អូយ៎យ... » រាងក្រាស់បន្លឺសម្លេងបន្តិចហើយលើកម្រាមដៃ
ចង្អុលបៀមក្នុងមាត់កុំឲឈាមហូរ។
« កើតអីមែនទេ » រាងស្តើងដកដៃរបស់គេចេញពីបបូរមាត់
ហើយក៍ឃើញឈាមហូរមកយ៉ាងច្រើនចេញមកធ្វើឲនាង
វិលៗរកសន្លប់ព្រោះនាងខ្លាចឈាមគ្រាន់តែលឺពាក្យឈាមក៍
នាងញ័រដៃធ្វើអ្វីក៍មិនចង់កើតដែរ(កុំថាតែយ៉ារ៉ាអេទមីនក៍ចឹងដែរ😂)
ជុងគុកក៍គ្រានាងមកអង្គុយលើកៅអីយកទឹកឲផឹកដើម្បីឲនាង
បានធូរ។

គំនុំចិត្តចងបេះដូង(The End)Where stories live. Discover now