(ភាគទី៤៣)

1K 56 3
                                    

នាងតូចពេលបានលឺឪពុកម្តាយរបស់ខ្លួននិយាយរៀបរាប់ឲ្យ
បានដឹងហើយ បេះដូងរបស់នាងដូចជាស្ពឹកៗថប់ដង្ហើម ព្រោះនាង
មិនដឹងថាចិត្តរបស់នាងពេលនេះស្រឡាញ់គេរឺត្រូវស្អប់គេនោះទេ
នាងកំពុងតែច្របូកច្របល់និងអារម្មណ៍របស់នាងចិត្តមួយ
ស្រឡាញ់ ហើយចិត្តមួយទៀតស្អប់។
«លោកប៉ា អ្នកម៉ាក់កូនសុំទៅសម្រាកសិនហើយ » និយាយ
ហើយនាងក៍ដើរចេញពីសាឡុងទៅបន្ទប់របស់នាងបាត់។
ម៉ាក់របស់នាងក៍ថើបបម្រុងដើរតាមកូនតែក៍ត្រូវចនបានហាមឃាត់
«អ្នកមីង!! ខ្ញុំគិតថាឲ្យនាងនៅម្នាក់ឯងសិនទៅ ឲ្យនាងបានស្ងប់
ចិត្តសិន»
« ត្រូវហើយអូន! ក្មួយនិយាយត្រូវទុកឲ្យកូននៅម្នាក់ឯងសិនទៅ
កុំទាន់រញ៉េរញ៉ៃកូន » អ្នកម៉ាក់របស់នាងក៍ងក់ក្បាលតិចៗដាក់
បង្គុយនៅលើសាឡុងវិញដោយផ្ទៃមុខពោរពេញដោយក្តីបារម្ត។
_____________
« លោកប្រុសអញ្ជើញទៅណាដែរ? ឲ្យខ្ញុំជូនទៅទេទាន? »
« មិនចាំបាច់ » ជុងគុកឆ្លើយតបទៅកាន់អ្នកបើកឡានទាំងមិន
មើលមុខរួចក៍ចូលឡានបើកចេញទៅបាត់។
« នែ៎!! ពូមានដឹងថាគាត់ទៅណាទេ? »គ្រាន់តែជុងគុកចេញទៅបាត់ភ្លាមស៊ូហុីក៍ដើរចេញមកពីណាមិនដឹងសួរទៅអ្នកបើក
ឡានទាំងសភាពចង់ដឹង។
« ខ្ញុំមិនដឹងទេអ្នកនាង ព្រោះគាត់មិនបានប្រាប់ »
ស៊ូហុីបានត្រឹមឈរខាំមាត់សង្កត់ចិត្តនឹងចរិតរបស់ជុងគុក នេះគេ
មិនមើលក្បាលនាងជាប្រពន្ធទេរឺយ៉ាងម៉េចបានជាទៅណាមកណាធ្វើមិនដែរប្រាប់នាងបន្តិចទាល់តែសោះធ្វើឲ្យតាមតែចិត្ត
ខ្លួនចង់ធ្វើ។
ឡានម៉ាកទំនើបបានឈប់ចតចំណតឡាននៅទន្លេហានទីក្រុង
សេអ៊ូលគ្រាន់តែចេញពីឡានភ្លាមក្រមុំនៅទីនោះក្រឡែកមើល
មិនដាក់ភ្នែកព្រោះស្ទាយស្លៀកពាក់របស់គេចេញមកគឺមើលទៅ
ធម្មតាប៉ុន្តែទឹកមុខនិងសក់របស់គេបញ្ចេញមកឲ្យឃើញច្បាស់
ណាស់ជាប៊េដប៊យ អមជាមួយនឹងគេស្លៀកខោខូវប៊យខ្មៅឆែក
ជង្គុងអាវហ៊ូឌីពណ៌ខ្មៅស្បែកជើងសាន់ដ៊េរក្រវ៉ាត់ពណ៌ខ្មៅ
ខ្មៅមួយឈុតតែម្តងសក់របស់គេលើកចងបនិ្តតកាន់តែទាក់ទាញ
អារម្មណ៍ស្រីកាន់តែខ្លាំង។
« អាឡូ!! ស៊ូយ៉ុកហ្ហា៎ឯងនៅឯណាវើយ? »
« យើងកំពុងដើររកឯងហើយ បានហើយ » ស៊ូយ៉ុកស៊កទូស័ព្ទ
ចូលក្នុងខោប៉ាវខោរួចក៍រត់មករកជុងគុកយ៉ាងលឿន។
« ហើយឯងហៅយើងតក់ក្រហល់បែបនេះមានរឿងស្អីមែនទេ?»
គ្មានរឿងស្អីគ្រាន់តែហៅមកអង្គុយញុាំអីស្រូបខ្យល់នឹង »
« អឺ!! ហើយចុះឯងហៅយើងមកញុាំស្អីហើយអីណា អីញុាំរបស់
ឯងនៅឯណា? »ស៊ូយ៉ុកឈរច្រតចង្កេះសួរទៅជុងគុកព្រោះ
មិនឃើញមានរបស់ញុាំ។
«អឺមែន» ជុងគុកក៍ដកកាបូបលុយ ហុចលុយឲ្យទៅស៊ូយ៉ុក។
« នេះ លុយយកទៅទិញទៅ »
« មិនចូលចរិតមែន អាល្អិតនេះ » ស៊ូយ៉ុកក៍យកលុយពីដៃជុងគុក
រួចទះក្បាលគេបន្តិចហើយក៍ដើរទៅម៉ាតទិញរបស់ញុាំ។
«ឲ្យលឿនមកយើងយកក្រណាត់មកក្រាលចាំ» ជុងគុកក៍ដើរ
ទៅយកក្រណាត់នៅក្នុងគូទឡានមកក្រាលអង្គុយចុចទូរស័ព្ទ
រងចាំស៊ូយ៉ុកមកវិញ មានតែស៊ូយ៉ុកទេដែរតែងនៅក្បែរគេយល់
ចិត្តគេ អាចធ្វើឲ្យគេសើចបាននៅពេលដែរពិបាកចិត្ត។
ខ្យល់បក់សសៀកៗធ្វើឲ្យគេនឹកដល់យ៉ារ៉ាមិនដឹងថាពេលនេះ
នាងយ៉ាងម៉េចហើយ កំពុងធ្វើអី? ញុាំអីរឺនៅ? គេពិតជាមនុស្ស
អាក្រក់ខ្លាំងណាស់ដែររំលោភនាងឲ្យមានផ្ទៃពោះ រួចហើយក៍
រត់មករៀបការជាមួយអ្នកផ្សេង ខ្លួនឯងជាអ្នកធ្វើខុសសោះហើយ
ឲ្យអ្នកដែរមិនដឹងអីទៅមើលថែគេជំនួសខ្លួនទាំងដែររឿងដែរកើត
ឡើងទាំងប៉ុន្មានគឺគេជាអ្នកសាង គេជាអ្នកខុស ហើយថែមទាំងនាំ
ទុក្ខដល់អ្នកដទៃទៀត។

គំនុំចិត្តចងបេះដូង(The End)Where stories live. Discover now