គំនុំចិត្តចងបេះដូង(ភាគទី១៩)

1.4K 76 3
                                    

ថ្ងៃថ្មី~~
រាងស្តើងអូសវ៉ាលីចាក់ចេញពីខនដូរដែរមានចនជាអ្នកចាំជូន
នាងទៅផ្ទះវីឡារបស់ជុងគុក កង់ឡានវិលរហូតទៅដល់ផ្ទះរបស់
ជុងគុក។
«យ៉ារ៉ាថែខ្លួនផង» ចនលើកដៃអង្អែលក្បាលនាងតូចតិចៗជាមួយ
ស្នាមញញឹមលាយលំជាមួយនឹងទឹកភ្នែក។
«អើ..ឯងកុំយំមើល» ចនគេជាមនុស្សមិនងាយសម្រក់ទឹកភ្នែក
នៅចំពោះមុខនរណាឡើយតែពេលនេះគេយំនៅចំពោះរាងស្តើង
អាចថាបាននាងជាមនុស្សពិសេសសម្រាប់គេហើយអ្នកទាំង
ពីរអោបគ្នាយ៉ាងយូរ។
«ល្មមឈប់អោបបានហើយ» រាងក្រាស់ដើរចេញមកពីផ្ទះវីឡា
ពាក់អាវយឺតខោត្រឹមជង្គុង ដៃជ្រេកហោប៉ាវខោអណ្តាតរបស់គេ
ទល់និងធ្មេញឡើងប៉ោងថ្ពាល់។ គ្រាន់តែបានលឺហើយរាងស្តើង
ក៍រហ័សដកដៃចេញភ្លាមនាងមិនហ៊ានប្រសព្វភ្នែកជាមួយនិងគេនោះទេគ្រាន់តែសម្លេងគេនាងខ្លាចឡើងញ័រខ្លួនទៅហើយ។
«ល្មមទៅបានហើយ» រាងក្រាស់បោះពាក្យសម្តីទៅចនដែរកំពុង
មើលយ៉ារ៉ាជាមួយទឹកមុខក្រៀមក្រំ បើអាចគេចង់តែហក់ទៅវៃ
ជុងគុកឲជ្រុះធ្មេញអស់ទេចនគ្រឺតធ្មេញខាំមាត់សង្កត់ចិត្តស្ទើរតែ
មិនចង់បាន គេក៍ត្រឡប់ទៅផ្ទះវិញទាំងញ័រដៃទទ្រើតព្រោះក្នាញ់
អាម្នាក់នឹងចង់ស្ទះទ្រង់ទៅហើយ។
«ហើយកាលណាយាងចូលផ្ទះ» ជុងគុកស្រែកដាក់នាងតូច
ធ្វើឲនាងភ្ញាក់ឡើងក្រញាងខ្លួន។ ពេលបានស្តាប់លឺហើយនាង
តូចក៍ដើរចូលទៅក្នុងផ្ទះវីឡា ដោយសារតែនាងមិនដឹងថាត្រូវ
គេងនៅបន្ទប់ណា រាងស្តើងក៍ដាច់ចិត្តសួររាងក្រាស់ដោយញ័រមាត់
ទទ្រើត។ «លោកឲខ្ញុំគេងបន្ទប់មួយណា?» នាងតូចឱនមុខចុះ
រហូតមិនហ៊ានងើយមុខប្រសព្វភ្នែកជាមួយនិងគេទេ អ្នកដែរ
ដឹងថាគេខ្លាចខ្លួនក៍ទ្រាំសើចមិនបាន។ ជុងគុកលើកដៃបញ្ជា
ឲអង្គរក្សខ្លួននាំរាងស្តើងទៅបន្ទប់របស់នាង រាងក្រាស់ឈរសម្លឹង
មើលនាងរហូតឡើងទៅលើកាំជណ្តើរបាត់ អមជាមួយនិងស្នាម
ញញឹមកំណាច។
រាងស្តើងពេលដែរបានមកដល់បន្ទប់ហើយក៍រៀបចំឥវ៉ាន់របស់គេ
ឲបានរៀបរយល្អ ហើយដាក់បង្គុយលើកៅអីនៅវេរ៉ង់ដាដើម្បី
ស្រូបយកខ្យល់អាកាសព្រោះប៉ុន្មានថ្ងៃនេះនាងស្តេសខ្លាំងណាស់
កំពុងតែរីករាយជាមួយខ្យល់អាកាសនិងដើមឈើដែរនៅក្បែរៗ
នោះសម្លេងទ្វាបានបន្លឺឡើង។
តុក តុក តុក
សម្លេងគោះទ្វាលាន់លឺយ៉ាងខ្លាំងចង់រយាស់ទ្វាជាពីរកំណាត់
ទៅហើយរាងស្តើងក៍រត់មកបើកទ្វាយ៉ាងលឿន។
ក្រាក~~~
«នៅធ្វើស្អី គោះទ្វាចង់បាក់ដៃហើយទើបនិងមកបើក»
ជុងគុកស្រែកខ្លាំងៗដាក់រាងស្តើង នាងតូចបានត្រឹមឱនមុខចុះ
គេស្រែកលឺឡើងចង់បែកក្រដាស់ត្រចៀកទៅហើយ។
«មានការអី?» នាងសួរទៅគេដោយមិនប្រសព្វភ្នែកជាមួយ។
«ធ្វើស្អីឲយើងញុាំ» ជុងគុកនិយាយហើយក៍ដើរចេញទៅទុកឲ
រាងតូចឈរមើលគេដោយការហួសចិត្ត។
«ហើយមិនឆាប់ដើរមក» ជុងគុកងាកមកក្រោយនៅមាត់ជណ្តើរ
ស្រែកឲរាងស្តើងដើរមក។
«ចា៎...ចា៎ទៅហើយ»
យ៉ារ៉ាធ្វើម្ហូបដែរមានជុងគុកអង្គុយចាំគេនៅតុអាហារ។
«មឺកៗដូចអណ្តើកកាលណាបានសុីទេលោក»
ជុងគុកសម្លត់រាងស្តើងដែរកំពុងធ្វើញាប់ដៃស្មេមិនហ៊ានទាំងដក
ដៃហើយគេមកស្តីឲនាងមឺកៗដូចអណ្តើកទៅវិញ។
«គ្រាន់បើមកធ្វើខ្លួនឯងទៅ» នាងតូចនិយាយតិចៗឲលឺតែម្នាក់ឯង
ជុងគុកកាលដែរបានធ្វើបាបមនុស្សនៅក្នុងគ្រួសារលោកអេនឌីដែរនាងជាកូនស្រីបណ្តូលចិត្តរបស់គាត់ថែមទៀតធ្វើឲគេបញ្ចេញស្នាមញញឹមលាក់កំណួចដ៍ឃោឃៅចេញមក។
ប៉ុន្មាននាទីក្រោយរាងស្តើងក៍លើកម្ហូបមកដាក់លើតុដួសបាយ
ឲយ៉ាងមានរបៀបរៀបរយ។
«ម្ហូបម៉ាកស្អីរបស់នាង សុីមិនកើតគ្មានជាតិជៅស្អីបន្តិចសោះ»
នេះលើកទីមួយហើយដែរមានអ្នកថានាងធ្វើម្ហូបមិនឆ្ងាញ់តាមរាល់
ដងពេលដែរនាងធ្វើម្ហូបមានតែអ្នកសសើរមិនដាច់ពីមាត់ថាឆ្ងាញ់
តែជុងគុកវិញទៅជាមិនឆ្ងាញ់រឺក៍អណ្តាតរបស់គេមានបញ្ហា?
នាងតូចបើកភ្នែកធំមិនចង់ជឿនៅអ្វីដែរគេនិយាយថាម្ហូបមិនឆ្ងាញ់
នាងជឿជាក់លើស្នាដៃរបស់នាងម្ហូបកូរ៉េនាងក៍អាចធ្វើបានយ៉ាង
ល្អផងដែរព្រោះបានការបង្រៀនពីម៉ាក់នាងដែរជាជនជាតិកូរ៉េ។
«ដាក់បាយឲយើងបន្តិចទៀត» ជុងគុកហុចចានឲរាងស្តើងដោយ
ដៃម្ខាងទៀតជូតមាត់ចេញកុំឲប្រលាក់។
«ចា៎.....ចា៎ស?»
«យើងប្រាប់ឲថែមបាយ»
ជុងគុកញុាំយកៗដូចដាច់បាយក្រហាយទឹកជាច្រើនថ្ងៃអ៊ីចឹងក្រែង
មុននេះគេជាអ្នកនិយាយថាសុីមិនកើតមិនអ៊ីចឹង?តែយ៉ាងម៉េចបានជាញុាំច្រើនយ៉ាងនេះទៅវិញ?
«លើកក្រោយរៀនធ្វើម្ហូបឲឆ្ងាញ់ជាងនេះបន្តិចទៅព្រោះម្ហូបនាង
សុីមិនចង់កើតទេ»រាងក្រាស់ងើបឈរពេញកម្ពស់រួចឡើងជណ្តើរ
ទៅបន្ទប់ទៅគេបាត់ទៅ។
«ស្អីអញ្ចេះមិនឆ្ងាញ់ៗតែបាយវិញថែមរហូត» រាងស្តើងប្រមូលចាន
យកទៅលាងរួចក៍មកអង្គុយញុាំបាយតែម្នាក់ឯង។

គំនុំចិត្តចងបេះដូង(The End)Where stories live. Discover now