គំនុំចិត្តចងបេះដូង(ភាគទី១២)

2.2K 80 0
                                        

យ៉ារ៉ានាងអង្គុយលើឥដ្ឋការ៉ូជាមួយនឹងទឹកភ្នែកហូររហាមមិន
ដាច់ពីភ្នែក នាងគ្មានកម្លាំងងើបឈរនោះទេព្រោះជុងគុកលុក
លុយរាងកាយតូចច្រឡឹងរបស់នាងខ្លាំងពេក យ៉ារ៉ានាងលើក
ដៃទប់ជញ្ជាំងប្រឹងក្រោកឈរដែរជើងរបស់នាងញ័រទទ្រើត
ដោយសារតែពិបាកភ្នែកមើលពេកទើបជុងគុកក្រោកពីលើ
ពូកមកជួយនាង។
«ងើបឡើង»ជុងគុកលើកស្មារបស់នាងឲងើបឈរតែក្រសែ
ភ្នែករបស់គេមិនបានប្រសព្វភ្នែកនិងនាងឡើយបែរជាងាកទៅ
បង្អូចកញ្ចក់ទៅវិញ។ យ៉ារ៉ាងនាងក៍ទប់ជញ្ជាំងដើរសរសៀរៗ
ទៅក្នុងបន្ទប់ទឹក ជុងគុកឈរមើលនាងពីក្រោយជាមួយនឹងទឹក
មុខងាប់។ ពេលដែរនាងចេញពីបន្ទប់ទឹកវិញដោយរុំកន្សែង
ចេញមកក៍ប្រសព្វភ្នែកទៅនិងជុងគុកដែរអង្គុយនៅពូកមួយ
ភ្លែតតែប្រញាប់ដកភ្នែកចេញព្រោះជុងគុកមើលទៅទឹកមុខ
របស់គេមិនស្រស់បស់ទាល់តែសោះ។
យ៉ារ៉ាដើរមើលជុំវិញគ្រែ ក្នុងទូខោអាវផងនៅតែមិនឃើញ
ខោអាវរបស់នាងទើបនាងដាច់ចិត្តសួរទៅជុងគុកដោយមិនចង់។
«លោក..ខោអាវខ្ញុំនៅឯណា?»នាងសម្លឹងមើលមុខជុងគុកដោយ
ភាពភ័យខ្លាច។ ជុងគុកក៍យកខោអាវនាងពីក្រោមគ្រែដោយជើង
របស់គេរួចក្រវែងទៅនាងតែគេមិនបានមើលមុខនាងទេអ៊ីចឹង
ហើយបានមិនដឹងថាក្រវែងខោអាវត្រូវនាងរឺអត់។
(អាមនុស្សឆ្គួត)នាងនិយាយក្នុងចិត្តរបស់នាងរួចទាញខោអាវ
ដែរគ្របក្បាលរបស់នាងដោយការខឹងសម្បារ។
ពេលដែរយ៉ារ៉ាស្លៀកខោអាវរួច។
ជុងគុកក៍ងើបដើរចេញពីពូកខាណៈដែរនាងដើរតាមពីក្រោយ
ព្រោះនាងគិតស្មានតែជុងគុកឲនាងត្រឡប់ទៅផ្ទះវិញតែត្រូវ
គេស្រែកដាក់នាងទៅវិញ។
«មកធ្វើអី?»ជុងគុកសម្លឹងមុខនាងដោយក្រសែភ្នែកមុតស្រួច
ដូចកាំបិទខាណៈដែរយ៉ារ៉ានិយាយឆ្លើយតបទៅគេវិញញ័រមាត់
ទទ្រើត។
«គឺទៅផ្ទះ»នាងនិយាយហើយក៍ឱនមុខចុះហើយខាំមាត់តិចៗ។
«នៅទីនេះហើយ»ជុងគុកក៍បង្វែរខ្លួនបម្រុងនិងដើរទៅហើយ
ក៍ទច់ដំណើរ។
«តែខ្ញុំចង់ទៅផ្ទះវិញ»នាងបើកភ្នែកធំៗសម្លឹងជុងគុកដោយភាព
ភ័យខ្លាច។
«ខ្ញុំប្រាប់ឲនៅទីនេះសិននាងមិនលឺទេយ៉ាងម៉េច»ជុងគុកស្រែក
ដាក់នាងធ្វើឲនាងភ្ញាក់ខ្លួនឡើងក្រញាង។
«តែ.....»នាងមិនទាន់និយាយចប់ផងក៍ត្រូវលេបពាក្យចូលទៅ
ក្នុងពោះវិញទាំងអស់ ព្រោះបបូររបស់នាងត្រូវបានជុងគុកគ្រប់
គ្រងទៅហើយបបូរមាត់ក្តៅគគុករបស់គេក៍ប្រឹងជ្រែកចូលបបូរមាត់ពណ៌ស្រស់របស់នាង ទោះបីជានាងប្រឹងខ្ជឹបមាត់យ៉ាងណាក៍នៅតែគេអាចចូលទៅបាន ដៃនាងតប់ដើមទ្រូងជុងគុកតែក៍ត្រូវជុងគុកចាប់ដៃជាប់បបូរមាត់របស់គេប្រឡែងលេងជាបបូរនាង
តាមចិត្តចង់រហូតដល់នាងដង្ហក់ខ្យល់ទើបគេព្រមដោះលែង
ដោយចិត្តមិនចង់។
«នៅទីហើយ»ជុងគុកក៍ដើរបានមួយជំហានក៍ត្រូវទច់ដំណើរ
ម្តងទៀត។
«លោកទៅណា?»
«ទៅណាក៍បានជារឿងរបស់ខ្ញុំ»ជុងគុកនិយាយហើយក៍ដើរទៅ
បាត់ទៅ ធ្វើឲយ៉ារ៉ាខឹងយ៉ាងខ្លាំង តាមចិត្តរបស់នាងចង់តែស្រែក
ឲបែកសណ្ឋារគានោះទេតែបានត្រឹមដាក់បង្គុយចុះលើពូកមួយទំហឹងរួចតំន្ត្រំជើងលើកដៃបោចសក់ខ្លួនឯងតិចៗដោយ
ការខឹងសម្បារ។

គំនុំចិត្តចងបេះដូង(The End)Where stories live. Discover now