រាងក្រាស់អូសវ៉ាលីចេញពីប្រលានយន្តហោះឡានម៉ាក់
ទំនើបពណ៌ខ្មៅក្រឹបបញ្ជាដោយអង្គរក្សមាឌធំឈប់ចតទទួល
រាងក្រាស់ទៅផ្ទះវីឡាដែរទើបនិងទិញ។ កង់ឡានវិលទៅមុខ
រហូតដល់ផ្ទះវីឡាដែរមានតម្លៃរាប់មុឺន រាងក្រាស់ចុះពីឡានដើរ
ទៅក្នុងផ្ទះដោយទឹកមុខងាប់។ ជុងគុកគេចង់បានអ្នកនៅជាមួយ
ដើម្បីជួយសម្រាលកិច្ចការក្នុងផ្ទះ អង្គុយគិតមួយសន្ទុះរាងក្រាស់
ដកទូរស័ព្ទចេញពីហោប៉ាវចុចទៅលេខនោះ។
«អាឡូ! នាងយ៉ារ៉ា ណាតាលីអេនឌីមែនទេ?»
(ចា៎ស!) យ៉ារ៉ានាងឆ្លើយតបទៅកាន់ជុងគុកដោយញ័រមាត់ទទ្រើត
នាងភ័យខ្លាចសូម្បីតែសម្លេងព្រោះសម្លេងនោះគឺកាច់ខ្លាំងណាស់។
«មកជួបខ្ញុំនៅនាឡិការយក្ស ឥឡូវនេះ» និយាយហើយជុងគុក
ចុចផ្តាច់ការទាក់ទងរកតែនាងតូចនិយាយឆ្លើយតបទៅគេវិញមិន
ទាន់ រាងស្តើងកាន់ទូស័ព្ទយ៉ាងណែនបបូរមាត់ពណ៌ស្រស់ចាប់
ផ្តើមញ័រដោយភាពភ័យខ្លាច។
«ឯងកើតអី?» ចនសួរទៅនាងដោយទឹកមុខព្រួយបារម្តយ៉ាងខ្លាំង
ព្រោះគេមិនធ្លាប់ឃើញមិត្តរបស់ខ្លួនបែបនេះឡើយ ធ្លាប់តែជាមនុស្សចូលចិត្តភាពសប្បាយរីករាយ ជាមនុស្សដែរចូលចិត្តស្នាមញញឹមតែងតែញញឹមដាក់មនុស្សគ្រប់គ្នាតែពេលនេះនាងអង្គុយសោកសៅយ៉ាងខ្លាំង។
«មានគេតេឲយើងទៅជួបគេនៅឯនាឡិកាយក្ស»
រាងស្តើងងើយសម្លឹងមើលមុខរបស់មិត្តខ្លួនជាមួយនិងទឹកមុខ
ព្រួយបារម្តលាយលំជាមួយនិងភាពភ័យខ្លាច។
«នរណា?»
«អ្នកដែរបានគេងជាមួយនិងគ្នា» យ៉ារ៉ានាងស្គាល់សម្លេងនោះ
យ៉ាងច្បាស់ហើយលេខទូរស័ព្ទរបស់គេក៍បានដាក់ឈ្មោះផងដែរ
រាងស្តើងភ័យខ្លាចឡើងត្រជាក់ដៃត្រជាក់ជើងល្អូក។
«ឯងមិនចាំបាច់ទៅទេ»
«បើយើងមិនទៅអាចមានរឿងមិនល្អ»
«ចាំយើងជូនឯងទៅ តែយើងមិនដើរជិតគ្នានោះទេ យើងដើរតាម
ពីក្រោយឯង»
និយាយហើយទាំងពីរអ្នកក៍រៀបចំខ្លួនចេញទៅខាងក្រៅ។
ពេលទៅដល់ជុងគុកបានអង្គុយចាំនៅហាងកាហ្វេមួយកន្លែងមុន
ទៅហើយ នាងតូចពេលដែរបានឃើញមុខដ៍កំណាចរបស់គេ
ហើយធ្វើឲជើងញ័រទទ្រើតដើរស្ទើរតែមិនចង់ទៅមុខ ព្រោះនាង
មិនទាន់បាត់ភ័យរឿងកាលពីប៉ុន្មានថ្ងៃមុននៅឡើយ។
«លោកហៅខ្ញុំមកមានការអ្វី?» នាងតូចមិនហ៊ានប្រសព្វភ្នែក
ទៅនិងជុងគុកនោះទេបានត្រឹមលួចសម្លឹងពេលដែរជុងគុកគេមើលអ្វីផ្សេង។
«នាងទៅនៅជាខ្ញុំទេ?»
សំណួរនេះធ្វើឲរាងស្តើងគាំងស្តូករកពាក្យនិយាយគ្មានព្រោះ
សុខៗគេស្រាប់តែមកហៅនាងឲទៅនៅជាមួយ។
«ចា៎...ចា៎ស?»
«ទោះនាងមិនចង់ទៅក៍ត្រូវតែទៅ»
រាងក្រាស់និយាយទៅកាន់នាងដោយមាត់ក្រេបកាហ្វេ។
«នែ៎..លោកដូចជាហួសហេតុពេកហើយ លោកធ្វើអីស្រេចតែ
ចិត្តខ្លួនឯងមិនដែរយល់អារម្មណ៍របស់អ្នកដទៃចង់ឲគេធ្វើអ្វីតាមតែលោកបញ្ជាមែនទេ ហើយគិតមែនទេថាខ្ញុំខ្លាចលោក»
ដោយទ្រាំមិនបានយ៉ារ៉ានិយាយដោយមិនដកដង្ហើម
ពេលដែរនាងបាននិយាយបែបនេះហើយគិតថាជុងគុកព្រមដោះ
លែងនាង តែការគិតរបស់នាងតូចគឺខុសស្រឡាស់ពេលដែរនាង
និយាយបែបនេះធ្វើឲគេសើចទៅវិញ នេះសម្តីរបស់នាងមិនចូល
ក្នុងត្រចៀករបស់គេសូម្បីតែមួយប្រយោគមែនទេ?
«ស្រេចតែចិត្តចង់ឲគ្រួសារនាងត្រូវគេរឹបអូសផ្ទះនិងអ្វីៗគ្រប់យ៉ាងដែរជារបស់គ្រួសារនាងទាំងអស់ក៍ស្រេចចិត្តខ្ញុំក៍មិនបានបង្ខំនាងទេ»
ជុងគុកញញឹមចុងមាត់ពេលដែរនិយាយរឿងវិនាសរបស់គ្រួសារ
នាងតូច ។ ពេលលឺបែបនេះរាងស្តើងស្រឡាំងកាំងជ្រួញចិញ្ចើម
ដោយការងឿងឆ្ងល់ ។
«លោកថាម៉េច?»
«ដូចដែរខ្ញុំបាននិយាយមុននេះអ៊ីចឹង គ្រួសារនាងជំពាក់បំណុល
គ្រួសារខ្ញុំច្រើនណាស់ នេះសំណាងហើយដែរខ្ញុំមិនរឹបអូសផ្ទះ តែ
បើនាងមិនអាណិតម្តាយឪពុកនាងគ្មានផ្ទះនៅក៍មិនអីដែរខ្ញុំធ្វើ
តាមការសម្រេចចិត្តរបស់នាង» ជុងគុកញញឹមចុងមាត់រៀបងើប
ពីកៅអីហើយតែត្រូវរាងស្តើងចាប់កដៃរបស់គេជាប់។
«ខ្ញុំយល់ព្រម» នាងតូចនិយាយលាយលំជាមួយទឹកភ្នែកហូរ
កាត់ថ្ពាល់ដូចទឹក។
«អ៊ីចឹង ខ្ញុំទុកពេលឲនាង១ថ្ងៃដើម្បីរៀបចំឥវ៉ាន់»
ជុងគុកក៍ហូចអាស័យដ្ឋានឲនាងតូចរួចចាក់ចេញទៅជាមួយស្នាម
ញញឹមពិឃាដយ៉ាងឃោឃៅ។
ចនពេលដែរបានឃើញរាងក្រាស់ដើរចេញទៅបាត់ហើយក៍
ស្ទុះស្ទារមកអង្គុយកន្លែងដែរជុងគុកអង្គុយមុននេះ ។
«គេថាយ៉ាងម៉េចបានជាឯងយំ?» ម្រាមដៃក្រាស់ចាប់កាន់
អង្អែលម្រាមដៃស្រឡូនដូចបន្លាក្រូចថ្មមៗ។
យ៉ារ៉ាក៍ប្រាប់រឿងទាំងអស់ដែរជុងគុកនិយាយអម្បិញមិញឲទៅ
ចនដែរជាមិត្តជិតដិតរបស់នាងឲស្តាប់គ្រប់រឿង។
ចនពេលដែរបានលឺអស់ហើយក៍នាំរាងស្តើងទៅខនដូវិញដើម្បី
រៀបចំឥវ៉ាន់។
![](https://img.wattpad.com/cover/241543617-288-k840628.jpg)
YOU ARE READING
គំនុំចិត្តចងបេះដូង(The End)
Romanceស្នេហាបង្កើតឡើងដោយភ្លើងគំនុំគុំគួនពីអតីតកាលដែរមិនអាចបំភ្លេចបានដោយការសងសឹកដោយវិធីត្រជាក់មិនបង្ហាញអាកប្បកិរិយាខឹងស្អប់ចេញមក ការស្រឡាញ់ លាយលំជាមួយនឹងការស្អប់។