(ភាគទី៤៤)

1K 48 1
                                    

មិនយូរស៊ូយ៉ុកក៍ត្រឡប់មកពីទិញអាហារវិញ ដោយសារតែ
គេទាំងពីរទាំងសង្ហាទាំងមានក៍មានអ្នកលួចថតទាំងមិនសុំការ
អនុញ្ញាតពីម្ចាស់សាមីខ្លួនផ្ទាល់ ហើយថែមទាំងហ៊ានបង្ហោះតាម
អាយជីទៀតផង ។ ផ្ទៃមេឃក៍ចាប់ផ្តើមអាប់ពន្លឺគេទាំងពីរនាក់ក៍
បើកឡានទៅផ្ទះតែជុងគុកគេមិនបានទៅផ្ទះវិញទេព្រោះគេធុញ
ទ្រាន់មិនចង់ជួបមុខរបស់ស៊ូហុីហើយក៍មិនចង់ឆ្លើយសំណួរដែរ
នាងសួរទៅកាន់គេវាពិតជាគួរឲ្យធុញទ្រាន់ខ្លាំងណាស់ គេក៍បាន
សុំទៅស្នាក់នៅផ្ទះស៊ូយ៉ុកមួយយប់។
ស៊ូហុីឈរមុខភូមិគ្រឹះរង់ចាំជុងគុកស្វាមីសំណព្វចិត្តដែរនាង
ស្រឡាញ់គេស្ទើរលេបតែគេមិនស្រឡាញ់នាងវិញ ទាំងរន្ទះសារ
នាងពិតជាមិនអាចបាត់បង់គេបានសូម្បីតែមួយវិនាទីផ្ទុយពីគេ
ដែរមិនចូលចិត្តទាំងសម្លេង ទាំងមុខរបស់នាង។
« ស៊ូហុី កូនឈរធ្វើអីនៅទីនេះ » អ្នកម៉ាក់ក្មេកសួរទៅកាន់នាង
ទាំងឆ្ងល់ព្រោះមើលទៅដូចជារន្ទះសារខ្លាំងណាស់។
« បងជុងគុកមិនទាន់ត្រឡប់មកវិញទៀតខ្ញុំពិតជាបារម្ភគាត់
ខ្លាំងណាស់ »
« ថ្មើរនេះហើយមិនទាន់មកវិញទៀត ចំជាយ៉ាប់មែនហើយអាកូន
ជើងល្អមួយនេះ ទុកឲ្យប្រពន្ធឈរចាំ » និយាយពីជុងគុកមិនបាន
ប៉ុន្មានសម្លេងទូរស័ព្ទក៍ចាប់រោទ៍។
« ហេឡូ!! បងយប់ថ្មើរនេះហើយបងមិនទាន់មកវិញទៀត? »
(មិនបាច់ចាំខ្ញុំទេគេងទៅ យប់នេះមានការរវល់មិនបានទៅផ្ទះទេ)
« តែ.... » ស៊ូហុីនាងនិយាយមិនទាន់អស់ប្រយោគផងគេចុច
ផ្តាច់លេខបាត់ទៅ។
« យ៉ាងម៉េចហើយកូន? »
« គាត់ថារវល់យប់នេះមិនបានមកផ្ទះទេ »
« រវល់ស្អីទៀតហើយ » គាត់ក្រវីក្បាលតិចៗនិងចរិតកូនប្រុស
កំពូលខូច។
________________
នាងតូចអង្គុយនៅរានហាលចុចទូរស័ព្ទដើម្បីរលំហែអារម្មណ៍នឹង
បំបាត់ភាពតានតឹងក្នុងចិត្តតែមិនដូចជាការគិតនាងស្រាប់តែអូសឃើញរូបរបស់ជុងគុកនិងស៊ូយ៉ុកដែរនៅទន្លេហាន នាងតូចមើល
រូបយ៉ាងយូរព្រមទាំងពង្រីកមើលមុខរបស់ជុងគុកគេមើលទៅ
ហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់ដែរវាពិតជាផ្ទុយស្រឡះពី
នាងដាច់។
« ហុឺយ!! ស្រីៗទាំងអស់នេះមិនដឹងទេរឺយ៉ាងម៉េចថាគេជាមួយ
ប្រុសដែរអាក្រក់អើយសែនអាក្រក់គ្មានទំនួលខុសត្រូវ » យ៉ារ៉ា
នាងនិយាយទាំងញ័របបូរមាត់ទទ្រើត។
«មើលចុះៗសូម្បីតែការស្លៀកពាក់ក៍ប៊េដប៊យឲ្យច្បាស់ក្រឡែត»
ចនដែរឈរស្តាប់យ៉ារ៉ាដែរនិយាយតែម្នាក់ឯង ពេលនេះនាងស្អប់
គេរឺមួយក៍ប្រច័ណ្ឌឲ្យប្រកត់ទៅ?
ចនបន្លឺសម្លេងសើចតាមបំពងករធ្វើឲ្យយ៉ារ៉ាភ្ញាក់ព្រឺត
« នែ៎ ឯងមកដល់ទាំងពីពេលណា? »
« មកដល់យូរហើយសមគួរនឹងលឺអ្វីដែរឯងនិយាយទាំងអស់យ៉ាង
ម៉េចឯងនឹកគេមែនទេ? »
« ឆ្គួត ឆ្គួតមែនទែនហើយឯងនេះ » នាងប្រកែកយ៉ាងលឿន
ព្រមទាំងសម្លក់ទៅចនឡើងថ្មែរ។
អ្វីដែរនាងនិយាយទាំងប៉ុន្មានជុងគុកលឺទាំងអស់ព្រោះគេបាន
ដាក់ប្រដាប់ស្រូបសម្លេងនៅក្រោមតុរបស់នាង ដោយសារតែគេដឹងថានៅពេលដែរខ្លួនចាក់ចេញទៅចោលនាង នាងប្រកត់ជាត្រឡប់មកខនដូររបស់នាងវិញចឹងហើយបានជាគេលួចដាក់
ព្រោះអីរានហាលជាកន្លែងដែរឧស្សហ៍អង្គុយយំនិយាយរៀប
រាប់រឿងក្នុងចិត្តនៅត្រង់នឹងទាំងអស់ ហើយអ្វីដែរគេគិតក៍ក្លាយ
ជាការពិត។
« ឆើសនាងល្អិតហ៊ាននិយាយពីយើងកប់ៗមាត់ផងហី »
« វាត្រូវហើយដែរនាងនិយាយពីឯងបែបនេះព្រោះឯងវាចឹង
មែន » ភ្លើងកំពុងតែឆេះយកសាំងចាក់ថែមធ្វើឲ្យជុងគុកងាក
សម្លក់មុខស៊ូយ៉ុកមិនដាក់ភ្នែក គូរគេនេះកំពូលអ្នកអ្នកសម្លក់។
« ហើយវាត្រូវទេហ្ហា៎? » ស៊ូយ៉ុកពេលឃើញចឹងហើយគេនៅ
តែឌឺនៅតែញ៉ោះគេថែម។

គំនុំចិត្តចងបេះដូង(The End)Where stories live. Discover now