នៅក្នុងទីក្រុងឡុងប្រទេសអង់គ្លេស មានភូមិគ្រឹះដ៏ស្កឹមស្កៃដែរជាផ្ទះអ្នកអភិជនមានទ្រព្យសម្បិត្តយ៉ាងច្រើនសន្ធឹកសន្ទាប់ប៉ុន្តែជាមនុស្សដែរចូលចិត្តគាបសង្កត់លើអ្នកក្រីក្រទន់ខ្សោយជាពិសេសអ្នកដែរបម្រើនៅក្នុងផ្ទះរបស់គាត់ផ្ទាល់នឹងជាមនុស្សអត្មានិយម។ នៅវេលាម៉ោង3រសៀលលោក អេនឌី ដែរជាម្ចាស់ភូមិគ្រឹះធ្វើដំណើរត្រឡប់មកពីធ្វើការវិញស្រាប់តែមានរឿង
រញ៉េរញៃពេញផ្ទះព្រោះកូនស្រីគាត់ដែរមានអាយុ4ឆ្នាំចូលចិត្តលេងជាមួយនឹងកូនប្រុសអ្នកបម្រើម្នាក់ក្នុងផ្ទះគាត់ ប៉ុន្តែនាងលេងតែជាមួយក្មេងប្រុសនោះឈ្មោះ ជុងគុក អូលីវាសាលធើ ដែរមានអាយុ6ឆ្នាំនោះតែម្នាក់គត់ប៉ុន្តែលោកអេនឌីមិនពេញចិត្តនៅពេលដែរកូនស្រីរបស់ខ្លួនទៅបន្ទាបខ្លួនទៅលេងជាមួយក្មេងបម្រើនៅក្នុងផ្ទះនោះទេ ជុងគុកគេមិនចង់លេងជាមួយនឹងនាងតូច
យ៉ារ៉ា ណាតាលីអេនឌី នោះទេព្រោះនាងតូចជាកូនអ្នកមានហើយថែមទាំងជាកូនរបស់ចៅហ្វាយខ្លួនថែមទៀតជាពិសេសចៅហ្វាយវៃគេនៅពេលដែរគេលេងជាមួយនឹងយ៉ារ៉ា
មិនតែប៉ុណ្ណោះ លោកអេនឌីថែមទាំងជេចម្រាសម្តាយឪពុករបស់គេថែមទៀតផង ប៉ុន្តែនាងតូចយ៉ារ៉ាជាក្មេងក្បាលរឹងនាងនៅតែលេងជាមួយនឹងជុងគុកទោះបីជាពេលខ្លះជុកគុក ខឹងនាងស្អប់នាងក៍ដោយក៍នាងតូចនៅតែលេងជាមួយជុងគុកជានិច្ចព្រោះជុងគុកជាក្មេងប្រុសចិត្តល្អនឹងមិនឈ្លើយសុភាពរាបសារ ជុងគុកទោះបីនាងតូចយ៉ារ៉ាមិនស្តាប់បង្គាប់លោកប៉ារបស់នាងនៅតែមកលេង
ជាមួយគេក៍គេមិនខឹងនឹងនាងតូចដែរព្រោះដឹងថានាងតូចជាក្មេងមិនទាន់ដឹងអ្វីនោះទេចង់មានគ្នាលេងជាមួយតែប៉ុណ្ណោះជុងគុកគេជាក្មេងដែរមានអាយុ6ឆ្នាំពិតមែនតែគេចេះគិតជ្រៅជ្រះណាស់។
«បងជុងគុកហា៎ ថ្ងៃនេះខ្ញំចង់លេងជាមួយបង»សម្លេងតូចឆ្មានិយាយហើយចាប់អង្រួនជើងជុងគុក ក្បាលនាងតូចងើយមើលមុខជុងគុកភ្លឹះៗជាមួយនឹងទឹកមុខលួងលោម
«អ្នកនាងតូចស្តាប់ណា....អ្នកនាងមិនត្រូវលេងជាមួយនឹងខ្ញុំទេ
ណាអ្នកនាងអញ្ជើញលេងជានឹងមេដោះអ្នកនាងវិញ»ជុងគុកនិយាយលួងលោមនាងតូចនឹងញញឹមបន្តិចដាក់នាង
«អត់ទេ.....អត់ទេ....ខ្ញុំចង់លេងជាមួយនឹងបងខ្ញុំមិនចង់លេងជាមួយនឹងមេដោះនោះទេ»យ៉ារ៉ាកាន់តែអង្រួនជើងជុងគុកខ្លាំង
ឡើងៗលាយជាមួនឹងទឹកភ្នេករលីងរលោងមាត់ពេបស្បែបៗ
ជុងគុកក៍បន្ទុនជង្គងដៃទាំងពីរចាប់កាន់ស្មានាងតូចហើយញញឹម
ដាក់រួចនិយាយដោយការលួងលោម
«អ្នកនាងថ្ងៃនេះខ្ញុំរវល់ មិនអាចអាចលេងបានទេ ចាំថ្ងៃក្រោយ
ចាំយើងលេងជាមួយគ្នាទៀតណា»ទឹកមុខស្រទន់ផ្អែមជាមួយនឹងស្នាមញញឹមមិនដាច់ពីមាត់កែវក្នែកលួងលោមដែរធ្វើឲយ៉ារ៉ានាងយល់ព្រមនឹងសំណើររបស់គេ ជុងគុកក៍ដើរទៅសួនច្បារដើម្បីទៅស្រោចផ្កា
«បងសន្យាណាថាថ្ងៃក្រោយបងលេងជាមួយនឹងខ្ញុំ»សម្លេងតូចឆ្មាបន្លឺយស្រែកប្រាប់ជុងគុកពេលគេដើរចេញ ជុងគុកបែរក្បាល
មើលនាងតូចដែរស្រែកប្រាប់ជាមួយនឹងស្នាមញញឹម។
YOU ARE READING
គំនុំចិត្តចងបេះដូង(The End)
Romanceស្នេហាបង្កើតឡើងដោយភ្លើងគំនុំគុំគួនពីអតីតកាលដែរមិនអាចបំភ្លេចបានដោយការសងសឹកដោយវិធីត្រជាក់មិនបង្ហាញអាកប្បកិរិយាខឹងស្អប់ចេញមក ការស្រឡាញ់ លាយលំជាមួយនឹងការស្អប់។