ហាងរបស់នាងរៀបចំអស់រយៈពេល១សប្តាហ៍ដោយនាង
និងចនជាអ្នករៀបចំតុបតែងដោយផ្ទាល់ នាងបានជ្រើសរើស
បុគ្គលិកមួយនាក់មកធ្វើការជាមួយនាងព្រោះថាចនមិនមែន
នៅចាំតែជួយនាងសព្វគ្រប់បែបយ៉ាងដូច្នេះទេគេក៍មានការងារ
ត្រូវធ្វើ មិនចាំតែអង្គុយជួយតែនាងទេ ហើយក៍ក្រែងចិត្តគេ
ផងដែរមកត្រូវលំបាកដោយសារតែនាង ។
« យ៉ារ៉ាយប់ហើយឆាប់ចូលគេងទៅ » ដោយសារតែឃើញនាង
អង្គុយនៅមុខកុំព្យូទ័រយូរពេកទើបទប់មាត់មិនបាន។
« យើងបង្ហោយបន្តិចសិនរួចឥឡូវហើយ »
« ឯងរៀបចំគំរោងប្រូម៉ូតហាងមិនប្រាប់យើងមួយម៉ាត់មែនទេ? »
« យើងថាចាំធ្វើហើយចាំប្រាប់តែឯងមកទាន់ល្មម »
« ឯងចង់ប្រូម៉ូតយ៉ាងម៉េច? » ចនយកដៃគេម្ខាងច្រតនឹងតុនៅ
កៀកបង្កើយនិងនាង។
« គ្រាន់តែបង្ហោះវាតាមប្រព័ន្ធអ៊ីធីណែតហើយនិងធ្វើជាលិខិត
ប័ណ្ណចែកគេតាមផ្លូវទៅ »
« អឹម!! ចុះមានប្រូមូសិនបញ្ចុះតម្លៃអីអត់? »
« យើងភ្លេចឲ្យឈឹងនៀកកុំតែឯងនិយាយទេ » ។
យ៉ារ៉ានាងនិងប្រកាសបើកហាងនៅ៣ថ្ងៃទៀតហើយមានការ
បញ្ចុះតម្លៃ៥០% ផងដែរ។
ព្រឹកថ្ងៃថ្មីក៍បានឈានចូលមកដល់នាងតូចក៍ងើបពីព្រលឹម
ស្រាងៗដើម្បីរៀបចំអាហារពេលព្រឹកនិងន្អាលទៅហាង
របស់នាងដើម្បីចែកលិខិតប័ណ្ណផង។
« ក្លិនឈ្ងុយដល់ហើយនៀក » ចនដើរចេញពីបន្ទប់ដោយ
ទឹកមុខស្រស់ស្រាយ។
« មកញុាំមកន្អាលទៅហាង » នាងតូចនិយាយប្រាប់ទៅអ្នក
កម្លោះហើយដៃនាងទាញកៅអីមកអង្គុយ។
« តាមសម្រួលសិនក៍បានដែរណាឯងវាមិនហួសពេលទេ »
ពួកគេទាំងពីរនាក់ក៍ប្រញាប់ប្រញាល់ញុាំអាហារពេលព្រឹក
រួចក៍ទៅហាងបាត់ទៅ ពេលនាងទៅដល់ហាងអ្វីដែរនឹកស្មាន
មិនដល់នោះគឺមានមនុស្សជាច្រើនឈរចាំនៅខាងមុខហាងនាង
ដែរមកសុំដាក់ពាក្យធ្វើការ ។
« មិននឹកស្មានថាពួកគេមកលឿនយ៉ាងនេះសោះ » យ៉ារ៉ា
និយាយដោយទឹកញញឹមពព្រាយនាងកាលពីមុនបានត្រឡប់
មកវិញហើយមុខនាងពេលនេះមានស្នាមញញឹមគ្រប់ពេល
មិនដូចពីមុននាងដូចជាមនុស្សបាក់ទឹកចិត្តលើផ្ទៃមុខមិនដែរសូវ
មានស្នាមញញឹមដូចឥឡូវទេទោះញញឹមក៍ញញឹមដោយការ
បង្ខំដែរ។ ពួកគេទាំងពីរក៍ប្រញប់ប្រញាល់ដើរសំដៅទៅហាង។
« សុំទោសដែរឲ្យចាំយូរណាអ្នកទាំងអស់គ្នា » នាងក៍ចាក់សោរ
ហាងរួចក៍ដើរចូលទៅ។
« អ្នកទាំងអស់គ្នាសូមមេត្តាតម្រងជួរតាមលេខរៀងសិន
ទៅណា » ចនក៍និយាយឲ្យពួកគេរៀបឥរិយាបទឲ្យបាន
សមរ្យ។ នាងបានសម្ភាសអ្នកដែរមកដាក់ពាក្យធ្វើការអស់រយៈ
ពេល១ម៉ោងគឺនាងបានជ្រើសរើសកូនសិស្សសាលាវិទ្យាល័យ
មកធ្វើការងារ ព្រោះនាងចង់រកលុយក្រៅម៉ោងពីការ
សិក្សាដើម្បីជួយសម្រាលទុក្ខគ្រួសារនាងដែរកំពុងតែខ្វះខាត។
« បងស្រី ថ្ងៃនេះជាថ្ងៃសៅរ៍ខ្ញុំអាចជួយចែកលិខិតប័ណ្ណ
បានទេ? »
« អូខេ ណាជីអ៊ុន តោះអ៊ីចឹងយើងចាប់ផ្តើមទៅ » យ៉ារ៉ាក៍កៀក
ស្មារបស់នាងដើរចេញទៅក្រៅមើលទៅពួកគេទាំងពីរនាក់
ដូចជាសុីខ្សែគ្នាណាស់។ ពួកគេទាំង៣នាក់ក៍ចាប់ផ្តើមចែក
លិខិតប័ណ្ណ ខណៈនោះស៊ូហុីក៍ដើរកាត់តាមនោះយ៉ារ៉ានាង
ក៍ហុចក្រដាស់លិខិតប័ណ្ណឲ្យទៅនាងហើយស៊ូហុីនាងក៍យកដូច
ធម្មតា ស្រាប់តែពេលនោះជុងគុកក៍មកយកស៊ូហុីគេក៍ក្រឡេក
ឃើញយ៉ារ៉ាមួយកន្ទុយភ្នែកតែក៍មិនបានចាប់អារម្មណ៍អីណាស់
ណាដែរព្រោះពេលនោះនាងដើរចេញទៅបាត់ ចឹងហើយ
ឃើញតែពីក្រោយខ្នងរបស់នាងទេ។
![](https://img.wattpad.com/cover/241543617-288-k840628.jpg)
YOU ARE READING
គំនុំចិត្តចងបេះដូង(The End)
Romanceស្នេហាបង្កើតឡើងដោយភ្លើងគំនុំគុំគួនពីអតីតកាលដែរមិនអាចបំភ្លេចបានដោយការសងសឹកដោយវិធីត្រជាក់មិនបង្ហាញអាកប្បកិរិយាខឹងស្អប់ចេញមក ការស្រឡាញ់ លាយលំជាមួយនឹងការស្អប់។