(ភាគទី៥០)

1.1K 60 3
                                    

  ១សប្តាហ៍ក្រោយពួកគេក៍បានធ្វើដំណើរទៅប្រទេសកូរ៉េ
ជើងយន្តហោះមកពីក្រុងឡុងបានឈប់ចតនៅព្រលានយន្ត
ហោះអុីនឆុនក្នុងទីក្រុងសេអ៊ូល មានឡានដឹកជញ្ជូនឥវ៉ាន់
ឈប់នៅមុខព្រលាន លុះពេលចននិងយ៉ារ៉ាដើរចេញមកគេ
ក៍លើកដៃជាសញ្ញាឲ្យពួកគេទាំងពីរដើរទៅឡានរបស់គេ។
« អ្នកទាំងពីដាក់ឥវ៉ាន់មកក្នុងឡានមក ហើយប្រាប់ពីទីតាំង
ខ្ញុំនិងដឹកជញ្ជូនទៅ ហើយឥវ៉ាន់ដែរអ្នកនាងបានទិញទាំងប៉ុន្មាន
ខាងខ្ញុំបានរៀបចំឲ្យអស់ហើយ » 
« ចា៎ ផ្ទះរបស់ខ្ញុំនៅជិតនិងទន្លេហានកាង នេះ » នាងតូច
និយាយហើយក៍បង្ហាញនៅផ្ទះរបស់នាងនិងទីតាំងច្រកចូល។
« បាទ! អ៊ីចឹងខ្ញុំលាទៅសិនហើយ »និយាយហើយគេក៍បើក
ឡានដឹកឥវ៉ាន់ចាក់ចេញបាត់ទៅ។
« អូហូ!! ជុជុ យើងមិនដែរដឹងសោះថាឯងចេះនិយាយភាសាកូរ៉េ
បានល្អយ៉ាងនេះ » ចនបានទះដៃរួចក៍លើកមេដៃឲ្យទៅយ៉ារ៉ា
បញ្ចេញពីភាពល្អរបស់នាង។
« មោះកុំនិយាយច្រើនទៅរកតាក់សុីជិះប្រញាប់ទៅផ្ទះ »យ៉ារ៉ា
នាងញញឹមតិចៗរួចក៍ដឹកដៃចនទៅរកតាក់សុីដែរឈប់ចតចាំអ្នក
ដំណើរ។ ២០នាទីក្រោយពួកគេក៍បានទៅដល់ផ្ទះដែរម៉ាក់របស់
នាងបានទិញទុកនោះ គឺថាទេសភាពនៅទីស្រស់ស្អាតខ្យល់
បរិសុទ្ធដែរចេញមកពីចំហាយទឹកទន្លេហាននិងក្លិនធម្មជាតិ
ភាយមកពីឧទ្យានជាតិហានកាង។
« ឯងនរណាឈរមុខផ្ទះច្រើនអ្នកម្ល៉េះ? » ចនចុះពីតាក់សុីភ្លាម
សួរទៅយ៉ារ៉ាភ្លេតព្រោះឃើញមនុស្សឈរនៅមុខផ្ទះនាងច្រើន
គួរសមដែរ។
« បុគ្គលិកខាងផ្នែករៀបចំផ្ទះ »
« ម៉េចបានជាឯងដឹងច្រើនម្ល៉េះ? » ចនសួរនាងដោយការងឿង
ឆ្ងល់ព្រោះនាងនៅតែក្បយងខនដូហើយក៍មិនសូវដែរបានកាន់
ទូរស័ព្ទប៉ុន្មានដែរ។
« នែ៎! ឯងក្រុមហ៊ុនគេបង្កើតមកយូរឆ្នាំដែរហើយ មួយណា
យើងក៍ធ្លាប់មកកូរ៉េកាលពីយើងនៅក្មេងដែររឿងអ្វីដែរយើង
មិនដឹង »
« ដឹងច្រើនគ្រាន់បើនាងល្អិត » ចនលើកដៃអង្អែលសក់នាង
តិចៗ។
« អ្នកទាំងអស់អាចចូលទៅធ្វើការបានណា នេះជាឥវ៉ាន់ដែរត្រូវ
រៀប » យ៉ារ៉ានិយាយបុគ្គលិកទាំងនោះហើយក៍ចង្អុលទៅ
ឥវ៉ាន់តែទុកនៅមុខផ្ទះនោះ។
« ចា៎!!! »
« មោះឯង » យ៉ារ៉ាកៀកដៃចនដើរទៅណាទៀតមិនដឹងមើល
ទៅហាក់ដូចជាសប្បាយចិត្តណាស់ មុខរបស់នាងលែងមាន
ទុក្ខកង្វល់ទៀតហើយ។
« ទៅណា? »
« ដើរមកដឹងហើយ »
មិនយូរពួកគេទាំងពីរមកដល់ហាងមួយតែមិនដឹងហាងលក់ស្អី
នោះទេព្រោះមានតែកេសដាក់ឥវ៉ាន់មិនឃើញមានរបស់
ស្អីដាក់លក់មួយ សូម្បីតែតុកៅអីក៍គ្មានសូម្បីតែមួយ។
« ស្អី? ស្អីគេ?មកទីនេះអី? » ចនសួរនាងដោយមិនយល់ទាល់
តែសោះ។
« ហាង cafe យើងនោះអី » នាងងាកមកមើលអ្នកកម្លោះដែរ
ឈរធ្វើមកមិសៗដោយគ្មានដឹងស្អីបន្តិច រួចក៍ញញឹមដើរចូលក្នុង
ហាងនោះ។
« ហាងរបស់ឯង? » ចនលាន់មាត់ដោយក្តីសប្បាយចិត្តរំភើប
ជំនួសនាង បន្ទាប់មកក៍ដើរចូលទៅក្នុងហាង។
« ឥឡូវយើងត្រូវអី? » ចនឈរច្រតចង្កេះសម្លឹងទៅមើលកេស
ឥវ៉ាន់រូចក៍សម្លឹងមើលទៅយ៉ារ៉ាដផយការសុំយល់បល់តែនាង
មិនបានស្តាប់អ្វីដែរចននិយាយឡើយនាងគិតតែពីចុចទូរស័ព្ទ។
« យ៉ារ៉ាឯងមានលឺយើងនិយាយទេ? » ចននិយាយរៀង
ខ្លាំងដាក់នាង ធ្វើឲ្យនាងភ្ញាក់ព្រឺតដូចរលាកភ្លើង។
« ហា៎ស? ស្អីគេ? » នាងធ្វើមុខភ្ញាក់ផ្អើលហើយនិយាយ
ផ្អើលៗ។
« យើងសួរឯងតើត្រូវធ្វើស្អី? »
« អរ!! បើកកេសនិងទៅ » និយាយហើយនាងក៍បើកកេសនោះ
មកគឺមានសម្ភារៈហាងកាហ្វេ។ ពួកគេរៀបចំបានមួយសន្ទុះក៍មាន
ឡានដឹកជញ្ជូនមកឈប់ចតនៅមុខហាង រួចមានបុគ្គលិកដឹក
ជញ្ជូននោះលើកតុកៅអី ទូកញ្ចក់ ទូទឹកកកនិងឥវ៉ាន់ផ្សេងទៀត
ចូលមក ។
« ឯងបានលុយមកពីណាទិញឥវ៉ាន់ច្រើនម្ល៉េះ? »
« លុយយើងសន្សំតាំងពីនៅរៀន » ។

គំនុំចិត្តចងបេះដូង(The End)Where stories live. Discover now