នៅភូមិគ្រឹះត្រកូលជន ថ្ងៃនេះគឺថ្ងៃដែលគ្រប់គ្នាសប្បាយរីករាយ
ភ្ញៀវចូលរួមពិធីអាពាហ៌ពិពាហ៌យ៉ាងច្រើងសម្លេងជជែកគ្នាសម្លេង
ជល់កែវត្រហឺងអឺងកងលាយជាមួយសម្លេងភ្លេងប្រគុំយ៉ាងពិរោះ
ប្រជុំដោយភ្ញៀវអភិជនជាន់ខ្ពស់ នឹងតារាល្បីៗ គ្រប់គ្នាសប្បាយ
ចិត្តចូលរួមអបអរសារទរទៅដល់គូរស្វាមីភរិយាថ្មីមួយគូរនេះតែ
បែរជាកូនកម្លោះមុខមិនរីកប្រុងតែរត់ចេញពីកម្មវិធី។
« បងតោះទៅកម្មវិធីចាប់ផ្តើមហើយ » ស៊ូហុីកៀកដៃរបស់ជុង
គុកយ៉ាងជាប់រួចក៍ដើរចេញទៅ។ ស្នូរទះដៃនឹងសម្លេងហ៊ោរលាន់
យ៉ាងលឺអមជាមួយសម្លេងភ្លេង កូនក្រមុំកម្លោះដើរកៀកដៃគ្នា
កាន់ជាមួយនឹងបាច់ផ្កាមួយដើរលើកម្រាលព្រំពណ៌ក្រហមនឹង
មានផ្កាភ្ញីបោះមកពួកគេដើម្បីអបអរសារទរដល់ពួកគេទាំងពីរ
ស៊ូហុីនាងញញឹមបិទមាត់មិនជិតនោះទេ តែបែរជាកូនកម្លោះ
ញញឹមដូចគេចាប់បង្ខំ ញញឹមតែងម៉ង់សៅដើរទៅដល់ខាងមុខក៍មានអ្នកចាំស្ទាក់ផ្លូវមិនឲ្យទៅទាល់តែថើបកូនក្រមុំមួយខ្សឺ
ទើបគេបើកផ្លូវឲ្យដើរទៅមុខបន្ត ជុងគុកថើបស៊ូហុីថ្នមៗដូច
មិនចង់ប៉ះពាល់ហាក់ដូចជាខ្ពើមរអើមថ្ពាល់នាងខ្លាំងណាស់ ពួកគេក៍ដើរទៅមុខបន្តរហូតដល់ឈរនៅពីមុខអាចារ្យ។
« តើកញ្ញា កាំង ស៊ូហុីព្រមទទួលលោក ជន ជុងគុកជាស្វាមី
ដែររឺទេ? »
« ចា៎ស!! យល់ព្រម »
« ចុះលោក ជន ជុងគុកវិញព្រមទទួល កញ្ញា កាំង ស៊ូហុីជាភរិយា
ដែររឺទេ »
« បាទ!! យល់ព្រម » មាត់របស់គេថាព្រមតែចិត្តរបស់គេមិន
យល់ព្រម មាត់ក្បត់ចិត្ត បេះដូងរបស់គេត្រូវខ្ទេចខ្ទាំនឹងអាពិធី
មង្គលការមួយនេះ ហើយជាថ្ងៃែដលគេស្អប់បំផុតក្នុងជីវិតបន្ទាប់
ពីថ្ងៃដែរប៉ាម៉ាក់របស់គេស្លាប់។
« អ៊ីចឹង កូនប្រុសពាក់ជញ្ជៀនឲ្យកូនស្រីទៅ » ជុងគុកបានយក
ប្រអប់ជញ្ជៀនបើកបង្ហាញឲ្យគ្រប់គ្នាក្នុងកម្មវិធីបានឃើញរួចក៍ពាក់
ទៅលើដៃនាងខាងឆ្វេងរបស់ស៊ូហុី រួចក៍អុកត្រាស្នាមថើបរបស់
គេនៅដៃស៊ូហុី។
« កូនស្រី ពាក់ជញ្ជៀនឲ្យកូនប្រុសវិញម្តង » ស៊ូហុីក៍យកប្រអប់
ជញ្ជៀនលើកបង្ហាញភ្ញៀវក្នុងកម្មវិធីរួចក៍ពាក់ឲ្យជុងគុកនឹងអុកត្រា
ស្នាមថើបរបស់នាងលើដៃរបស់គេដូចគ្នា។
« ដូច្នេះអ្នកទាំងពីរក្លាយជាគូរស្វាមីភរិយានឹងពេញសិទ្ធហើយ »
លោកអាចារ្យបានស្រែកប្រកាស់លឺៗ ភ្ញៀវដែរនៅក្នុងកម្មវិធី
ក៍ទះព្រមៗគ្នា។
« សូមបញ្ជាក់នៅសេចក្តីស្រឡាញ់មួយនេះដល់អ្នកក្នុងកម្មវិធី
ឲ្យបានដឹងគ្រប់ៗគ្នាផង » ស៊ូហុីក៍សម្លឹងទៅមើលផ្ទៃមុខសង្ហា
របស់ជុងគុករួចក៍ញញឹម ឯជុងគុកវិញស្ទាក់ស្ទើរមិនចង់ថើបបបូរ
មាត់របស់នាងទេតែក៍ត្រូវបង្ខំចិត្តថើបទាំងមិនចង់ ជុងគុកក៍ចាប់
ថ្ពាល់របស់ស៊ូហុីរួចក៍ឱនថើបបបូរមាត់របស់នាងយ៉ាងយូរទើប
ដកបបូរចេញ តែគេថើបស៊ូហុីមិនដូចជាយ៉ារ៉ានោះទេ បបូរមាត់
យ៉ារ៉ាថើបហើយចង់តែថើបទៀតមិនចេះឆ្អែត។
សម្លេងស្រែកហ៊ោនឹងស្នូរទះដៃលាន់លឺពេញភូមិគ្រឹះ គ្រប់គ្នាញញឹមសប្បាយរីករាយ ជាពិសេសប៉ាម៉ាក់ទាំងសងខាង។
សម្លេងតន្ត្រីក៍ចាប់ផ្តើមប្រគុំ ឯស៊ូហុីនាងផឹកស្រារាំរែកជាមួយមិត្ត
របស់នាងឯជុងគុកវិញមកអង្គុយកៅអីជិតកន្លែងដាក់បង្អែមជាមួយ
សូយ៉ុកមិត្តសម្លាញ់របស់គេ។
« ឯងញញឹមខ្លះទៅប្រយ័ត្នគេដឹងថាកូនកម្លោះកូមក្រមុំរៀបការ
មិនបានស្រឡាញ់គ្នាខុសពីព័ត៌មានបានចុះផ្សាយថាឯងទាំងពីរ
នាក់ស្រឡាញ់គ្នាទាំងពីរៀនវិទ្យល័យ » សូយ៉ុកសម្លឹងមុខរបស់
ជុងគុកទាំងការព្រួយបារម្ភយ៉ាងខ្លាំងព្រោះមិនដែរឃើញគេ
ពិបាកចិត្តដូចពេលនេះទេ។
« អឹម » ជុងគុកមិនបានតបតរទៅសូយ៉ុកវិញបានត្រឹមតែអង្គុយ
ឈ្ងោកមុខដកដង្ហើមធំ។
« ជុងគុកហ្ហា៎!! ស៊ូហុីស្រវឹងខ្លាំងណាស់និយាយមិនត្រូវគ្នាទេ
លោកទៅមើលនាងបន្តិចទៅ » មិត្តរបស់ស៊ូហុីរត់មកប្រាប់ជុងគុក
ទាំងខ្លួនឯងដើរស្ទើរតែមិនត្រង់ផ្លូវមាត់និយាយមកភាយភ្លិនស្រា
ឡើងឆួល ជុងគុកក៍ដើរទៅមើលបាត់ទៅឯ នារីម្នាក់នោះក៍សន្លប់
តែត្រូវសូយ៉ុកទប់ទាន់កុំអីប្រហែលជាបែកមុខខ្ទេចហើយ។
« យ៉ាងម៉េចហើយ? »
« ជុងគុក!! ជុងគុ » ស៊ូហុីយកដៃស្ទាបផ្ទៃមុខរបស់ជុងគុក
រួចក៍ញញឹមបន្តិច បន្ទាប់មកក៍សន្លប់ក្នុងដៃរបស់ជុងគុក រាងក្រាស់
ក៍បីនាងទៅក្នុងបន្ទប់ដាក់ឲ្យគេងលើពូកទាំងដែរស្លៀកឈុតកូន
ក្រមុំ ម៉ាក់ចិញ្ចឹមរបស់ជុងគុកដើរចូលមកតាមក្រោយក៍ប្រាប់ទៅ
ជុងគុកថា៖
« ប្តូរសម្លៀកបំពាក់ឲ្យប្រពន្ធទៅកូន » ជុងគុកពេលលឺបែបនេះ
បើកភ្នែកធំៗដោយការភ្ញាក់ផ្អើល។
« ទេកូនមិនប្តូរឲ្យទេម៉ាក់នឹងហើយស្រីដូចគ្នាប្តូរឲ្យទៅ »
« ម៉ាក់មិនដឹងទេប្រពន្ធឯងបើមិនប្តូរដឹងគ្នាហើយ » ជេរីនិយាយ
ហើយក៍ដើរចេញបាត់ទៅ ធ្វើឲ្យជុងគុកឈរអះក្បាលធ្វើមុខជូរហួញ។ ដោយសាេតែទាល់ជុងគុកក៍ប្តូរសម្លៀកបំពាក់ឲ្យទៅស៊ូហុី
ពេលដោះខោអាវអស់នៅសល់តែអាវតូចខោតូចជុងគុកក៍ដើរទៅ
យកខោអាវនាងយកមកប្តូរ រាងក្រាស់ចាប់លើកដៃរបស់នាងដើម្បី
ពាក់អាវតែត្រូវស៊ូហុីមមើរចាប់ករអាវរបស់គេជាប់រួចក៍អោបករ
របស់ជុងគុកជាប់នឹងដើមទ្រូង ពេលនោះកូនប្រុសរបស់គេក៍ស្រាប់
តែខឹងទល់ខោ គេបម្រុងនឹងថើបស៊ូហុីហើយតែក៍នឹកឃើញទៅ
យ៉ារ៉ាភ្លាម ក្រៅពីយ៉ារ៉ាគេលែងរួមដំណេកជាមួយស្រីណាដូច
លើកមុនទៀតដែរ រួចក៍រងាប់អារម្មណ៍ឲ្យធម្មតាប្តូរសម្លៀក
បំពាក់ឲ្យស៊ូហុីរួចគេក៍ទៅងូតទឹករួចទៅគេងនៅលើសាឡុង
ជិតទ្វាកញ្ចក់ដែរអាចមើលទៅឃើញខាងក្រៅ។
YOU ARE READING
គំនុំចិត្តចងបេះដូង(The End)
Romanceស្នេហាបង្កើតឡើងដោយភ្លើងគំនុំគុំគួនពីអតីតកាលដែរមិនអាចបំភ្លេចបានដោយការសងសឹកដោយវិធីត្រជាក់មិនបង្ហាញអាកប្បកិរិយាខឹងស្អប់ចេញមក ការស្រឡាញ់ លាយលំជាមួយនឹងការស្អប់។
