« គេមកនិយាយជាមួយពេលណាកុំមកចង់ដឹង សំខាន់លោក
លែងខ្ញុំទៅ » នាងតូចទ្រហ៊ោយំយ៉ាងខ្លាំងសុំឲ្យគេដោះលែង
នាង។
« យ៉ារ៉ាអូន កុំជឿស្រីម្នាក់នោះគេកុហកទេ បងមិនដែរទាំង
គេងជានាងផង »
« កុហក?? លោកថាគេកុហកបែបនេះមែនទេ? នាងជាប្រពន្ធ
របស់លោកហេតុអីលោកគ្មានទំនួលខុសត្រូវបែបនេះ? លោក
ចង់ធ្វើដាក់នាងដូចកាលដែរលោកធ្វើដាក់ខ្ញុំមែនទេ? » យ៉ារ៉ា
នាងក្រលាស់ដៃជុងគុកចេញហើយបែរមុខមកនិយាយតទល់
ជាមួយទាំងទឹកភ្នែកហូររហាម។
« តែ...មិនមែនដូចជាអូនគិតទេ » ជុងគុកបម្រុងទៅចាប់ដៃ
នាងតែនាងដកដៃចេញ។
« ស្រីម្នាក់នោះនិយាយកុហកឬមិនកុហកជារឿងរបស់គេទេ
អ្វីដែរសំខាន់ ខ្ញុំសុំចិត្តលោកឈប់មករវីរវល់ជាមួយខ្ញុំទៀតទៅ »
នាងតូចស្រែកខ្លាំងៗដាក់ជុងគុក។
« ស្តាប់ហេតុផលបងសិនបានទេ? » ជុងគុកនៅតែទទូច
ដដែរៗសុំឲ្យយ៉ារ៉ាជឿទៅលើគេទោះជាគ្មានសង្ឃឹមថានាង
ជឿក៍ដោយ។
« ស្តាប់ហេតុផល? មានរឿងអីខ្ញុំមកស្តាប់ហេតុផលរបស់
លោក » នាងនិយាយហើយក៍បែរខ្នងដើរចេញបាត់ទៅ។
ជុងគុកគេក៍មិនហ៊ានឃាត់នាងទុកទៀតដែរព្រោះមើលនាង
ខឹងនឹងគេខ្លាំងណាស់។ រាងក្រាស់បានតែឈរក្តាប់ដៃខឹងនិង
ស៊ូហុីរួចក៍ប្រញាប់ទៅផ្ទះវិញយ៉ាងលឿន។
ឡានម៉ាកទំនើបពណ៌ខ្មៅក្រឹបបើកយ៉ាងលឿនចូលមកក្នុង
ភូមិគ្រឹះ។
<ងឺត> សម្លេងហ្វ្រាងឡានលាន់លឺពេញទីធ្លាបរិវេននៅខាងមុខ
ភូមិគ្រឹះ ជុងគុកចុះពីលើឡានដើរសំដៅចូលទៅខាងក្នុងភូមិ
គ្រឹះយ៉ាងលឿនជាមួយទឹកមុខខឹងសម្បារ។
<ផាំង> សម្លេងបិទទ្វាបន្ទប់លាន់យ៉ាងលឺធ្វើឲ្យអ្នកដែរកំពុងតែ
ដេកនៅលើគ្រែភ្ញាក់ឡើងក្រញ៉ាង។
« ជុងគុក បងបិទទ្វាខ្លាំងម្ល៉េះ? » ស៊ូហុីនាងងើបយឺតៗផ្អែកខ្នង
ទៅនឹងក្បាលគ្រែសួរទៅអ្នកដែរឈរចំពោះមុខដោយងឿង
ឆ្ងល់។
« នៅមកសួរទៀត » រាងក្រាស់ស្ទុះទៅចាប់ទាញដៃស៊ូហុី
ឲ្យងើបចេញពីពូក។
« បងអូនឈឺ »
« នាងមែនទេដែរទៅប្រាប់យ៉ារ៉ាថានាងជាប្រពន្ធរបស់យើង
ហើយថែមទាំងប្រាប់គេថាមានទម្ងន់ទៀត? » ជុងគុកស្រែក
សំឡុតស៊ូហុីយ៉ាងខ្លាំងកែវភ្នែករបស់គេឡើងពណ៌ក្រហម។
« បើអូនជាប្រពន្ធបងពិតមែន ហើយអូនក៍មានទម្ងន់ ក្រែង
បងដឹងហើយមែនទេ? »
« ស៊ូហុី នាងស្តាប់ខ្ញុំឲ្យច្បាស់ ឈប់ទៅរវីរវល់ជាមួយនិងយ៉ារ៉ា
ទៀត »
« ហ្ហឹកៗ ជុជុៗ ពាក្យនេះសមតែខ្ញុំវិញទេដែរនិយាយដាក់
បងនោះ » នាងសើចបែបមនុស្សរោគចិត្តដាក់គេ។
« នែ៎..នាង.... » ជុងគុកនិយាយមិនទាន់អស់ប្រយោគផង
ស៊ូហុីនាងក៍លើកដៃមកខ្ទប់បបូរមាត់របស់ជុងគុក។
« ខ្ញុំលែងចង់ស្តាប់សម្តីដែរបងស្តីជេរថាឲ្យខ្ញុំទៀតហើយព្រោះ
ដដែរៗហើយក៍សែនធុញដែរ » នាងញញឹមចង់មាត់ដាក់ជុងគុក
ជាមួយនិងស្រខ្សែភ្នែកពេញទៅដោយកលល្បិច។
ជុងគុកក៍ដើរចេញពីបន្ទប់រួចហើយគេក៍ទៅបន្ទប់សៀវភៅ
ដើម្បីគេងនៅទីនោះ។
ព្រឹកថ្ងៃថ្មី~~~
ស៊ូហុីនាងហាក់ដូចជាខុសធម្មតាងើបពីដេកតាំងពីព្រឹកទាំងដែរ
រាល់ដងនាងដេលស្ពឹកសឹងអី។
« អ្នកនាងចង់ទៅណាដែរទាន? ខ្ញុំជូនទៅ » អ្នកបើកឡាន
សួរទៅស៊ូហុីក្រែងលរមានអ្វីឲ្យគេចង់ជួយ។
« មិនបាច់ទេយើងទៅខ្លួនឯង » និយាយហើយនាងក៍ដើរ
ចូលក្នុងឡានបាត់ រួចក៍បើកចេញយ៉ាងលឿន។
នាងបើកឡានទៅដល់ម៉ាត 7-ELEVEN មួយកន្លែងដែរ
នៅទីនោះមិនសូវជាសម្បូរមនុស្សច្រើនអ៊ូអរប៉ុន្មានទេ។
« នែ៎ ឯងដូចខ្វះកន្លែងណាត់ជួបចឹង » នាងនិយាយទៅកាន់
បុរសម្នាក់ដែរអង្គុយពាក់មួកពណ៌ខ្មៅអាវហ៊ូឌីដែរដូចជានៅឯ
ជេជូអញ្ចឹង។
« ខ្ញុំលឺថានាងមានទម្ងន់មែនទេ? »
« អឺ » នាងឆ្លើយតបទៅបុរសនោះតែមួយម៉ាត បុរសពាក់មួក
ខ្មៅនោះពេលលឺថានាងមានទម្ងន់បែបនេះក៍ញញឹមចុងមាត់
បន្តិច។
« នេះលុយ បើឯងធ្វើកិច្ចការដែរយើងបានប្រាប់ឯងកាលពី
យប់មិញនេះបានជោគជ័យ យើងនិងផ្តល់លុយឲ្យមួយចំនួន
ទៀត » លុយជាច្រើនបានដាក់នៅក្នុងថង់ខ្មៅហុចឲ្យបុរស
នោះ រួចនាងក៍ចាក់ចេញពីទីនោះទៅ។
យ៉ារ៉ានាងក៍បិទហាងទៅផ្ទះដូចធម្មតាតែថ្ងៃនេះគ្មានឆ្អឹង
ទទឹងករមករញេរញៃទេ។ ដើរដល់បានពាក់កណ្តាលនាងក៍
ឈប់រួចងាកមើលទៅខាងក្រោយព្រោះមានអារម្មណ៍ថា
មានអ្នកដើរតាមពីក្រោយ ។ លុះពេលនាងងាកទៅក៍ឃើញ
បុរសម្នាក់ពាក់អាវខ្មៅពួកខ្មៅឈរពីក្រោយនាងតែនាង
ប្រាកដក្នុងចិត្តថាបុរសម្នាក់នេះមិនមែនជាជុងគុកឡើយ
នាងក៍រត់គេចពីបុរសម្នាក់នោះយ៉ាងលឿនតែក៍មិនទាន់
បុរសនោះព្រោះគេរត់លឿនណាស់ រាងកាយតូចច្រឡឹង
ត្រូវបានរុញទៅផ្ទប់និងជញ្ជាំងរួចក៍ឈ្មុលទៅថើបកញ្ចឹងករ
របស់នាងយ៉ាងយូរ ។ នាងតូចខំប្រឹងរើបម្រាស់ចេញពីគេ
ក៍មិនបានមានតែខាំស្មាជាន់ជើងគេទេ រួចក៍រត់ទៅមុខបន្ត
បុរសនោះនៅតែដេញតាមនាងពីក្រោយរហូត។
យ៉ារ៉ានាងពិតជាភ័យស្លន់ស្លោណាស់រត់មិនបានមើលផ្លូវក៍
ត្រូវឡានបុកមួយរំពេច ។
« ហ្ហាយ៎....... »
រាងកាយនាងតូចផ្លោងទៅលើកញ្ចក់ឡានរួចក៍រអិលធ្លាក់
ទៅលើថ្នល់សន្លប់ស្តូកស្តឹង រាងកាយនាងពោរពេញ
ទៅដោយឈាមជោកជាំ ក្បាលរបស់នាងហូរឈាម
យ៉ាងច្រើន។ មនុស្សដែរនៅទេនោះក៍ជុំគ្នាទៅមើលនាងតូច
រួចក៍ខលទៅប៉ូលីសនិងឡានពេទ្យ រីឯបុរសនោះត្រូវបានអ្នក
ដែរនៅទីនោះចាប់ទុករួចក៍បញ្ចូនទៅឲ្យប៉ូលីសព្រោះមុននិង
ពេលកើតហេតុគេបានឃើញបុរសនោះដេញតាមនាងពី
ក្រោយ។ ជុងគុកដើរក៍កាត់កន្លែងកើតហេតុហើយក៍ឈប់មើល
មួយភ្លេតស្រាប់តែអ្នកដែរកំពុងតែដេកសន្លប់ស្ដូកនៅលើថ្នល់
នោះគឺជាមនុស្សដែរខ្លួនស្រលាញ់ មនុស្សស្រីដែរចង់រស់នៅ
ជាមួយពេញមួយជីវិត ជុងគុកទន់ជង្គុងគ្រឹបទឹកភ្នែកហូរស្រក់
ចុះមកពោរពេញដោយភាពសោកសៅ។
« យ៉ារ៉ា យ៉ារ៉ាអូន » ជុងគុកក៍ខិតទៅជិតនាងតូច ភ្នែកយ៉ារ៉ា
បើកព្រឹមៗសម្លឹងមើលទៅអ្នកដែរអង្គុយយំជិតរួចក៍លើកម្រាម
ដៃតូចៗរបស់ខ្លួនទៅប៉ះនិងផ្ទៃមុខរបស់ជុងគុក។
« បងកុំយំអីណា » នាងតូចនិយាយខ្សាវៗទៅកាន់ជុងគុក
ដែរកំពុងយំ មាត់និយាយថាស្អប់ និយាយថាខ្ពើម មិនចង់ជួប
មុខតែក្នុងចិត្តនាងនៅនឹកស្រឡាញ់គេយ៉ាងខ្លាំង។
« យ៉ារ៉ា បងស្រឡាញ់អូន យ៉ារ៉ាអូនលឺទេថាបងស្រឡាញ់អូន
ណាស់បងមិនចង់បាត់បងអូនទេ » ជុងគុកនិយាយបណ្តើរយំ
បណ្តើរ។
« អូនក៍ស្រឡាញ់បងដែរ ជុងគុក..... » នាងតូចនិយាយហើយ
ធ្លាក់ដៃចុះពីថ្ពាល់របស់ជុងគុកភ្នែកបិទជិតលែងដឹងលែងលឺ
អ្វីគ្រប់យ៉ាងទាំងអស់ ។
« យ៉ារ៉ាទេ.....អូនមិនត្រូវទៅចោលបងជាដាច់ខាតមកវិញមក »
រាងក្រាស់យំយ៉ាងខ្លាំងព្រោះមនុស្សជាទីស្រឡាញ់បានបាត់
បង់ជីវិតនៅចំពោះមុខបែបនេះ ពិតជាធ្វើចិត្តមិនបានឡើយ។
ប៉ូលីសក៍ចាប់ជុងគុកចេញពីទីនោះព្រោះគេត្រូវវាស់វែង
កន្លែងកើតហេតុហើយសាកសពរបស់នាងត្រូវបានគេលើក
ក្រណាត់សរគ្រោបជិតរួចរុំផ្លាស្ទិចលើកដាក់ឡានពេទ្យ
ដើម្បីយកទៅធ្វើសកលវិច័្ចយ។ ផ្ទៃមេឃចាប់ផ្តើមអាប់អួរភ្នែក
បន្ទូរផ្គរលាន់យ៉ាងខ្លាំងព្រះភារុណក៍បង្អូរស្រក់ចុះមកយ៉ាងខ្លាំង
កាន់តែបន្ថែមភាពសោកសៅមួយតង់ទៀត ជុងគុកយំនៅ
ក្រោមតំណក់ទឹកភ្លៀងដ៏សែនឈឺចាប់។
ប៉ូលីសបានសាក់សួរជនដៃដល់ដែរជាបុរសអាវពណ៌ខ្មៅនោះ
គេសារភាពគ្រប់យ៉ាងទៅកាន់ប៉ូលីសដែរមានស៊ូហុីនៅពីក្រោយ
ខ្នងរឿងនេះគេទាំងពីរក៍បានជាប់គុកចាប់ពីពេលនោះមក។
១ឆ្នាំក្រោយមកជុងគុកពាក់សម្លៀកពណ៌ខ្មៅបានកាន់បាច់
ផ្កាមួយបាច់ទៅកន្លែងផ្នូរសព គេដ៍ដាក់បាច់ផ្កានោះនៅផ្នូរ
របស់យ៉ារ៉ារួចលុតជង្គុងនៅមុខផ្នូរ។
« យ៉ារ៉ា អូនសុខសប្បាយទេ? អស់រយៈពេលមួយឆ្នាំហើយ
ដែលអូនចាក់ចោលបង » ភ្នែករបស់គេប្រែជាក្រហមភ្លាមៗ។
« អូនដឹងទេថាអូនជាមនុស្សតែម្នាក់គត់ដែរធ្វើឲ្យបងលែង
ល្មោមរឿងស្រី ហើយអូនជាមនុស្សស្រីតែម្នាក់គត់ដែរធ្វើ
ឲ្យទឹកភ្នែកបងស្រក់ ទាំងដែរអស់រយៈ២០ឆ្នាំបងមិនដែរយំ
ម្តងសោះ បើមានជាតិក្រោយពិតមែនសូមឲ្យពួកយើងបាន
ជួបគ្នាកុំឲ្យព្រាត់ប្រាស់គ្នាដូចជាតិនេះទៀត បងស្រឡាញ់
អូនជារៀងរហូតយ៉ារ៉ា » ។ចប់!!!
អរគុណអ្នកទាំងអស់គ្នាដែលតាមដានអានរឿងមួយនេះរហូត
ដល់ភាគបញ្ចប់ អេទមីនពិតជាអរគុណខ្លាំងណាស់🥰🙏🏻💜
សូមបញ្ចេញមតិចំពោះរឿងមួយនេះ🥰
YOU ARE READING
គំនុំចិត្តចងបេះដូង(The End)
Romanceស្នេហាបង្កើតឡើងដោយភ្លើងគំនុំគុំគួនពីអតីតកាលដែរមិនអាចបំភ្លេចបានដោយការសងសឹកដោយវិធីត្រជាក់មិនបង្ហាញអាកប្បកិរិយាខឹងស្អប់ចេញមក ការស្រឡាញ់ លាយលំជាមួយនឹងការស្អប់។