សម្លេងទូរស័ព្ទក៍បានរោទ៍ជុងគុកដកទូរស័ព្ទចេញពីហោប៉ាវខោ
យ៉ាងលឿន រួចចុចទទួលដើរទៅកន្លែងផ្សេងបាត់។
«អាឡូ! ប៉ា»
(ជុងគុក កូនត្រឡប់មកផ្ទះវិញឥឡូវនេះ)
«ប៉ា មានរឿងអីមែនទេ?» ជុងគុកសួរបញ្ជាក់ព្រោះគេត្រូវនៅ
អង់គ្លេសមួយសប្តាហ៍ទៀតទើបត្រឡប់ទៅកូរ៉េវិញ។
(ប៉ាប្រាប់ឲឯងមកវិញមក)
និយាយហើយថេវ៉ុនក៍បិទការទំនាក់ទំនង ជុងគុកឈរកាន់ទូរស័ព្ទ
ដោយការងឿងឆ្ងល់រួចបែរខ្លួនមកមើលយ៉ារ៉ាដែរអង្គុយ ។
ជុងគុកក៍ដើរទៅជិតនាងរួចស្រាយចំណងដែរចងដៃរបស់នាង។
«ខ្ញុំទៅវិញហើយនាងប្រញាប់ស្លៀកពាក់រួចចេញពីទីនេះទៅ»
ជុងគុកនិយាយប្រាប់យ៉ារ៉ាដោយមិនមើលផ្ទៃមុខរបស់នាងដែរនាងតាមមើលមុខជុងគុកមិនដាក់ពីភ្នែក។ ហេតុអីគេដេកជាមួយនាងហើយមិនទទួលខុសត្រូវលើខ្លួននាងបែរជារត់ចោលនាងបែបនេះអ្វីឲយ៉ារ៉ាឆួលចុងច្រមុះ។
«ចុះរឿងដែរលោកដេកជាមួយខ្ញុំ?»
យ៉ារ៉ាសួរទៅកាន់ជុងគុកទាំងអួលដើមករ ប្រឹងទប់ទឹកភ្នែកដែរ
កំពុងតែហូរមកកាត់ថ្ពាល់។
«...» ជុងគុកមិនបានតបតរទៅយ៉ារ៉ាវិញនោះទេគ្រាន់តែងាកមកប្រសព្វភ្នែកទៅនិងនាងតែបន្តិចក៍ងាកទៅវិញគិតតែពីរៀប
ចំខោអាវដាក់ក្នុងវ៉ាលី។
យ៉ារ៉ានាងក៍បង្ហូរទឹកភ្នែកមកទោះបីជានាងប្រឹងទប់យ៉ាងណាក៍
ដោយក៍ទប់មិនជាប់ដែរព្រោះនាងពេលដែរមិនបានលឺជុងគុក
តបទៅនាងវិញក៍បានដឹងក្នុងចិត្តរួចស្រាប់ទៅហើយថាគេមិន
ទទួលខុសត្រូវពីរឿងនេះ នាងបានត្រឹមអង្គុយយំដោយគ្មាន
សម្លេង នាងឈឺណាស់ នាងពិបាកដកដង្ហើមពេលដែរមិនបាន
លឺចម្លើយរបស់គេ នាងគ្មានមុខឯណាទៅជួបប៉ាម៉ាក់របស់នាង
ទេបើដឹងថាកូនស្រីខ្លួនដើរដេកជាមួយប្រុសបែបនេះ គ្មានមុខ
ចូលរួមនៅក្នុងសង្គមទៀតទេ។ យ៉ារ៉ាក៍ងើបពីកៅអីដើរទៅ
ស្លៀកពាក់ដោយទឹកមុខស្រងូតស្រងាត់ ពេលនាងស្លៀកពាក់
រួចជុងគុកក៍ហូចថ្នាំម្យ៉ាងឲនាងរួចក៍ដើរចេញបាត់ទៅ យ៉ារ៉ា
នៅពេលដែរបានទទួលថ្នាំនោះរួចដាក់ចូលក្នុងកាបូបរបស់គេ
រួចដើរចេញតាមក្រោយជុងគុកដោយមិនចាប់អារម្មណ៍ទៅលើថ្នាំនោះជាថ្នាំអ្វីនាងចេះតែទទួលយកទៅទេ ព្រោះក្នុងខ្លួន
របស់នាងពេលនេះហាក់ដូចជាគ្មានវិញ្ញាណនៅក្នុងខ្លួនឡើយ
នាងល្វាយ នាងគ្មានកម្លាំង ហើយថែមទាំងជុងគុកមិនទទួល
ខុសត្រូវទៅលើខ្លួននាងថែមទៀត។
យ៉ារ៉ាក៍ជិះតាក់សុីទៅខនដូរបស់នាងវិញ ពេលទៅចូលដល់ក្នុង
បន្ទប់ខនដូរបស់នាងក៍បានឃើញមិត្តភក្តិស្និទ្ធស្នាលមកអង្គុយចាំ
ក្នុងខនដូដោយសារទាក់ទង់មកនាងមិនបានទៅរកនៅឯផ្ទះក៍មិន
ឃើញក៍សម្រេចចិត្តទៅយកសោរពីបុគ្គលិកនៅខនដូយកមក
ថែមទាំងកុហកគេថាជាបងប្រុសរបស់នាងថែមទៀត។
«យ៉ាងម៉េចបានឯងចូលមកបាន?» យ៉ារ៉ាធ្វើមីងមាំងសុខៗស្រាប់
តែគេចូលមកក្នុងបន្ទប់គេបែបនេះ។
«អ្នកណាប្រើឲឯងបាត់ទៅណា ដឹងទេថាយើងបារម្តពីឯងស្ទើរ
ឆ្គួតទៅហើយយ៉ារ៉ា» ចនគ្រាន់តែឃើញយ៉ារ៉ាមកដល់ក៍សុតយកៗ
ស្អីថាឲនាងដោយខ្វល់ខ្វាយ យ៉ារ៉ាក៍រត់ទៅអោបចនទាំងយំ
អណ្តើតអណ្តកដាក់ចន។
«ឯងកើតអីយ៉ារ៉ា នរណាធ្វើបាបឯង?» ចនសួរទៅយ៉ារ៉ាព្រោះ
ឃើញយ៉ារ៉ាយំបែបនេះ រាល់ដងពេលដែរគេស្អីឲយ៉ារ៉ានាងសើច
តែពេលនេះនាងបែរជាយំទៅវិញ។
«គ្មានអីទេ ពេលនេះយើងដឹងហើយមានតែឯងទេដែរបារម្ត
ពីយើង»យ៉ារ៉ាជូតទឹកភ្នែកហើយក៍ដើរទៅដាក់បង្គុយទៅលើ
សាឡុង។
YOU ARE READING
គំនុំចិត្តចងបេះដូង(The End)
Romanceស្នេហាបង្កើតឡើងដោយភ្លើងគំនុំគុំគួនពីអតីតកាលដែរមិនអាចបំភ្លេចបានដោយការសងសឹកដោយវិធីត្រជាក់មិនបង្ហាញអាកប្បកិរិយាខឹងស្អប់ចេញមក ការស្រឡាញ់ លាយលំជាមួយនឹងការស្អប់។
