(ភាគទី៤៦)

1K 55 0
                                    

  និយាយពីនាងតូចវិញពេលនេះនាងពរពោះបាន៧ខែហើយនៅ
តែ២ខែទៀតនាងនិងសម្រាលកូនហើយ ។
« យ៉ារ៉ាញុាំទឹកដោះគោទៅ » ចនដែរជាមិត្តសម្លាញ់នៅចាំ
មើលការខុសត្រូវនិងយកចិត្តទុកដាក់ជាមួយនាងគ្រប់ពេល។
« អរគុណហើយសម្លាញ់ »
« អឺៗ..ឆាប់ញុាំទៅ » ចនក៍ដាក់បង្គុយចុះនៅជិតយ៉ារ៉ា
« ចនយើងសុំយល់បល់ពីឯងបន្តិច »
« រឿងអីនិយាយមក »
« គឺថាពេលដែរយើងសម្រាលកូនរួចហើយយើងចង់ឈប់ធ្វើ
ជាអ្នកដើរម៉ូតទៀតហើយ ឯងគិតយ៉ាងម៉េចដែរ? »
« ឯងនិយាយមែនរឺនិយាយលេង? » ចនសួរបកទៅយ៉ារ៉ាវិញ
ដោយការភ្ញាក់ផ្អើលព្រមទាំងបើកភ្នែកធំៗសម្លឹងមើលទៅទាំង
មិនចង់ជឿទាល់តែសោះ។
« យើងនិយាយមែន » យ៉ារ៉ាឆ្លើយយ៉ាងច្បាស់លាស់ទៅចន
រួចយកដៃស្មារបស់គេ។
« ចុះឯងប្រុងធ្វើការស្អីវិញ? »
« យើងធ្លាប់ប្រាប់ឯងកាលនៅរៀនហើយ ថាយើងចង់មាន
បើកCafé មួយនៅកូរ៉េដែរជាអ្វីដែលយើងចង់ធ្វើ ឯងភ្លេចហើយ
មែនទេ? »
« យើងមិនបានភ្លេចទេ តែយើងគិតវាមិនដល់ថាឯងចង់ធ្វើវា »
ចននិយាយទៅកាន់ទាំងនឹកស្មានមិនដល់។
« ត្រូវហើយយើងសម្រេចរួចហើយថាសម្រាលកូនហើយ
យើងទៅកូរ៉េ »
« ឯងទៅតែពីរនាក់កូនបែបនេះយ៉ាប់ហើយ »
« មិនអីទេ ស្រុកកំណើតម៉ាក់យើងនៅកូរ៉េទេហើយគាត់ក៍មាន
ផ្ទះនៅទីនោះដែរ»
« អឺៗ ឲ្យតែមិនអីទៅយើងគ្រាន់តែបារម្តឯងតែប៉ុណ្ណោះ »
« ស្រឡាញ់យើងមែន? » នាងតូចសួរញ៉ោះលេងនិងចនព្រោះ
មួយរយៈធំហើយដែលគេមើលថែនាងរហូតត្រូវធ្វើការហើយ
មកត្រូវថែទាំនាងម្នាក់ទៀតដែរគ្រាន់តែជាមិត្តនិងគ្នាមិនជាប់
សាច់ឈាមសូម្បីតែបន្តិច នាងធ្វើឲ្យគេពិបាកចហរើនណាស់
ចឹងហើយបានជានាងចង់ឲ្យចនញញឹមខ្លះ។
« អាឆ្គួត យ៉ារ៉ាឯងយ៉ាងម៉េច » ចនក៍ចាប់ថ្ពាល់ប៉ោងៗរបស់នាង
រួចច្របាច់តិចៗដោយភាពគ្រឺតខ្នាញ់។
« ហឺយ!! គេមិនស្រឡាញ់យើងទេព្រោះអីយើងអស់ព្រហ្មចារី
ជាមួយអាប្រុសណាមិនដឹងមានកូនតែគ្មានប្តី មុខក៍ស្អាតហើយ
ចិត្តងាយទៀត » យ៉ារ៉ានាងនិយាយមកគឺភាពមិនល្អរបស់នាង
ទាំងស្រុងនឹងដៀលខ្លួនឯងកប់ៗមាត់។
« នែ៎!! ឯងនេះពិតចំមែនហើយទោះឯងទៅជាស្អីក៍យើងមិន
ទៅចោលឯងដែរអាភ្លឺ » ចនយកដៃទះថ្ងើសរបស់យ៉ារ៉ាបន្តិច
តែពាក្យសម្តីរបស់វាជាការកំប្លែងនិយាយឲ្យតែបានសើចសម្រាប់
នាងតែវាជារឿងដែរចនខំលាក់ជាង១០ឆ្នាំមកហើយទាំងពីថ្ងៃ
ពួកគេទាំងពីរជួបគ្នាដំបូងគឺគេឃើញយ៉ារ៉ាភ្លាមស្រឡាញ់ភ្លេត
ហើយនាងក៍ជាស្នេហ៍ដំបូងរបស់គេ ដែលមនុស្សគ្រប់គ្នាចំណាំ
ហៅ(First Love)នោះអី តែរវាងពួកគេមិនអាចទៅរួចឡើយ
ឋានៈរបស់គេនិងនាងបានត្រឹមតែជាមិត្តតែប៉ុណ្ណឹងមិនអាចលើសពីមិត្តបានឡើយ ពេលដែរនាងមានមិត្តប្រុសគេក៍
ឈឺចាប់តែពេលនាងត្រូវបានប្រុសមកពីណាមិនដឹងមក
រំលោភនាងហើយថែមទាំងទៅចោលនាងបាត់ តែនាង
ស្រឡាញ់គេ គឺវាហួសពីឈឺចាប់ទៅទៀត។
« បានហើយប្រញប់ទៅគេងទៅគិតពីកូនក្នុងពោះផង » ចន
លើកដៃដេញនាងចេញឲ្យចូលទៅក្នុងបន្ទប់គេងព្រោះរាងយប់
ជ្រៅដែរហើយ នាងតូចក៍ដើរចេញព្រោះមើលមិនចង់ឲ្យចន
ហត់និងនាងកាន់តែខ្លាំងជាងនេះទៀតទេ។
សម្លេងទូរស័ព្ទក៍រោទ៍ឡើង អ្នកកម្លោះចនក៍យកទូរស័ព្ទនៅលើ
តុមកចុចទទួល។
« អាឡូ!! លោកមានការអីដែរ? » ដៃរបស់គេកាន់កែវទឹកម្ខាង
ឯម្ខាងទៀតកាន់ទូរស័ព្ទនិយាយចេញទៅរានហាលខាងក្រៅ។
( យ៉ារ៉ានាងយ៉ាងម៉េចដែរ? ) សម្លេងគ្រលរៗសួរនាំពីយ៉ារ៉ា
គ្មាននរណាទៀតទេក្រៅពីជន ជុងគុក នោះ។
« នាងមិនអីទេមិនបាច់បារម្ភច្រើនទេ »
( នាងជិតគ្រប់ខែនៅ? )
« ២ខែទៀត ជាលោកប៉ាគេយ៉ាងរបៀបណាបានជាមិនដឹងខ្យល់
ស្អីសោះ » ចនឆ្លើយទៅជុងគុកទាំងមួម៉ៅកំពុងតែអារម្មណ៍ហើយ
មកធ្វើជាមិនដឹងស្អីចឹង ។
( ខ្ញុំវាភ្លេច យ៉ាងណាខ្ញុំក៍អរគុណលោកដែរជួយមើលថែនាង
ជំនួសខ្ញុំ អរគុណ អរគុណខ្លាំងណាស់ ) ចនខាំមាត់សង្កត់ស្តាប់
អ្វីដែរជុងគុកនិយាយទាល់តែចប់រួចក៍បិទទូរស័ព្ទដោយមិនឆ្លើយទៅជុងគុកវិញ។

គំនុំចិត្តចងបេះដូង(The End)Where stories live. Discover now