ជុងគុកនិងគ្រួសារចិញ្ចើមបានតេហៅមេធាវីផ្ទាល់ខ្លួនដើម្បីចុះ
ឈ្មោះរបស់ជុងគុកជាកូនពេញសិទ្ធរបស់គេ ជុងគុកត្រូវបាន
ឪពុកម្តាយចិញ្ចើមមើលថែទាំបានយ៉ាងល្អ យកគេទៅចុះឈ្មោះ
ទៅរៀននៅសាលាល្អៗដែរមានតម្លៃថ្លៃផ្គត់ផ្គង់គេមិនឲមានការ
ខ្វាស់ខាតឡើយ ជុងគុកជាក្មេងប្រុសដែមានចរឹកស្លូតបូតមិនរឹង
ទទឹងស្តាប់តាមដំបូលន្មានរបស់ម្តាយឪពុកចិញ្ចើមបានយ៉ាងល្អ
មិនធ្វើឲឪពុកម្តាយចិញ្ចើមគេខកបំណងនិងរូបគេឡើយ។
ពេលវេលាចេះតែកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃជុងគុកកាន់
តែធំធាត់ឡើងជាកម្លោះសង្ហាែដរមានឈាមជាកូរ៉េពាក់កណ្តាល
និងអង់គ្លេសពាក់កណ្តាល ពេលវេលាកន្លងផុតទៅអស់រយះពេល
20ឆ្នាំ ជុងគុកប្រែក្លាយជាក្មេងប្រុសអាយុ6ឆ្នាំមកជាកម្លោះ26ឆ្នាំ
ភាពសង្ហានិងមានរបស់គេធ្វើឲនារីៗបងប្រាថ្នារូបគេជាគូស្នេហ៍
តែជុងគុកគ្មានចំណាប់អារម្មណ៍ឡើយ ហើយជុងគុកគឺជាព្រាន
នារីដែរតែងតែញ៉ែស្រីនិងដេកជាមួយស្រីនៅពេលដែរគេធុញ
ច្បាស់ណាស់ថាគេធ្លាប់តែជាក្មេងស្លូតបូតមកជាPlayboyបែប
នេះតែនោះជាគេព្រានអ៊ីចឹងមែនតែមិនដែរធ្វើឲឪពុកម្តាយគេបាក់
មុខដោយសារគេសូម្បីតែម្តងណាឡើយ។
នៅយប់ថ្ងៃអាទិត្យជុងគុកបានចូលរួមកម្មវិធីរាត្រីស្រមោលសរ
និងដេញថ្លៃគ្រឿងពេជ្យដែរច្នៃម៉ូតនិងផលិតឡើងមកពីក្រុមហ៊ុន
ប៉ារបស់ជុងគុក។
សម្លេងឡានបានបន្លឺឡើងឡានបានបញ្ជាដោយអរក្សមាឌធំដែរ
កំពុងបើកឡើងជូនលោកប្រុសទៅក្នុងកម្មវិធី ឡានបានបញ្ជាទៅ
ដល់សណ្ឋាគារលំដាប់កំពូលក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េ
ខាងត្បូង ស្បែកជើងខ្មៅររលោងឈានជើងចុះពីលើឡានគ្រង
ឈុតគ្រ័រហ្សេពណ៌ខៀវចាស់ចេញពីលើឡានកែវភ្នែកពណ៌ខ្មៅ
រលោងភ្លឺបបូរមាត់ពណ៌សុីជម្ពូលាយលំជាមួយនិងស្នាមញញឹម
ចុងមាត់អមនិងចោះត្រចៀកមួយខាងពីរទៅបីជាន់ដែរធ្វើឲនារីៗ
បាក់ចិត្តលង់និងសម្រស់របស់គេ ជុងគុកបោះជំហានជាមួយកម្ពស់
ខ្ពស់និងដំណើរសង្ហារបស់គេ ស្រីៗនៅទីនោះសម្លឹងគេមិនដាក់
ភ្នែកទាល់តែសោះ។
ជុងគុកកាន់កែវវ៉ាញ់និងដើរទៅតុខាងមុខបង្អស់គេអង្គុយសម្លឹងមើលជុំវិញបរិវេធឆាកកម្មវិធី មានស្រីម្នាក់ដើរសំដៅមករកគេដោយភាពរួសរាយរាក់ទាក់។
«សួស្តី! លោក ជន ជុងគុករីករាយណាស់ដែរបានជួបលោក»
នាងម្នាក់នោះនិយាយដោយភានទាក់ទាញមុខរបស់នាងផាត
ពណ៌ក្រហមព្រើងៗក្រេមពណ៌ឈាមជ្រូកចាស់រ៉ូបត្រឹមភ្លៅនិង
វាលខ្នងល្ហរល្ហាវសក់លើកបួងឡើងទៅលើ
«បាទ! ដូចគ្នា»ជុងគុកគេមិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេ
ជុងគុកនិយាយតែប៉ុណ្ណឹងក៍ងាកទៅមើលឆាកវិញរួចនិយាយក្នុង
ចិត្ត(ស្លៀកពាក់អ៊ីចឹងស្រាតតែម្តងទៅល្អជាងអ្នកនាង)ជុងគុកលួច
សើច ព្រោះគេមិនចូលចិត្តនារីបែបនេះឡើយហើយមិនចូលចិត្ត
មនុស្សដែរមានអាយុបងដូចជានាងម្នាក់នោះផង។
YOU ARE READING
គំនុំចិត្តចងបេះដូង(The End)
Romanceស្នេហាបង្កើតឡើងដោយភ្លើងគំនុំគុំគួនពីអតីតកាលដែរមិនអាចបំភ្លេចបានដោយការសងសឹកដោយវិធីត្រជាក់មិនបង្ហាញអាកប្បកិរិយាខឹងស្អប់ចេញមក ការស្រឡាញ់ លាយលំជាមួយនឹងការស្អប់។
