៥ខែកន្លងផុតទៅទំនាក់ទំនងរវាងគេនិងយ៉ារ៉ាក៍នៅតែដដែល
មិនផ្លាស់ប្តូរគ្មានការទាក់ទង់គ្នាទៅវិញគឺស្ងាត់ទាំងសងខាង ហើយ
ស៊ូហុីនិងគេក៍គ្មានភាពរ៉ូមេនទិចជាមួយនិងគ្នាសោះអង្គើរគ្មានជាតិ
ទៅះពួកគេសិទ្ធស្នាលគ្នានៅក្នុងពេលដែរទៅចូលរួមកម្មវិធីតែ
ប៉ុណ្ណោះទោះស៊ូហុីនាងតែងតែខ្វាយខ្វល់ពីគេយកចិត្តដាក់ជាមួយ
គេប៉ុណ្ណាក៍មិនអាចផ្លាស់ប្តូរប្រុសម្នាក់នេះឡើយ។
« បងទៅដើរលេងទេ? » ស៊ូហុីនាងឱនមុខខិតទៅជិតជុងគុក
ដែរកំពុងតែអង្គុយចុចទូរស័ព្ទ រាងក្រាស់ក៍លើកចិញ្ចើមសម្លេង
មើលទៅមុខនាងដែរជាមនុស្សស្រីម្នាក់ដែរគួរឲ្យធុញបំផុតសម្រាប់គេ។
« មិនទំនេរ » រាងក្រាស់ឆ្លើយទៅស៊ូហុីទាំងសោះកក្រោះនឹងមិន
យកចិត្តទុកដាក់នៅលើនាង។
« ណា..ណា.. បងណាអូនចង់ដើរលំហែរកាយ » នាងក៍ចាប់
អង្រួនកំពួនដៃជុងគុកតិចៗរួចផ្អែកក្បាលទៅលើស្មាជុងគុក។
« អឺៗ..ទៅក៍បាន » ដោយធុញចរិតនឹងកាយវិការនាងពេកគេក៍
សម្រេចចិត្តជូននាងដើរលេងម្តងចុះកុំឲ្យរអ៊ូច្រើន។
« យ៉េៗៗ.. ចឹងអូនទៅរៀបខោអាវសិនហើយណា » នាងនិយាយ
ហើយក៍ស្ទុះស្ទារត់ទៅយកវ៉ាលីរៀបខោអាវ។
« រៀបឲ្យខ្ញុំផង » ជុងគុកស្រែកឲ្យនាងរៀបខោអាវឲ្យទាំងដែរគេអង្គុយចុចទូរស័ព្ទធ្វើអឺងហឺយ។
« ចា៎ដឹងហើយ » ស៊ូហុីរៀបចំខោអាវទាំងញញឹមបិទមាត់មិន
ជិតមិនងាយទេដែរគេជូនទៅណាបែបនេះទាល់តែត្រូវចូលរួម
កម្មវិធីអីផ្សេងៗ ។
១ម៉ោងក្រោយពួកគេក៍បានធ្វើដំណើរទៅឆ្នេរសមុទ្រជេជូ
តែពីរនាក់ជាលក្ខណៈគូរស្នេហ៍ មិនយូរពួកគេក៍បានទៅដល់
ទីនោះ រាងក្រាស់ក៍ចុះពីឡានជះរាងសង្ហាខាបប្រលឹង ខោខ្លី
ពណ៌ខ្មៅ អាវកឹបលេវពណ៌ទឹកសមុទ្រវែនតាពណ៌ខ្មៅអមជា
មួយនិងខ្យល់បកមកឲ្យឃើញសក់រលោងរបស់គេបើងបន្ថែម
ភាពសង្ហាកាន់តែខ្លាំងឡើងធ្វើឲ្យស៊ូហុីនាងបាក់ស្រឺបនិង
ជុងគុកកាន់តែខ្លាំង។
ពួកទាំងពីរនាក់ក៍ទៅស្នាក់នៅសណ្ឋាគារផ្កាយ៥នៅឯជេជូ
ស៊ូហុីនាងតុបតែងខ្លួនម៉ាចាស់ដៃធ្វើយ៉ាងម៉េចឲ្យតែជុងគុកងាក
មកចាប់អារម្មណ៍និងគេហើយនាងក៍ឆ្ងល់ណាស់ដែរថាហេតុអ្វី
បានជាគេមិនចាប់អារម្មណ៍មកលើទាំងដែរជុងគុកគេមនុស្សដែរ
ឈ្លក់និងមនុស្សស្រីណាស់ញ៉ែមិនរើសមុខតែបែរជានាងសូម្បី
តែនិយាយក៍មិនចង់និយាយរកនាងដែរ។
« ស៊ូហុីនាងហើយរឺនៅ? » ជុងគុកស្រែកហៅពីសាឡុងក្នុង
បន្ទប់សណ្ឋាគារ។
« រួចហើយបង » ស៊ូហុីនាងចេញមកពីផ្លាស់សម្លៀកមកឈរនៅ
នឹងមុខជុងគុកដោយភាពជឿជាក់ ដាក់គេនិងភ្លឹកសម្លឹងមើលទៅ
នាង តែការគិតរបស់នាងផ្ទុយស្រឡះឡើង៩០ដឺក្រេ ។
« មោះឲ្យលឿនខ្ញុំឃ្លានហើយ » ជុងគុកពេលដែរឃើញនាង
ចេញហើយក៍ងើបពីសាឡុងដើរចេញទៅប្រងើយព្រមទាំងដើរ
ប្រុងទាំងបុកនាងទាំងរស់ទៀត ហេតុតែនាងស្រឡាញ់គេតែម្ខាង
ទង្វើររបស់គេធ្វើឲ្យនាងឈឺចិត្តឡើងលែងឈឺទៅហើយ
ស្រឡាញ់គេតែម្នាក់ឯងវាពិបាក់បែបនេះមែនទេ?
YOU ARE READING
គំនុំចិត្តចងបេះដូង(The End)
Cintaស្នេហាបង្កើតឡើងដោយភ្លើងគំនុំគុំគួនពីអតីតកាលដែរមិនអាចបំភ្លេចបានដោយការសងសឹកដោយវិធីត្រជាក់មិនបង្ហាញអាកប្បកិរិយាខឹងស្អប់ចេញមក ការស្រឡាញ់ លាយលំជាមួយនឹងការស្អប់។
