គំនុំចិត្តចងបេះដូង(ភាគទី១៧)

1.6K 72 4
                                        

ថ្ងៃថ្មី~~
ពន្លឺព្រះអាទិត្យចាំងចូលមកតាមរយះវាំងននធ្វើឲកម្លោះសង្ហា
ភ្ញាក់ពីដំណេកដោយចិត្តមិនចង់ព្រោះកាលពីយប់មិញនេះគេ
គេងពាក់អណ្តាលអធ្រាតទៅហើយទើបធ្វើឲគេមិនទាន់អស់
ងងុយ។
តុក តុក តុក
«លោកប្រុស លោកម្ចាស់ឲអញ្ចើញពិសារអាហារពេលព្រឹក»
សម្លេងស្រ្តីវ័យចំណាស់បានបម្លឺឡើងពីក្រៅបន្ទប់មកល្វើយៗ។
«បាទ!» រាងក្រាស់ឆ្លើយតបទៅស្រ្តីចំណាស់ហើយក៍ទៅងូត
ទឹកដុសធ្មេញសម្អាតខ្លួន។

«ប៉ាមានរឿងចង់ប្រាប់ឯង»
«ការអ្វីមែនទេលោកប៉ា?» ជុងគុកសួរសំណួរទៅឪពុកចិញ្ចឹម
បណ្តើរទាញកៅអីដើម្បីអង្គុយបណ្តើរ។
«គឺ ប៉ាចង់ឲឯងទៅមើលការខុសត្រូវនៅក្រុងឡុងមួយរយះសិន
ព្រោះអ្នកចាត់ការនៅទីនោះគាត់ឈឺកំពុងតែសម្រាក់ព្យាបាល
នៅឯមន្ទីពេទ្យមួយរយះ ប៉ាចង់ឲកូនទៅក្រុងឡុងថ្ងៃនេះ»
«បាទប៉ា!» ជុងគុកងក់ក្បាលតិចៗតាមការស្នើសុំរបស់ឪពុកចិញ្ចឹម
ខ្លួន។
«ប្រញាប់ញុាំទៅន្អាលរៀបចំចេញដំណើរ»

និយាយពីរាងស្តើងយ៉ារ៉ាវិញម្តង នាងគិតតែដេករមួលខ្លួនពេញ
ពូកធ្វើមុខស្អុយអែរ។
«យ៉ារ៉ាឯងកើតអី?ប្រាប់យើងមក» ចនចាប់កាន់ស្មាយ៉ារ៉ាអង្រួន
តិចៗ ទាំងដែរយ៉ារ៉ាមិនបានប្រសព្វភ្នែកនិងគេផង។
«អូខេ!! ឯងមិនប្រាប់ក៍បានស្រេចចិត្ត» និយាយហើយចនក៍ងើប
ទៅធ្វើអាហារឲយ៉ារ៉ាបើគេមិនធ្វើទេប្រាកដណាស់ថាយ៉ារ៉ានាង
មិនធ្វើហើយមិនញុាំផងដូច្នេះហើយទើបគេធ្វើអាហារឲនាងទោះ
បីនាងញុាំតិចរឺច្រើនឲតែនាងបានជាតិព្រះមេចូលពោះដែរ។
ស្របពេលនោះដែរយ៉ារ៉ាក៍ចូលទៅបន្ទប់ទឹក ចនដោយសារតែ
ចង់ដឹងពីអាការៈរបស់យ៉ារ៉ាក៍សម្រេចចិត្តឆែកឆេកាបូបរបស់នាង
ស្រាប់តែគេបានឃើញថ្នាំការពារមានផ្ទៃពោះនៅក្នុងកាបូបនាង
បានជាចនគេស្គាល់ថ្នាំព្រោះគេជាដុកទ័រនៅមន្ទីពេទ្យល្បីឈ្មោះ
មួយកន្លែងនៅក្រុងឡុង ចនគេកាន់ថ្នាំនោះក្នុងដៃយ៉ាងណែន
អង្គុយនៅសាឡុងចាំយ៉ារ៉ាចេញពីបន្ទប់ទឹកដើម្បីសួរនាង។
«យ៉ារ៉ាមកនេះ»
ចនស្រែកហៅរាងស្តើងដោយបបូរមាត់ញ័រទទ្រើត រាងស្តើងមក
ដាក់បង្គុុយជិតចន ទម្រាំតែគេដាច់ចិត្តសួរទៅកាន់នាង។
«ឯងបានវាមកពីណា?» ចនលើកបន្ទាស់ថ្នាំបង្ហាញនាងដោយកែវ
ភ្នែកមុតស្រួច។
«មិនដឹងទ» រាងស្តើងឆ្លើយតបទៅចនវិញតែពាក្យបីម៉ាត់ព្រោះនាងក៍មិនបានចាំអារម្មណ៍ដែរថាពេលនោះនាងបានមកពីណា?
«ឯងសាក់រកនឹកមើល» ចនឪនមុខទៅរាងស្តើងដែរអង្គុយញី
សៀតផ្កាតិចៗដោយការធុញថប់តបប្រមល់។
«អឺ........មានអ្នកឲយើង» រាងស្តើងសម្លឹងមើលមុខចនដោយកែវ
ភ្នែកជ្រាបទៅដោយតំណក់ទឹកពេញរង្វង់ភ្នែក។
«ហើយឯងយកវាមកធ្វើអី ដឹងទេនេះជាថ្នាំការពារកុំឲមានទម្ងន់»
«ហា៎ស? ថាម៉េច...ថ្នាំការពារ»
ទឹកភ្នែករបស់រាងស្តើងបានស្រក់មកព្រោះទប់មិនជាប់ ព្រោះនាង
គិតថាខ្លួននាងគ្មានតម្លៃអ្វីសោះ គេដេកជានាងហើយបែរខ្លាច
នាងមានផ្ទៃពោះបែបនេះរឺ រាងស្តើងអួលដើមកនិយាយមិនចេញ
តឹងណែនពេញទ្រូង ពិបាកដកដង្ហើម។
«ឯង...ឯងកើតអីប្រាប់យើងមក»
ចនចាប់ផ្តើមចង់ដឹងកាន់តែខ្លាំងទៅៗហើយ គេចង់ដឹងណាស់
ថាអ្នកណាដែរធ្វើឲមិត្តសម្លាញ់របស់គេក្លាយជាបែបនេះពេលនាង
ពិបាកចិត្តក្នុងចិត្តគេក៍មិនស្រួលដែរបើអាចគេចង់ឈឺជំនួសនាង
ថែមទៀត គេស្រឡាញ់នាងទុកដូចជាប្អូនស្រីម្នាក់អ៊ីចឹង។
យ៉ារ៉ានាងទម្រាំតែដាច់ចិត្តប្រាប់ចននាងយំយ៉ាងខ្លាំងស្ទើរតែទឹក
ជនលិចពេញខនដូទៅហើយ។ ចនពេលបានស្តាប់រាងក្រាស់
រៀបរាប់ពីរឿងដែរបានកើតឡើងមកគេចង់តែស្ទុះទៅវៃអាម្នាក់
នោះឲចូលពេទ្យទេឲដឹហពីការឈឺចាប់របស់មិត្តគេ។ ចនក៍បាន
លួងលោមរាងស្តើងឲឈប់ពិបាកចិត្ត ទម្រាំតែនាងបានធូរស្បើយ
ក្នុងចិត្តវិញចនគេរិះរកគំនិតយល់បល់ជាច្រើនដើម្បីពន្យល់នាង
ឲយល់កុំឲមកអង្គុយយំដោយសារតែអាមនុស្សប្រុសឈាមខ្មៅ
ម្នាក់នោះ។

គំនុំចិត្តចងបេះដូង(The End)Where stories live. Discover now