គំនុំចិត្តចងបេះដូង(ភាគទី១៦)

1.5K 73 0
                                    

ចនក៍ទៅអង្គុយជិតនិងយ៉ារ៉ាដែរកំពុងយំហាក់ដូចជាមាននរណា
ម្នាក់ធ្វើជីវិតរបស់គ្មានន័យអ៊ីចឹង។
«កុំយំអីណាឯង ដឹងទេពេលគ្នាឃើញឯងយំដូច្នេះយើងទប់ទឹក
ភ្នែកមិនបានទេ» ចនអង្អែលក្បាលយ៉ារ៉ាតិចៗដែរគេកំពុងយំ
អណ្តើតអណ្តកដាក់ដើមទ្រូងធំទូលាយរបស់ចន។
«ឈប់យំហើយទៅលុបមុខចេញទៅយើងធ្វើអាហារឲឯងញុាំ»
និយាយហើយចនក៍ដើរសំដៅទៅផ្ទះបាយ ចំណែកឯយ៉ារ៉ាក៍
ទៅលុបមុខតាមដែរចនបានប្រាប់។ យ៉ារ៉ាឈរមើលចនធ្វើអាហារ
ឲនាងដោយស្នាមញញឹម។
(បើគេម្នាក់នោះមានចរឹតដូចជាឯង យើងមិនដឹងសប្បាយចិត្ត
ប៉ុណ្ណានោះទេ) យ៉ារ៉ានិយាយក្នុងចិត្តពេលដែររំលឹកទៅដល់
ជុងគុកក្នុងទ្រូងរបស់គេអួលណែន នាងខំទប់ទឹកក្នែកឡើងក្តៅ
មុខភាយៗ។
«យ៉ារ៉ាឯងទៅអង្គុយទៅ»
យ៉ារ៉ាក៍ដើរទៅអង្គុយវិញព្រោះមិនចង់ឲចនបានឃើញថាគេ
កំពុងតែយំនោះបើមិនអ៊ីចឹងទេគេនិងសួរចាក់ឫសចាក់គល់ហើយ។

«លោកប៉ាខ្ញុំមកវិញហើយ»
«ជុងគុកប៉ាចង់ឲឯងរៀបការព្រោះថាអាយុរបស់ឯងកាន់តែច្រើន
ណាស់ហើយ»
«កូនមិនទាន់ចង់នោះទេ» ជុងគុកក៍អូសវ៉ាលីទៅក្នុងបន្ទប់បាត់
ទៅទុកឲឪពុកចិញ្ចឹមរបស់គេអង្គុយមើលដោយការហួសចិត្ត
ព្រោះគាត់បានណែនាំជុងគុកពីនារីៗជាច្រើននាក់មកហើយតែ
គេចេះតែបដិសេធមករហូត មិនដឹងគេចាំនរណានោះទេ។
ជុងគុកប្រះខ្លួនទៅលើពូកទន់ល្មើយដោយការនឿយហត់យ៉ាង
ខ្លាំងរួចយកដៃជោកសក់ឡើងទៅលើសម្លឹងមើលពិដានដោយ
ការធុញទ្រាន់ជាខ្លាំង។
ទីង ទីង ទីង
សម្លេងទូរស័ព្ទបានបន្លឺឡើងជុងគុកដកទូរស័ព្ទចេញពីហោប៉ាវ។
«អាឡូ!!»
«លឺថាឯងមកកូរ៉េវិញហើយមែនទេ?»
«អឺនិងហើយ មានការអី?»
«ទៅមាត់ទន្លេទេ?»
«ទៅម៉ោងប៉ុន្មាន?»
«ទៅម៉ោងប្រាំ»
«អឺ ប៉ុណ្ណឹងសិនបានហើយ»
ជុងគុកកាន់ទូរស័ព្ទដើរទៅខាងក្រៅដើម្បីរកអីញុាំព្រោះគេមិន
បានអីញុាំអីតាំងពីព្រឹកមកម្ល៉េះ ។
សម្លេងទូរស័ព្ទក៍បានរោទ៍ឡើងម្តងទៀត
«អាឡូ!!»
«អាឡូ! ជុងគុកមែនទេ?»
«បាទ!!»
«ខ្ញុំ សារ៉ានោះអី»
«មានការអី?»
«អឺនែ៎...គឺថាល្ងាចនេះលោកទំនេរទេ?»
«មិនទំនេរទេ»
ជុងគុកនិយាយហើយក៍បិទទូរស័ព្ទ ដោយសារ៉ាមិនទាន់អស់ពាក្យ
និយាយផង។ ពេលល្ងាចក៍បានមកដល់ជុងគុកពាក់អាវយឺតពណ៌
ខ្មៅខោខូវប៊យខ្មៅ រហែកជង្គុងត្រចៀកពាក់ក្រវិលកងសងខាង
សក់ឈូសសងខាងធ្វើឲនារីៗមើលមិនដាក់ភ្នែកព្រោះគេជាកូនកាត់ផងទើបធ្វើនារីៗគ្រប់គ្នាចាប់អារម្មណ៍ទៅលើគេ។
«នែ៎ឯងដឹងទេថាយើងរាល់ថ្ងៃនេះច្រណែននិងសម្រស់របស់
ឯងខ្លាំងប៉ុណ្ណា»
ជុងគុកសើចតិចៗហើយងាកមើលមុខមិត្តរបស់គេដោយការ
ហួសចិត្ត ច្រណែនអីមិនច្រណែនរឿងសម្រស់។
«សូយ៉ុក ហា៎យើងមានរឿងចង់ប្រាប់ឯង»
«រឿងអី?»
«គ្នាបានគេងជាមួយស្រីម្នាក់នៅអង់គ្លេសហើយមិមបានការពារ
ទេ»ជុងគុកខ្សឹបដាក់ត្រចៀកសូយ៉ុកធ្វើឲសូយ៉ុកដែរកំពុងផឹកទឹក
ក្រូចព្រួសទឹកចេញមកដោយការភ្ញាក់ផ្អើល។
«ឯងឆ្គួតហើយ រាល់ដងឯងមិនដែប្រហែសបែបនេះទេ តិចនារី
ម្នាក់នោះមានផ្ទៃពោះគិតយ៉ាងម៉េច» ចុងប្រយោគខ្សឹបដាក់
ត្រចៀកជុងគុកព្រោះខ្លាចអ្នកដទៃលឺធ្វើឲខូចឈ្មោះមិត្តរបស់គេ។
ជុងគុកបិទភ្នែករួចដកដណ្តើមធំដោយភាពស្មុកស្មាញ។
«តែគ្នាបានឲថ្នាំការពារទៅនាងរួចហើយតែមិនបានប្រាប់ថា
ជាថ្នាំអ្វីនោះទេ»
«អឹសៗ...ឯងមិនជាឆ្គួតមែនទែនហើយឲថ្នាំទៅគេហើយមិនប្រាប់
ថាជាថ្នាំស្អីទៀត» សូយ៉ុកវៃស្មារបស់ជុងគុកបីដៃព្រោះលើកនេះ
ជុងគុកធ្វេសប្រហែសខ្លាំងណាស់ គេមិនដែរភ្លាតម្តងណាឡើយ
ពេលគេដេកជាមួយនារីផ្សេងគេការពារបានយ៉ាងល្អតែលើក
នេះគេបែរជាធ្វេសប្រហែសបែបនេះសោះ។
«កុំគិតច្រើនបើនារីម្នាក់នោះមករករឿងឯងចាំតាមក្រោយ»
សូយ៉ុកនិយាយលួងចិត្តរបស់ជុងគុកមិនឲគេពិបាកចិត្តគិតច្រើន
ស្មុកស្មាញនាំឲឈឺក្បាល។

គំនុំចិត្តចងបេះដូង(The End)Where stories live. Discover now