លុះថ្ងៃថ្មីជុងគុកគេក៍បានទៅហាងរបស់នាងម្តងទៀតដោយ
ចង់និយាយជាមួយនាងលួងលោមនាង ហើយក៍មានរឿងចង់
សួរទៅនាងខ្លះដែរ។ កណ្តឹងទ្វាហាងក៍បន្លឺឡើងរាងក្រាស់ក៍
ដើរចូលមកដោយទឹកមុខស្រពោន យ៉ារ៉ាពេលដែរឃើញមុខ
មនុស្សដែរនាងមិនចង់ជួបក៍ប្រញាប់ដើរចេញពីហាង
យ៉ាងលឿន។
« ជីអ៊ុន មើលហាងផង បងមានការមួយភ្លេត » និយាយរួច
ក៍រត់ចេញពីហាងយ៉ាងលឿនទាំងមិនមើលមុខជុងគុកដែរ
ឈរនៅទីនោះ។
« បងប្រុស បងត្រូវការកម្មង់អ្វីដែរ? » ជីអ៊ុនសួរទៅជុងគុក
រួចអើតមើលមុខ តែជុងគុកមិនបានឆ្លើយតបទៅកាន់នាង
វិញទេបែរជារត់ចេញក្រៅតាមយ៉ារ៉ាវិញ។
« យ៉ារ៉ា...យ៉ារ៉ាឈប់សិន » ជុងគុកស្រែកហៅនាងតូចខ្លាំងៗពីក្រោយតែម្ចាស់ឈ្មោះមិនបានទាំងងាកមើលមកក្រោយផង។
នាងតូចមិនចង់រត់តទៅមុខទៀតក៍ឈប់ពួននៅក្រោយ
គុម្ពផ្កាធំមួយ។
« ទៅដល់ណាហើយ » ជុងគុកឈរនៅពីមុខគុម្ពផ្កាដែរ
នាងបានពួនសម្លឹងមើលជុំវិញខ្លួនក្រែងល៎ឃើញតែក៍មិនឃើញអ្វីឡើយគេក៍ចាកចេញពីទីនោះទៅ នាងតូចយ៉ារ៉ាពេល
ដែរបានឃើញគេដើរចេញទៅហើយក៍ក្រោកឈរពេញកម្ពស់ ក៍ស្រាប់តែមាននរណាមិនដឹងមកអោបពីក្រោយយ៉ាងណែន
ធ្វើឲ្យនាងកាន់តែភ័យ។
« នរណាលែង...លែងយើងទៅ » នាងនិយាយសុំឲ្យគេដោះ
លែងខ្លួនហើយដៃរបស់នាងចាំទាញដៃអ្នកដែរឈរនៅពី
ក្រោយចេញពីខ្លួននាង តែក៍ធ្វើអីមិនបានព្រោះកម្លាំងគេ
ខ្លាំងដូចដំរីចឹង ហើយមាឌនាងតូចល្អិតប៉ុនអាចម៍ចៃធ្វើអីគេឈ្នះ។
« គឺ..បង..គឺបងទេ » សម្លេងនេះបញ្ចាក់ច្បាស់ណាស់ថាអ្នក
ដែរអោបនាងពីក្រោយគឺជាជុងគុក ។
«លែង..លែងខ្ញុំ ខ្ញុំស្អប់លោកលែងខ្ញុំទៅ » យ៉ារ៉ាគ្រាន់តែដឹង
ថាម្នាក់នោះគឺជាជុងគុកធ្វើឲ្យនាងកាន់តែរើចេញពីរង្វង់ដៃរបស់
គេនាងរើយ៉ាងខ្លាំងរហូតដល់គេព្រមលែងនាង។
« ឈប់សិន..និយាយជាមួយបងសិនបានទេ? » រាងក្រាស់
លូកចាប់កដៃនាងទុក។
« ខ្ញុំគ្មានរឿងស្អីដែរត្រូវនិយាយជាមួយលោកទេលែង » នាង
តូចក្រលាស់ដៃចេញពីជុងគុកមួយទំហឹង។
« តែបងចង់និយាយ.. សុំអង្វវនិយាយជាមួយបងសិនណា »
យ៉ារ៉ាក៍ព្រមនិយាយជាមួយគេព្រោះមើលទៅហាក់ដូចជាចង់
និយាយជាមួយខ្លាំងណាស់។
« បងដឹងថាអូនទម្ងន់ចុះ ឥឡូវកូនរបស់យើងនៅឯណា? »
លឺសំណួរនេះភ្លាមកាន់តែឲ្យនាងតូចឈឺពឺតផ្សារយ៉ាង
ខ្លាំងទឹកភ្នែកហូរចេញពីភាពឈឺចាប់ក៍ហូរកាត់ថ្ពាល់រហាម។
« គេទៅបានសុខហើយ » យ៉ារ៉ាពោលពាក្យនេះទៅកាន់
ជុងគុកទាំងអួលដើមករនិយាយស្ទើរតែមិនកើត។
« មានន័យថា?? មកពីបងបងអ្នកខុស បងទុកអូនចោលបង
សុំទោសយ៉ារ៉ា » ជុងគុកខិតទៅជិតនាងតិចៗបម្រុងនិងលើក
ដៃអោបនាងហើយតែក៍ត្រូវហាម។
« កុំចូលមកជិតខ្ញុំ មកពីខ្ញុំខ្លួនឯងដែរមិនចេះប្រយ័ត្ន » នាង
តូចលើកហាមប្រាមជុងគុករួចក៍លើកម្រាមដៃជូតទឹកភ្នែក
របស់ខ្លួនចេញ។
« បើអស់អីហើយខ្ញុំទៅសិនហើយ » យ៉ារ៉ាក៍ដើរទៅហាង
វិញទៅដោយសារតែជុងគុកឃើញនាងយំបែបនេះទើបមិន
ចង់ឲ្យនាងប៉ះពាល់ផ្លូវចិត្តក៍លែងឃាត់នាងទុកទៀត ។
រឿងដែរជុងគុកនិងយ៉ារ៉ានិយាយគ្នាស៊ូហុីនាងបានលឺគ្រប់
ពាក្យទាំងអស់មិនចន្លោះសូម្បីតែមួយពាក្យហើយអាថ៌កំបាំង
របស់ជុងគុកដែរលាក់ជិតមិនឲ្យនរណាម្នាក់បានដឹងឥឡូវ
ត្រូវបានលាតត្រដាងចំពោះមុខនាង។ ស៊ូហុីនាងបានត្រឹម
តែឈរស្តាប់ពីចម្ងាយតែប៉ុណ្ណោះតែទឹកមុខរបស់នាងពេល
នោះហាក់ដូចចង់សុីសាចហុតឈាមយ៉ារ៉ាទាំងរស់ដៃរបស់
នាងក្តាំចូលគ្នាយ៉ាងណែនបបូរញ័រទទ្រើតឯភ្នែកវិញឡើង
ក្រហមយ៉ាងខ្លាំង។
YOU ARE READING
គំនុំចិត្តចងបេះដូង(The End)
Любовные романыស្នេហាបង្កើតឡើងដោយភ្លើងគំនុំគុំគួនពីអតីតកាលដែរមិនអាចបំភ្លេចបានដោយការសងសឹកដោយវិធីត្រជាក់មិនបង្ហាញអាកប្បកិរិយាខឹងស្អប់ចេញមក ការស្រឡាញ់ លាយលំជាមួយនឹងការស្អប់។
