រាងក្រាស់អង្គុយខាំបបូរមាត់ទប់ភាពឈឺចាប់នៅពេលដែរមុខ
របួសត្រូវលាងជាមួយទឹកអាល់កុលធ្វើឲ្យផ្សារ។
«ម៉េចបានជាលោក មកដោយគ្មានដំណឹងចឹង?» ចនសួរទៅ
អ្នកកម្លោះបណ្តើរលាងរបួសបណ្តើរ។
«ខ្ញុំចង់មកមើលនាង»
«ចុះអនាគតប្រពន្ធរបស់លោកវិញគិតយ៉ាងណាទៅ?»
«...» រាងក្រាស់មិនបានឆ្លើយនឹងសំណួរនេះឡើយ បានត្រឹម
ធ្វើមុខរាបស្មើរងើយសម្លឹងមើលពិដានមន្ទីពេទ្យ។
«សូមទោសដែរសួរ» ចននិយាយហើយក៍រាបចំប្រអប់ថ្នាំយកទៅ
ទុកទៅ ទុកឲ្យជុងគុកអង្គុយធ្វើមុខដូចគេចាប់យកទៅបាញ់ចោល។
តុក តុក តុក
សម្លេងគោះទ្វាបានបន្លឺឡើង
«ចូលមក» សម្លេងតូចស្រែកខ្សាវៗឲ្យអ្នកនៅខាងក្រៅចូលមក។
«យ៉ាងម៉េចហើយ? បានធូរខ្លះរឺនៅ?» រាងក្រាស់ទាញកៅអី
ដាក់បង្គុយក្បែរគ្រែនាងតូច រូចលើកម្រាមដៃក្រាស់ចាប់ដៃរបស់
នាង ។
« កុំប៉ះខ្ញុំ! » នាងតូចកន្ត្រាក់ដៃចេញពីជុងគុកមួយទំហឹងដោយ
ភ្លេចគិតថាដៃរបស់នាងជាប់សេរ៉ូម ធ្វើឲ្យច្រាលឈាម។
« ឈាមច្រាលហើយ » រាងក្រាស់និយាយហើយក៍ចុចប៊ូតុងហៅ
ជំនួយយ៉ាងលឿន នាងតូចពេលលឺថាឈាមច្រាលក៍ក្រលេសភ្នែក
មកមើលដៃរបស់នាង ទាំងញ័រខ្លួនទទ្រើតព្រោះនាងខ្លាចឈាមជាងស្អីទៅទៀត។
« កុំមើលអី » រាងក្រាស់ក៍យកបាតដៃរបស់ខ្លួនទៅខ្ទប់ភ្នែករបស់នាងមិនឲ្យឃើញថែមទាំងអោបក្រសោបក្បាលរបស់នាងតូចឲ្យ
ផ្អឹបនឹងចង្កេះខ្លួន។
« យ៉ារ៉ាឯងកើតអី? »
« ម៉េចបានឈាមវាច្រាលចឹង » ចនក៍ប្រញាប់ប្រញាល់ដូរសេរ៉ូម
ចេញ ខណៈពេលដែរកំពុងតែជូតឈាមប្តូរសេរ៉ូមនឹងខ្សែរចេញ
ជុងគុកក៍ទៅឈរម្ខាងទៀតនៃគ្រាក្រសោបក្បាលនាងតូចឲ្យ
មកផ្អឹមនឹងចង្កេះខ្លួនរហូតដល់សេរ៉ូមប្តូរហើយ។
« យើងប្តូររួចហើយ លើកក្រោយកុំធ្វើឲ្យឈាមច្រាលអញ្ចឹងទៀត លឺនៅ » និយាយហើយចនក៍ចេញពីបន្ទប់បាត់ទៅ ឯនាង
តូចក៍ក្រឡេកមើលអ្នកនៅជិតខ្លួនដែរកំពុងអង្អែលក្បាលនាងហើយដៃម្ខាងទៀតឆ្លៀតឱកាសដាក់ដៃលើស្មានាងចេតនាឲ្យម្រាមដៃប៉ះនឹងដើមទ្រូងរបស់នាងតូច។
« នែ៎.. លោកស្ថានភាពខ្ញុំឈឺប៉ុណ្ណឹងហើយនៅឆ្លៀតឱកាសទៀត» នាងតូចសម្លក់រាងក្រាស់ស្ទើរតែជ្រុះគ្រាប់ភ្នែកទៅហើយ
ហើយដៃនាងន្ខាងទៀតដែរមិនជាប់សេរ៉ូមក៍ចាប់ខ្ញាមុខរាងក្រាស់
ឲ្យមានស្លាក់ស្នាមបន្តិចទៅ។
« អូយ៎យ!! » រាងក្រាស់លើកដៃអង្អែលមុខតិចៗ
« មុខលោកឯងនឹងចេះឈឺដែរ? » នាងតូចនិយាយឌឺ ហើយពេប
មាត់ដាក់ ដោយក្តីជ្រេញ។
« យើងមនុស្សមិនឲ្យឈឺយ៉ាងម៉េច »
« ឆឺស »
ទឺត ទឺត ទូរស័ព្ទក៍រោទ៍ឡើងរាងក្រាស់ក៍កាន់ទូរស័ព្ទទៅទទួលនៅ
មាត់បង្អួច។
«អាឡូ លោកប៉ា! »
(ឯងទៅក្រុងឡុងធ្វើអី? )
«ខ្ញុំការរវល់ប៉ុន្មានថ្ងៃទៀតខ្ញុំត្រឡប់ទៅវិញ» រាងក្រាស់ក៍បិទ
ទូរស័ព្ទទុក ស៊កចូលក្នុងហោប៉ាវខោវិញ រួចជ្រងសក់ទៅខាងលើ
បន្ទាប់មក៍ដកដង្ហើមធំដោយការធុញទ្រាន់។
«យ៉ារ៉ា នាងចេញពីមន្ទីពេទ្យថ្ងៃណា» ជុងគុកក៍បែរមកសួរនាងតូច
ដែរអង្គុយលើគ្រែផ្អែកខ្នងនឹងក្បាលគ្រែយ៉ាងលឺធ្វើឲ្យនាងតូចដែរ
កំពុងអង្គុយភ្លឹកមិនដឹងដល់ណាណីភ្ញាក់ខ្លួនព្រឺត រួចក៍ងាកទៅមើលមុខជុងគុកដែរឈរច្រតចង្កេះដោយទឹកងឺងឆ្ងល់។
« ចា៎ស? » នាងតូចជ្រួញចិញ្ចើមចូលគ្នាសម្លឹងមើលមុខរាងក្រាស់។
« យ៉ាងសួរថានាងចេញពីពេទ្យនៅថ្ងៃណា? »
« ស្អែកនេះហើយ យ៉ាងម៉េច? » នាងតូចក៍សួរបកទៅវិញជាមួយ
ទឹកឌឺដង។
« គ្មានយ៉ាងម៉េចទេ ឃ្លានរឺនៅ? » ជុងគុកក៍ដើរទៅជិតគ្រែហើយឱនទៅជិតមុខនាងតូច នាងតូចពេលឃើញអញ្ចឹងក៍បើក
ភ្នែកធំៗធ្វើក្រឡាប់ចុះក្រឡាប់ឡើងរាលពេញនឹង ដោយភាព
ភិតភ័យ រាងក្រាស់ក៍ឆ្មក់ថើបបបូរមាត់សុីជម្ជូរមួយខ្សឹតទៅ រួចក៍
ញញឹមបណ្តើរចិតផ្លែប៉ោមបណ្តើរ ទុកឲ្យនាងតូចអង្គុយស្រឡាំង
កាំង បើកភ្នែកធំលើកម្រាមដៃស្រលូនអង្អែលមាត់ខ្លួនធ្វើដូចតែជា
ស្នាមថើបដំបូងអីចឹង។
«មនុស្សឆ្លាតឱកាស» នាងតូចបម្រុងលើកដៃវៃជុងគុកហើយ
តែក៍ត្រូវបានគេហាម។
« ហឹម!! កុំចឹងអីនាងល្អិតប្រយ័ត្នឈាមច្រាលទៀត ហើយធ្វើ
ចឹងគំរូមិនល្អដល់កូនយើងកូនទេ » រាងក្រាស់លើកម្រាមដៃចង្អុល
ក្រវីតិច នាងតូចពេលបានលឺគេនិយាយថា <កូនយើង> នាងក៍
បញ្ចេញស្នាមញញឹមចេញមកទាំងមិនដឹងខ្លួន។
YOU ARE READING
គំនុំចិត្តចងបេះដូង(The End)
Romanceស្នេហាបង្កើតឡើងដោយភ្លើងគំនុំគុំគួនពីអតីតកាលដែរមិនអាចបំភ្លេចបានដោយការសងសឹកដោយវិធីត្រជាក់មិនបង្ហាញអាកប្បកិរិយាខឹងស្អប់ចេញមក ការស្រឡាញ់ លាយលំជាមួយនឹងការស្អប់។
