ព្រឹកថ្ងៃថ្មីពន្កឺព្រះអាទិត្យចាំងចូលតាមរយះបង្អួចកញ្ចក់ភ្នែកតូចបើកព្រឹមៗសម្លឹងមើលពិដាន។
តុក តុក តុក
សម្លេងបើកទ្វាបានបន្លឺឡើងរាងស្តើងស្ទុះងើបទៅបើកទ្វាតែត្រូវដួលទៅលើពូកវិញសម្លេងបើកទ្វាក៍នៅតែបន្លឺសម្លេងមិនឈប់។
< យ៉ារ៉ាយ៉ាងម៉េចហើយ>
សម្លេងស្រែកសួរពីចននៅតែមិនទាន់មានអ្នកឆ្លើយឡើយធ្វើឲចនរន្ទុះសារនៅមិនសុខទើបសម្រេចចិត្តទម្លោះទ្វាបន្ទប់ចូលទៅមើល។
ក្រាក
<យ៉ារ៉ាឯងក្រោកហើយឫនៅ?>
ចនចាប់ស្មារាងស្តើងបែរមកមើលស្រាប់តែខ្លួនរបស់រាងស្តើង
ត្រជាក់ល្អូកគ្រាប់ញើសពេញខ្លួន។
<យ៉ារ៉ា!! យ៉ារ៉ា ឯងកើតអី?>ចនអង្រួនខ្លួនរាងស្តើងដោយមិនភ្លេចនិយាយឈ្មោះនាង
ចនបីនាងយ៉ាងលឿនទៅមន្ទីពេទ្យរបស់ខ្លួន ១ម៉ោងក្រោយនាងតូចក៍ងើបពីសម្លប់វិញ ដោយទឹកមុខស្លេកស្លាំងគ្មានឈាម ។
<ឯងភ្ញាក់ហើយហ៎?>
<នេះយើងកើតអីបានជានៅពេទ្យបែបនេះ>
<ឯងសម្លប់>
<សម្លប់?>;រាងស្តើងសួរដោយទឹកមុខងឿងឆ្ងល់ ព្រោះនាងដូចជាមិនចាំស្អីទាល់តែសោះ។
<ឯងមិនដឹងថាខ្លួនឯងសម្លប់មែន?>
<យើងពិតជាមិនដឹងពិតមែន ហើយយើងកើតអីបានជាសម្លប់?>
<អឺ......នែ៎.គឺថាឯងមានទម្ងន់>
<ហាស៎? យើងមានទម្ងន់?> រាងស្តើងទម្លាក់ទឺកមុខមួយរំពេចពែលដែលបានដឹងអីដែរកើតមកគ្មានប៉ាហៅនឹងគេ ទឹកក្នែកហូរកាត់ថ្ពាល់អាណិតខ្លួនឯងនឹងកូនមានកូនតែមិនដឹងប្តីនៅឯណា ឯគ្រួសារក៏មានបំណុល ពេលនេះរស់គ្មានន័យបើងាប់ទៅ
ក៏គ្មានអ្នកស្តាយស្រណោះបើមិនគិតដល់កូនក្នុងពោះទេ បើនាងខ្លួនមួយនាងនឹងចាក់ចេញពីពិភពលោកពរពេញទៅដោយភាព
អាក្រក់គ្មានអ្វីល្អទេ។
ទឺតៗៗៗៗ
សម្លេងទូរស័ព្ទបានបន្លឺឡើងម្រាមដៃក្រាស់លូកទូរស័ព្ទចេញពីហោប៉ាវខោ
«ហេឡូ!!»
«ហេឡូ! លោកខ្ញុំមានរឿងសំខាន់ចង់និយាយប្រាប់លោក»
«រឿងអ្វី?»
«យ៉ារ៉ានាងមាន ទម្ងន់ហើយ»
«ពិតមែន?» រាងក្រាស់សួរទៅកាន់ដោយសម្លេងសប្បាយចិត្ត
ខ្លាំងពេលដែរបានលឺដូច្នេះ។
«បាទពិតមែន អ៊ីចឹងប៉ុណ្ណឹងបានហើយណា»
រាងក្រាស់ដាក់ទូរស័ព្ទចូលក្នុងហោប៉ាវខោរជាមួយទឹកមុខរីករាយ
យ៉ាងខ្លាំង ពេលនេះគេនឹងក្លាយជាលោកប៉ារបស់គេហើយ ទឹក
មុខរំភើបរីករាយប្រែជាខឹងមួយរំពេចពេលបានឃើញមុខនាងមាន់
ព្រៃស៊ូហុីនេះហើយទៅជាឆេវឆាវមួយរំពេច។
«បងតោះទៅមុខបន្តទៀត» ស៊ូហុីចាប់ទាញដៃរបស់ជុងគុកដើរ
ទៅមុខតែត្រូវគេឈរស្ងៀមមិនរង្គើរខ្លួន នាងបែរមុខមកមើល
រាងក្រាស់ដោយភាពងឿងឆ្ងល់ហើយក៍សួរ៖
«បងកើតអីមែនទេ?» នាងឆ្ងល់យ៉ាងខ្លាំងព្រោះមុននេះគេជាអ្នក
នាំនាងដើរផ្សារទឹកមុខធម្មតាតែពេលនេះហេតុប្រែលឿនបែបនេះ។
«គ្មានស្អីទេ នាងដើរទិញម្នាក់ឯងចុះ ខ្ញុំមានការរវល់» ដៃក្រាស់
រលាស់ចេញពីដៃនាងចេញហើយក៍បោះជំហានទៅមុខជាមួយ
ទឹកមុខងាប់។
«គាត់អី?» ស៊ូហុីនិយាយម្នាក់ឯងតិចៗរួចរត់ទៅតាមជុងគុកពីក្រោយព្រោះនាងចង់ដឹងថាគកើតអីឲប្រាកដ។
«បងចាំខ្ញុំផង» ស៊ូហុីរត់មកចាំកៀកដៃជុងគុកដើរបានមួយជំហាន
ក៍ត្រូវជុងគុករុញនាងចេញ វីសដួលនាង។
«ខ្ញុំប្រាប់ថាកុំឲមកតាមលឺទេ» រាងក្រាស់សម្លត់យ៉ាងខ្លាំងធ្វើឲអ្នក
ដែរនៅក្នុងផ្សារនាំគ្នាងាកមកមើលនាង។
«បង!»
«និយាយមិនចេះស្តាប់គ្នារឺយ៉ាងម៉េច» និយាយហើយរាងក្រាស់
ដើរចេញដោយកំហឹងថែមមួយតង់ទៀត ។
«អាមនុស្សឆ្គួត» ស៊ូហុីនាងបានត្រឹមតែឈរសម្លក់ជុងគុកពីក្រោយ
តែប៉ុណ្ណោះបើនាងដើរទៅតាមគេទៀតប្រហែលជាផ្អើលអស់
មួយផ្សារទំនើបហើយ។
YOU ARE READING
គំនុំចិត្តចងបេះដូង(The End)
Romantikស្នេហាបង្កើតឡើងដោយភ្លើងគំនុំគុំគួនពីអតីតកាលដែរមិនអាចបំភ្លេចបានដោយការសងសឹកដោយវិធីត្រជាក់មិនបង្ហាញអាកប្បកិរិយាខឹងស្អប់ចេញមក ការស្រឡាញ់ លាយលំជាមួយនឹងការស្អប់។
