ព្រឹកថ្ងៃថ្មី ស៊ូហុីដែរកំពុងតែដេកមានក្តីសុខបែរខ្លួនមករកអោប
ស្វាមីដែរទើបនឹងរៀបការហើយថ្មីថ្មោងតែមិនបានទាំងប៉ះខ្លួន
របស់គេទើបនាងងើបអង្គុយហើយសម្លឹងរកមើលរាងក្រាស់ទើប
ដឹងថាគេកាលពីយប់មិញ មិនបានដេកលើគ្រែជាមួយនាងបែរ
ជាទៅគេងនៅសាឡុងក្បែរទ្វាកញ្ចក់ទៅវិញ នាងក៍ចុះពីលើ
គ្រែមកអង្គុយចោងហោងសម្លឹងមើលមុខជុងគុកពេលដែរកំពុង
គេង គេនេះមិនដឹងជាសុីស្អីទេសង្ហាខាបព្រលឹង បបូរមាត់តូច
ច្រមិចគួរឲ្យចង់ថើប នាងអង្គុយមើលមុខជុងគុកញញឹមតែម្នាក់
ព្រោះពីមួយថ្ងៃទៅមួយថ្ងៃនាងកាន់តែលង់កាន់តែងប់ងល់នឹង
គេកាន់តែខ្លាំងឡើងៗទៅហើយ ដោយទប់ចិត្តមិនបានក៍ឱនថើប
ថ្ងាស់របស់ជុងគុកមួយខ្សឺតវែង។ ពេលដែរនាងថើបហើយទើប
សម្លឹងទៅមើលសម្លៀកបំពាក់របស់ខ្លួនទើបដឹងថាវាផ្លាស់ប្តូរ
នាងចាំបានថាយប់មិញនាងស្រវឹងខ្លាំងណាស់ តែនាងមិនដឹង
ថានរណាជាអ្នកប្តូរខោអាវឲ្យទេ តែនាងគិតក្នុងចិត្តខ្លួនឯងថា៖
(បើសិនអ្នកដែរផ្លាស់ខោអាវនោះជាបងវិញ....) នាងក៍ក្តោបអាវ
ឈ្ងោកមុខញញឹមដោយរឹកពារអៀនតែឯង រួចក៍ងើបទៅងូតទឹក។
ឯរាងក្រាស់ពេលដែរស៊ូហុីទៅបន្ទប់ទឹកបាត់គេភ្ញាក់រួចងើបឈរ
ពេញកម្ពស់លើកដៃវែកសក់ឲ្យស្រួលកុំឲ្យរញេរញៃហើយក៍ទៅ
បន្ទប់ផ្សេងដើម្បីងូតទឹកព្រោះគេដឹងថាស៊ូហុីចូលទើបខ្ជិលចាំយូរ
ក៍ទៅងូតបន្ទប់ផ្សេង។
ពេលដែរងូតទឹករួចរាល់គេក៍ដើរមកបន្ទប់ខ្លួនវិញបើកទ្វាចូលមក
ក៍វ៉ាក់អឺនឹងស៊ូហុីដែរកំពុងស្លៀកពាក់ បន្ទប់ប្តូរខោអាវក៍មានហេតុ
អីមិនទៅប្តូរនៅក្នុងបន្ទប់នោះទៅយ៉ាងម៉េចបានជាមកប្តូរកណ្តាល
បន្ទាប់ទៅវិញ ។
« បន្ទប់ផ្លាស់ខោអាវមាន ហើយខោអាវរបស់នាងក៍នៅទីនោះ
ដែរម៉េចមិនទៅ ហើយមកផ្លាស់កណ្តាលវាលចឹង នេះខ្ញុំដើរចូល
មក ចុះអ្នកផ្សេងចូលមកវិញនាងគិតយ៉ាងម៉េច? » ជុងគុកស្អី
ស៊ូហុីមិនយ៉ាងលឿនមិនដាក់មួយ គេកំពុងតែមានអារម្មណ៍ថា
ធុញថប់ផងហើយមកឃើញអញ្ចេះទៀតធ្វើឲ្យគេក្តៅក្រហាយ
ទាំងព្រឹក។
«...» ឯស៊ូហុីក៍មិនបានតបតរទៅគេវិញតែបែរជាគិតថាគេ
ប្រចណ្ឌហួងហែងនឹងខ្លួន ទាំងដែរគេចង់ឲ្យនាងល្អ មិនចង់ឲ្យនាង
អាប់ឱនឈ្មោះព្រោះជារៀងរាល់ព្រឹកបន្ទប់របស់គេតែងតែមាន
អ្នកបម្រើមកសម្អាត នឹងមានអ្នកចាត់ការផ្ទាល់ខ្លួនរបស់គេចូល
មកចុះបើគេឃើញនាងវិញ វាទៅជាយ៉ាងណា?
ជុងគុកក៍ដើរទៅយកទូរស័ព្ទដែរសាក់ថ្មចោលនៅលើកូនតុរួចដក
យកមើលម៉ោងតែក៍ឃើញសារពីចនបានផ្ញើរមក១០នាទីមុនគេក៍
រហ័សឆាប់ចូលមើលភ្លាមក៍ឃើញរូបដែរចនផ្ញើរមកជារូបយ៉ារ៉ា
ដែរចនថតនាង ទាំងពេលញុាំ ពេលអង្គុយ នឹងពេលគេងគេផ្ញើរ
ឲ្យជុងគុកមើលបែបនេះដើម្បីកុំឲ្យគេព្រួយបារម្ភព្រោះថានាង
ពេលនេះមិនអីទេរឹងមាំណាស់ ថែមទាំងមិនខូចចិត្តដេកយំដូច
លើកមុនទៀតទេ ជុងគុកក៍ចុចពង្រីករូបយ៉ារ៉ាពេលដែរនាងគេង
លក់សាច់ថ្ពាល់របស់នាងចូលគ្នាគួរឲ្យចង់ចាប់ថើប ព្រោះខ្ជូតពេក
ជុងគុកឈរញញឹមមិនដឹងខ្លួនពេលបានមើលរូបនេះ ។ ទើបធ្វើ
ឲ្យអ្នកដែរកំពុងឈរនៅម្ខាងទៀតឆ្ងល់យ៉ាងខ្លាំង ថាគេមើលស្អី
បានជាញញឹមស្រស់យ៉ាងនេះ ម្នាក់នោះជាមនុស្សដែរខ្លាំងណាស់
ទើបអាចឲ្យមានស្នាមញញឹមនៅលើផ្ទៃមុខរបស់គេទាំងមិនបង្ខំ
ដោយចង់ដឹងនាងក៍ដើរទៅចូលជិតរួចសួរ៖
« បងមើលអី? » នាងច្រអឺតជើងសួរទៅគេព្រោះជុងគុកខ្ពស់
ណាស់ទើបនាងត្រូវច្រអឺតទើបងាយស្រួលសួរ។
« គ្មានស្អីទេ » ជុងគុកក៍ដាក់ទូរស័ព្ទចូលក្នុងហោប៉ាវខោរួចក៍ដើរ
ចេញទៅក្រៅនិងនិយាយជាមួយស៊ូហុីទាំងឈរបែរខ្នង។
« ប្រញាប់ឡើងមកន្អាលទៅញុាំអាហារពេលព្រឹក » និយាយ
ហើយគេក៍ដើរចេញពីបន្ទប់ ទុកឲ្យស៊ូហុីឈរញញឹមខ្ចិបព្រោះ
មើលទៅគេហាក់ដូចជាប្រែប្រួលចេះនិយាយរកនាងបារម្ភពីនាង
ទាំងដែលកាលពីមុនសូម្បីតែមុខនាងគេមិនមើលផង។
YOU ARE READING
គំនុំចិត្តចងបេះដូង(The End)
Romanceស្នេហាបង្កើតឡើងដោយភ្លើងគំនុំគុំគួនពីអតីតកាលដែរមិនអាចបំភ្លេចបានដោយការសងសឹកដោយវិធីត្រជាក់មិនបង្ហាញអាកប្បកិរិយាខឹងស្អប់ចេញមក ការស្រឡាញ់ លាយលំជាមួយនឹងការស្អប់។
