គំនុំចិត្តចងបេះដូង(ភាគទី៣៧)

1.1K 57 0
                                        

  នៅក្នុងបន្ទប់ដ៏ធំទូលាយពោពេញទៅដោយផ្កាផ្ញីនឹងការតុប
តែងលម្អដើម្បីទុកសម្រាប់យប់ផ្សំដំណេករបស់កូនក្រមុំកម្លោះ
ដែរជិតរៀបការ។ ស៊ូហុីនាងដើរមកមើលការតុបតែងបន្ទប់ដោយ
ការពេញចិត្តនឹងត្រេកអរយ៉ាងខ្លាំងដែរបានរៀបការជាមួយមនុស្ស
ជាទីស្រលាញ់ដែរស្រលាញ់យូរមកហើយពេលនេះនាងបាន
សម្រេចនូវតម្រូវការនឹងការប៉ង់ប្រាថ្នារបស់នាងហើយ ទឹកមុខ
ញញឹមបិទមាត់មិនជិត។
« អ្នកនាង លោកប្រុសតូចមកដល់ហើយ » អ្នកបម្រើបានប្រាប់
នូវដំណឹងការវិលត្រឡប់មកវិញរបស់កម្លោះបណ្តូលចិត្តរបស់នាង
រួចក៍ប្រញាប់ប្រញាល់ទៅទទួល។
« បង!! ខ្ញុំនឹកបងណាស់ដឹងទេ » ស៊ូហុីក៍ចាប់កៀកដៃរបស់គេរួច
យកក្បាលទៅផ្អែកនឹងដៃរបស់គេជាមួយទឹកមុខញញឹមពព្រាយ
ខុសពីអ្នកដែលត្រូវគេកៀកដៃទឹកមុខក្រមូវដូចគេចាប់យកទៅ
បាញ់ចោលគ្មានថហងៃវិលវិញអ៊ីចឹង ដៃរបស់គេក៏ក្រលាស់ចេញ
ពីស៊ូហុីរួចដើរចូលទៅក្នុងបន្ទប់ ទុកឲ្យនាងឈរក្នាញ់នឹងរឹកពារ
របស់គេមែនទែន ព្រោះនាងបានខំធ្វើល្អនឹងយល់ចិត្តរបស់គេទាំង
ពីរៀនវិទ្យាល័យមកម្ល៉េះ ដល់ឥឡូវហើយគេនៅតែធ្វើមិនខ្វល់
នឹងទង្វើររបស់នាងបន្តិចសោះ ស៊ូហុីក៍ប្រញាប់ឡើងទៅជាមួយ
ជុងគុក។
« បងទៅណាទៀតហើយ? » នាងសួរទៅកាន់គេដោយដៃរបស់
នាងចាប់កដៃរបស់គេជាប់ ព្រោះមកដល់មិនបានប៉ុន្មានផងហើយក៍ប្រុងចេញទៅវិញទៀតមែនទេ លើកនេះនាងនឹងមិនបណ្តោយ
ឲ្យគេទៅណាចោលនាងជាដាច់ខាត។
« លែងខ្ញុំ » ជុងគុកនិយាយសម្លេងកាចដាក់នាង ហើយបែរមុខ
របស់គេសម្លឹងទៅមុខនាងដោយកែវភ្នែកគួរឲ្យខ្លាច។ ស៊ូហុីនាង
នៅតែមិនព្រមលែងដៃរបស់គេចេញ ព្រមទាំងសួរសំណួរ
ដដែលទៅកាន់គេថែមទៀត។
« ប្រាប់ឲ្យលែងលឺទេ? រឿងរបស់ខ្ញុំ ផ្ទះរបស់ខ្ញុំ ខ្ញុំចង់ទៅណា
ក៍បានជារឿងរបស់ខ្ញុំ មិនមែនរឿងរបស់នាង ចឹងរឿងខ្លះនាងកុំ
ចង់ដឹងពេក » ជុងគុកក៍ដកដៃចេញដោយដៃជ្រែងខោ ធ្វើឲ្យ
ស៊ូហុីឈរសម្លឹងគេពីក្រោយខ្នងរបស់បាត់ពីកន្ទុយភ្នែក កុំអីក៍នាង
មិនប្រលេងដៃគេចេញដែរតែដោយសារតែនាងលឺថា «ផ្ទះរបស់
ខ្ញុំ» ទើបនាងប្រលេងចេញព្រោះថាគេនៅផ្ទះនោះទេមិនបាន
ចេញក្រៅ។ ឯជុងគុកក៍ដើរទៅសួនច្បារនៅខាងក្រោយភូមិគ្រឹះ
របស់គេនៅពេលដែលពិវាកចិត្តខ្លាំង ទៅអង្គុយលើទោងយោល
តិចៗ រួចក៍ទៅយកកូនផ្កាមកដាំព្រោះវាបំបាត់ភាពតប់ប្រមល់របស់
គេបានខ្លះ ពេលដែលគេពិបាកចិត្តខ្លាំងមិនដឹងថានិយាយរឿងដែរលាក់ទុកចិត្តទៅប្រាប់នរណានោះមានតែសួរច្បារនេះទេដែរ
អាចកាត់បន្ថយភានតានតឹងបាន។

គំនុំចិត្តចងបេះដូង(The End)Where stories live. Discover now