គំនុំចិត្តចងបេះដូង(ភាគទី៤២)

1K 58 2
                                    

   ខ្យល់បកសសៀកៗលាយឡំនិងបរិយាកាសស្ងប់ស្ងាត់កាន់
តែធ្វើឲ្យនាងនឹកគេ តែទោះជានាងយំសោកបោកខ្លួមទាល់តែស្លាប់ទៀតក៍គេមកវិលមករកនាងវិញទេ គេនៅជាមួប្រពន្ធ
របស់គេទាំងមាន ទាំងស្អាត មានរឿងអ្វីដែរគេនឹកដល់យើងនោះ
យើងគ្រាន់តែជាស្រីដើរម៉ូតម្នាក់នៅសុខៗក៍មានគេមករំលោភ
ជាប់ឈ្មោះជាស្រីមិនល្អមានកូនតែអត់ប្តី ឪពុកម្តាយមាននឹងគេ
ដែរតែដូចជាគ្មាន ។
«ហ្ហើយ....»នាងតូចដកដង្ហើមធំយ៉ាងវែងគិតៗទៅខ្លួនឯងគ្មានជ្រុង
ណាល្អស្អាតនឹងគេសោះ គិតនាំតែសៅម៉ង់ក្នុងចិត្ត។ យ៉ារ៉ាក៍ដើរ
ចេញពីរានហាលមកជួបនឹងចនដែរកំពុងកាន់ទឹកដោះយកមកឲ្យ
នាង។
« មោះអង្គុយចុះញុាំទឹកដោះគោ » នាងតូចក៍អង្គុយនៅលើសាឡុងរួចទទួលកែវទឹកដោះគោពីចន ស្រាប់តែក៍មាននរណាមិនដឹង
មកចុចកណ្តឹងខនដូររបស់គេ ចនក៍ដើរទៅទ្វាបើកមើល។
« សួស្តី!! ក្មួយចន »
« សួស្តី..លោកពូអ្នកមីង អញ្ជើញមកនេះមានការអីដែរ » ចននិយាយរាក់ទាក់ទៅកាន់គេទាំងពីរមិនសូវជាសមនោះទេ
ហើយថែមលាយជាមួយទឹកភិតផ័យផងដែរ។
« មីងហើយនឹងពូមកលេងកយ៉ារ៉ាកូនស្រីពូមីងនោះអី មានបញ្ហា
អីមែនទេ? »
« អរ..អត់នេះអ្នកមីង អញ្ចើញចូលមកក្នុងសិនមក » ប៉ាម៉ាក់របស់
នាងក៍ដើរចូលក្នុងបន្ទប់ទុកឲ្យចននៅឈរចាំបិទទ្វាបន្ទប់ សើចក៍
មិនសមយំក៍មិនសម មិនដឹងត្រូវធ្វើយ៉ាងម៉េច។
« កូនស្រីម៉ាក់សុខសប្បាយទេ? » សម្លេងរបស់អ្នកស្រីណាតាលី
ធ្វើឲ្យយ៉ារ៉ាដែរកំពុងអង្គុយផឹកទឹកដោះគោឈ្លក់មួយរំពេច។
« យ៉ាងម៉េចហា៎កូន » ម៉ាក់នាងក៍មកមើលកូនយកក្រណាត់មកជួតកុំឲ្យប្រលាក់ខោអាវ ហើយគាត់ក៍ចាប់ផ្តើមមានអារម្មណ៍ថាពោះកូនខ្លួនធំដូចអ្នកមានទម្ងន់អ៊ីចឹង។
« កូនកើតអីមែនទេ? បានជាពោះធំយ៉ាងនេះ ? » គាត់សួរទៅ
នាងដោយទឹកមុខព្រួយបារម្ភ ព្រោះនៅសុខៗពោះប្រែជាធំបែប
នេះរាល់ដងឃើញតែកូនស្រីគាត់ស្រឡាញ់រាងមិនសូវញុាំបាយ
ថែរាងខ្លាចមិនស្អាតតែម៉េចឥឡូវមិនដូចជាពីមុនសោះ មើលទៅ
ដៃជើងរបស់នាងស្រឡូនៗនោះទេតែម៉េចបានជាធំតែពោះ រឺមាន
ក្បាលពោះ? តែនេះមើលទៅដូចជាអ្នកមានទម្ងន់សុទ្ធសាត។
« អឺ......នែ៎.... »នាងតូចនិយាយមិនចេញបានតែអឺ នែ៎ យកដៃអះ
ក្បាលតិចៗ ។
« រឺក៍កូនមានផ្ទៃពោះ? » និយាយត្រូវចំណុចនាងមិនហ៊ាន
និយាយបានត្រឹមតែឱនមុខចុះភ្នែកឡើងក្រហមរលីងរលោងទឹក
ភ្នែក។ លោកអេនឌីគ្រាន់តែលឺថាមានផ្ទៃពោះគាត់ក៍ស្ទុះទៅអង្គុយ
ជិតកូនស្រីចង់ដឹងការពិត។
« ឲ្យកូនសុំទោស លោកប៉ា អ្នកម៉ាដែរកូនបណ្តោយបែបនេះ »
នាងតូចលើកម្រាមដៃដបសំពះសុំទោសលាយឡំជាមួយទឹកភ្នែក
ទឹកសំបោរ នេះជាកំហុសដ៏សែនធំមួយនៅក្នុងជីវិតរបស់នាង។
« មិនអីទេណាកូន ម៉ាក់ប៉ាក៍ខុសដែរមិនដែលយកចិត្តទុក្ខដាក់
មើលថែកូន » អ្នកម៉ាក់របស់នាងក៍ទាញកូនស្រីមកអោបជាប់
ទ្រូងនាមជាម្តាយទោះកូនសាងកំហុសធំក៍នៅតែមិនខឹងស្អប់កូន
ទោះពេលខ្លះបញ្ចេញទង្វើមកដូចជាស្អប់ណាស់តែក្នុងចិត្តគាត់
មិនដែរសូម្បីតែមួយវិនាទីដែរស្អប់កូន។
« កុំយំអីណាកូនប៉ាម៉ាក់មិនខឹងនឹងកូនទេកុំគិតច្រើនអី រឿងនេះ
ប៉ាម៉ាក់ក៍ជាចំណែកខុសដែរ » លុះស្ថានភាពយំសោកបានស្ងាត់
ចនក៍ចូលមកលើកទឹកនិងនំយកមកព្រោះមុននឹងគេមិនហ៊ានចូល
មកជ្រែករឿងគ្រួសាររបស់គេទេទុកឲ្យប៉ាម៉ាក់កូនគេនិយាយគ្នា។
« ចនក្មួយមានស្គាល់មុខអាម្នាក់ដែរធ្វើឲ្យស្រីពូមានទម្ងន់ទេ? »
ចនពេលលឺសំណួរនោះហើយធ្វើឲ្យគេឈរធ្វើមុខជូររួចសម្លឹងមើលទៅមុខយ៉ារ៉ាសុំជំនួយ នាងក៍ងក់ក្បាលបញ្ចាក់ថានាងព្រម
ឲ្យចនប្រាប់គ្រប់យ៉ាងជុងគុកទៅប៉ាម៉ាក់របស់នាង។
« ស្គាល់លោកពូ »
« ក្មួយមានរូបថតរបស់វាទេ? »
« បាទ!! បាទមាន » ចនដកទូរស័ព្ទពីហោប៉ាវខោយករូបរបស់
ជុងគុកឲ្យទៅប៉ាម៉ាក់របស់នាងមើល។
« ហ្ហា៎? » ប៉ានិងម៉ាក់របស់នាងបើកភ្នែកធំៗសម្លឹងមើលមុខគ្នា
ទៅវិញទៅមក។
« មានរឿងអីដែរលោកពូអ្នកមីង អ្នកទាំងពីរធ្លាប់ស្គាល់គេពីមុន
មកមែនទេ? »
« ហុឹម!! គេម្នាក់នេះហើយជាម្ចាស់បំណុលរបស់ពូ ក្រុមហ៊ុនរបស់
ពូខ្សៃធនរួចក៍ទៅខ្ចីលុយរបស់គេនឹងធ្វើជំនួញតែចៃដន្យ
អីគម្រងការ ការងារនេះក៍មិនបានជោគជ័យក៍ធ្លាក់ខ្លួនជំពាក់
បំណុលគេហើយក្រុមហ៊ុនក៍ត្រូវគេរឹបអូសយកទៅ និងរឿងមួយ
ទៀតដែរយ៉ារ៉ាមិនបានដឹងនោះគឺ គេជាក្មេងប្រុសកាលពី២០ឆ្នាំ
មុនដែរប៉ាបានសម្លាប់ឪពុកម្តាយរបស់គេរួចក៍បណ្តេញគេចេញ
ពីផ្ទះយើងនោះ »
« ហ្ហា៎? » នាងតូចភ្ញាក់ផ្អើលពេលបានដឹកថាជុងគុកគេក្មេងប្រុស
កាលពី២០ឆ្នាំមុនដែរគ្រួសាររបស់គេធ្វើបាបនាងនឹកស្មានមិនដល់
ទាល់តែសោះថាគេផ្លាស់ប្តូរស្ទើរតែទាំងស្រុង ទាំងទ្រព្យ
សម្បត្តិ ទាំងចរិត ធ្លាប់តែជាក្មេងប្រុសដែរសុភាពរាបសារប្រែជា
មនុស្សផ្លេយប៊យ ។

គំនុំចិត្តចងបេះដូង(The End)Where stories live. Discover now