គំនុំចិត្តចងបេះដូង(ភាគទី14)

1.7K 82 1
                                    

  ជុងគុកញញឹមចុងមាត់រួចដើរសំដៅទៅកុងតាក់ភ្លើងដើម្បី
បើក។ ពេលដែរគេបើកភ្លើងរួចក៍ឃើញនាងតូចដេកយំខ្សឹបខ្សួល
ជាមួយនិងរាងកាយននលគក។ ជុងគុកដើរទៅខិតជិតនិងយ៉ារ៉ា
ជាមួយក្រសែភ្នែកមុតស្រួចដូចកាំបិតនិងស្នាមញញឹម
ដ៏កាចសាហាវឃោឃៅ។
«កុំ....កុំចូលមក...អ្ហឹកៗ»នាងតូចអង្វវករជុងគុកជាមួយនិងតំណក
ទឹកហូរមករហាមកាត់ថ្ពាល់មិនឈប់ តែគ្មានបានផលទាល់តែ
សោះ។ ជុងគុកដើរមកជិតនាងទាញជើងស្រឡូនសរខ្ចីដូចក្រដាស់
របស់នាងតូចលើកឡើងទៅលើហើយក៍ទម្លាក់ជើងរបស់នាងចុះ
មួយទំហឹង រួចក៍ឡើងទៅលើពូកទ្រោបនៅលើខ្លួនតូចច្រឡឹង
របស់យ៉ារ៉ា បន្ទាប់មកដៃរបស់គេចាប់ទាញថ្ពាល់រលោងរបស់នាង
បែរមក និងដៃម្ខាងទៀតជូតទឹកភ្នែកដែរប្រលាក់នៅលើថ្ពាល់។
«កុំយំ...នៅមានកាលំបាក់ជាងនេះទៅទៀតដែរខ្ញុំធ្វើដាក់នាង
យ៉ារ៉ា ណាតាលីអេនឌី»ចុងប្រយោគគេឱនខ្សឹបដាក់ត្រចៀក
របស់រាងតូចរួចញញឹមចុងមាត់ ជុងគុកគេមិនងាយហៅនរណា
ម្នាក់ពេញឈ្មោះនោះទេ តែបើអ្នកដែរគេហៅនោះមានន័យថា
គេស្អប់ ម្នាក់នោះជាងស្អីទៅទៀត និងធ្វើបាបឲដឹងពីទុកលំបាក
វេទនាដែរគេធ្វើលើ។
«លោក..ចង់ធ្វើស្អីខ្ញុំ..អ្ហឹកៗ»នាងនិយាយទាំងសម្លេងអណ្តឺត
អណ្តក ព្រោះនាងមិនយល់ទេហេតុអីបានជាជុងគុកព្យាយាម
ធ្វើបាបនាងទាំងដែរនាងមិនធ្លាប់ស្គាល់គេពីមុនមកសោះ?
តែជុងគុកមើលមកនាងហ៎ាកដូចជាធ្លាប់ស្គាល់នាងពីមុនមក
ហើយនាងធ្លាប់ធ្វើឲគេខឹងបានជា ទឹកមុខរបស់គេ កែវភ្នែក
របស់គេមើលមកនាងដូចជាភ្លើង និងគំនុំបែបនេះ?
«ធ្វើឲនាងឈឺចាប់ និងធ្វើឲនាងមើលមកខ្លួនឯងគ្មានន័យ»
ជុងគុកឆ្លើយសំណួរដែរចេញមកឃោឃៅដូចជាគេយកកាំបិតមកចាក់ចំបេះដូងអ៊ីចឹង រួចក៍ញញឹមចុងមាត់ជាមួយនិងភាព
កំណាចរបស់គេ។
«ហេតុអី លោកធ្វើដាក់ខ្ញុំបែបនេះទាំងដែរមិនធ្លាប់
ស្គាល់គ្នាពីមុនមកសោះ?» នាងសួរទៅកាន់គេដោយភាពចង់
ដឹងយ៉ាងខ្លាំង។
«នាងមិនស្គាល់ខ្ញុំ តែខ្ញុំស្គាល់នាង»
«...»
យ៉ារ៉ានាងគាំងនិងប្រយោគរបស់ជុងគុកដែរគេធ្លាប់ស្គាល់នាង
តែនាងមិនដែរស្គាល់គេទៅវិញ។
  តុក តុក តុក
សម្លេងគោះទ្វាក៍បានបន្លឺឡើងជុងគុកក៍ដើរទៅបើកទ្វាបន្ទប់
ក៍ឃើញអង្គរក្សមាឌធំអាវខ្មៅទិញអាហារយកមកឲគេ។
«លោកអាហារដែរលោកឲខ្ញុំទិញ លោកទិញច្រើនយ៉ាងនេះ
ឲនរណាគេដែរមែនទេ?»អង្គរក្សនោះសួរដោយការចង់ដឹង
ព្រោះជុងគុកទិញអាហារច្រើនបើញុាំម្នាក់ឯងគឺមិនអស់នោះទេ។
«កុំចេះដឹង ឆាប់ចេញទៅ»ជុងគុកបិទទ្វាបន្ទប់ពណ៌ត្នោត
ដើរសំដៅមកតុក្បែរគ្រែក៍ដាក់ម្ហូបនៅតុរួចក៍ដើរសំដៅទៅ
យ៉ារ៉ាដែរគេងនៅលើគ្រែ បន្ទាប់មកក៍បីនាងមកឲអង្គុយនៅលើកៅអី រួចបញ្ចុកបាយនាង។
«ហាមាត់»ជុងគុកកាន់ស្លាបព្រាដែរមានបាយបញ្ចុកទៅយ៉ារ៉ា
តែនាងមិនព្រមហាមាត់ឲគេបញ្ចុកបាយនាងទេ។
«ខ្ញុំប្រាប់ឲហាមាត់លឺទេ»ជុងគុកស្រែកភ្លាត់សម្លេងធ្វើឲអ្នកដែរ
អង្គុយទល់មុខភ្ញាក់ក្រញាង នាងក៍ព្រមញុាំអាហារដែរជុងគុក
បញ្ចុកនោះ។

គំនុំចិត្តចងបេះដូង(The End)Where stories live. Discover now