ព្រឹកថ្ងៃថ្មីកាំរស្មីពន្លឺព្រះអាទិត្យចាំងបាចសាចចូលពេញបន្ទប់
ធំទូលាយ ដែលមានអ្នកកម្លោះឈរស្លៀកកន្សែងរុំផ្នែកខាង
ក្រោមនៃរាងកាយរបស់គេ រាងក្រាស់ក៍ដើរទៅឈរជិតវាំងនន
អឺតមើលទៅបរិវេនខាងក្រោមភូមិគ្រឹះរួចដកដង្ហើមធំដោយភាព
ធុញទ្រាន់ សម្លេងគោះទ្វាក៍បានបន្លឺឡើងរាងក្រាស់ដើរទៅបើក
ទ្វាឈើខ្មៅក្រឹបរួចក៍បង្ហាញឲ្យឃើញម៉ាក់ចញ្ចឹមឈរនៅមុខបន្ទប់
ដោយទឹកមុខញញឹមបិទមាត់មិនជិត រួចក៍ដើរចូលទៅក្នុងបន្ទប់
របសជុងគុកយ៉ាងលឿន ឯរាងក្រាស់ក៍បិទទ្វាបន្ទប់ដើរតាមពី
ក្រោយខ្នងម្តាយខ្លួន។
« ឆាប់ទៅស្លៀកពាក់ទៅ » ជេរីនិយាយទៅកាន់ជុងគុកប្រកប
ដោយស្នាមញញឹមជាប់ ។ ជុងគុកងក់ក្បាលរួចក៍ដើរទៅបន្ទប់
ខោអាវនៅម្ខាងទៀតនៃបន្ទប់ ពេលដែរគេដើរទៅបាត់ក៍បាន
មនុស្សភេទទីបី២នាក់នឹងស្រី២នាក់ដើរចូលមកដោយកាន់
ឥវ៉ានរញេរញៃមានទាំងផ្កាមានទាំងគ្រឿងសម្អាង ខោអាវយក
មកទុកនៅលើឥដ្ឋការ៉ូរលោង។
« បន្ទប់នេះរៀបចំផ្កាភ្ញីមិនទាន់ហើយឥឡូវឯង បង្ហោយវាឲ្យ
រួចទៅ ក្រែងមិនទាន់ » ជេរីនិយាយប្រាប់ទៅកាន់អ្នកសម្អាងរួច
ក៍ទៅដាក់បង្គុយលើពូកទន់ល្មើយរបស់កូនប្រុស ។ មិនយូរជុងគុក
ក៍ដើរចេញពីបន្ទប់ខោអាវដើរសំដៅទៅជិតជេរីរួចដាក់បង្គុយ
ជិតនាង។
« អ្នកម៉ាក់មិនចាំបាច់តុបតែងស្អីរញេរញៃច្រើនទេ »
« មិនបានទេត្រូវតែតុបតែង!! កូនប្រុសរៀបការទាំងមូលធ្វើ
តែបន្តិចម៉េចនឹងកើត » ជេរីចាប់កាន់អង្អែលដៃរបស់ជុងគុកម្ខាង
ឯម្ខឆងទៀតអង្អែលសក់តិចៗ បញ្ជាក់ថាជុងគុកគេកូនដែរនាង
ស្រឡាញ់ហើយក៍ស្រឡាញ់ខ្លាំងបំផុតទោះបីជាគេមិនមែនជា
កូនដែរនាងបង្កើតក៍ដោយតែនាងស្រឡាញ់គេខ្លាំង។
សម្លេងបើកទ្វាបានបន្លឺឡើងធ្វើឲ្យអ្នកដែរនៅក្នុងបន្ទប់ងាកសម្លឹង
ទៅមើលទ្វា ក៍ឃើញកញ្ញាស៊ូហុីដើរចូលមកដោយទឹកមុខពោរ
ពេញដោយស្នាមញញឹមពព្រាយដើេសំដៅមកដាក់អង្គុយជិត
ជុងគុកម្ខាងទៀត ។
ស៊ូហុីក៍ទាញប្រអប់ចិញ្ជៀនពេជ្យលើកបង្ហាញទៅជុងគុក
« នេះនែ៎!! បងគិតថាវាស្អាតទេ? » នាងលើកចិញ្ជៀនបង្ហាញ
រួចក៍ឱនមើលមុខរបស់គេដែរមិនខ្ចីញញឹមរាក់ទាក់ដាក់នាងបន្តិច
សោះ។
« អឹម » ជុងគុកក្រហឹមក្នុងបំពង់ករដោយមិនងាកមើលមុខរបស់
នាង ព្រោះចិញ្ជៀនដែរនាងបង្ហាញប្រាប់គេជាម៉ូតដែរជុងគុក
ច្នៃដោយខ្លួនឯងនឹងសម្រឹតសម្រានបំផុតហើយគេក៍ពេញចិត្ត
នឹងចិញ្ជៀននេះដែល តែពេលដែរឃើញស៊ូហុីយកមកធ្វើជាចិញ្ជៀនរៀបការរបស់គេបែបនេះ គេបែរជាចាប់ផ្តើមស្អប់ម៉ូត
ដែរខ្លួនបានច្នៃនេះវិញ។
« ម៉ាក់ទៅមើលការខុសត្រូវនៅខាងក្រោមសិនហើយ » ដោយ
សារតែឃើញកូនកំពុងតែនៅជាមួយគ្នាទើបមិនចង់រំខាន នឹងធ្វើ
ជាឆ្អឹងទទឹងករដែរទើបចុះទៅខាងក្រោមវិញ។ ជុងគុកក៍ដើរជ្រែង
ហោប៉ាវខោបម្រុងដើរចេញទៅ តែក៍ត្រូវទច់ដំណើរ
« លោកដល់ម៉ោងតុបតែងខ្លួនហើយ » អ្នកសំអាងស្រីម្នាក់ក៍
ហាមឃាត់មិនឲ្យគេទៅណាព្រោះកម្មវិធីជិតចាប់ផ្តើមហើយ។
« មោះ អ្នកនាងទៅបន្ទប់ផ្សេងទៀតដើម្បីតែងខ្លួន » ភេទទី៣
ពីរនាក់ក៍ដឹកដៃស៊ូហុីទៅតែងខ្លួនបន្ទប់ផ្សេងទៀតកុំឲ្យតែងខ្លួន
ក្នុងបន្ទប់តែមួយវារញេរញៃ។
YOU ARE READING
គំនុំចិត្តចងបេះដូង(The End)
Romanceស្នេហាបង្កើតឡើងដោយភ្លើងគំនុំគុំគួនពីអតីតកាលដែរមិនអាចបំភ្លេចបានដោយការសងសឹកដោយវិធីត្រជាក់មិនបង្ហាញអាកប្បកិរិយាខឹងស្អប់ចេញមក ការស្រឡាញ់ លាយលំជាមួយនឹងការស្អប់។