គំនុំចិត្តចងបេះដូង(ភាគទី២០)

1.6K 74 1
                                        

រាងតូចក្រោយពីញុាំអាហារពេលល្ងាចរួចរាល់ក៍ទៅបន្ទប់
របស់ខ្លួនវិញ តែមិនទាន់ទៅដល់ផងរាងក្រាស់ឈរបាំងផ្លូវរាងតូច
មិនឲទៅ យ៉ារ៉ានាងញ័រជើងឈរស្ទើរតែមិននឹងឱនមុខមិនហ៊ាន
ប្រសព្វភ្នែកទៅនិងរាងក្រាស់ឡើយ រាងក្រាស់គ្រឺតធ្មេញក្រត់ៗ
សម្លឹងមើលរាងតូចកំពុងឈរញ័រខ្លួន។
«យើងមិនមែនខ្លាទេ» រាងក្រាស់បោះពាក្យសម្តីឌឺដងទៅនាងតូច
«មិនមែនខ្លាទេ តែអាក្រក់លើសពីខ្លាទៀត» នាងតូចនិយាយ
រអ៊ូឲលឺតែខ្លួនឯង តែជុងគុកជាមនុស្សត្រចៀកវ័យអាចស្តាប់នាងតូចដែរកំពុងរអ៊ូរទាំ ធ្វើឲរាងក្រាស់ទប់សើចមិនជាប់ក៍ធ្លាយចេញ
មក។ «នែ៎..នាងល្អិតកុំស្មានថាយើងមិនដឹងថានាងនិយាយពីយើង
ឲសោះ» ចុងប្រយោគរាងក្រាស់ចាំថ្គាមងើយមុខរាងស្តើងឲ
ប្រសព្វភ្នែកជាមួយនិងគេតែរាងស្តើងងាកមុខចេញថែមទាំងបិទ
ភ្នែកមិនព្រមទៀត ទើបរាងក្រាស់ប្រលែងថ្គាមនាងចេញពីម្រាម
ដៃខ្លួនមួយទំហឹង រួចជ្រែងហោប៉ាវខោដើរសំដៅទៅបន្ទប់ខ្លួនវិញ។
ទុកឲរាងស្តើងឈរតាមសម្លក់រាងក្រាស់ក្រោយរហូតដល់ក្នុងបន្ទប់
មុខរបស់នាងឡើងក្រហមឆេវ ខឹងសម្បារទៅនឹងរាងក្រាស់យ៉ាង
ខ្លាំងតែនាងបានត្រឹនឈរស្ងៀមមិនហ៊ានតបតរទៅគេឡើយ។
រាងស្តើងក៍ដើរចូលទៅក្នុងបន្ទប់របស់ខ្លួនដើរសំដៅទៅទូរខោអាវ
រាងស្តើងបើកទូរយកនំរបស់នាងដែរបានយកមកពីខនដូច្រើនគួរ
សមដែរ គ្រាន់តែនំ បន្លែផ្លែឈើក្រៀម គ្រាប់ធន់ជាតិជាច្រើន
គ្រាន់តែរបស់ញុាំឡើងមួយជំហៀងទូរទៅ។
រាងស្តើងកាន់នំ១កញ្ចប់ធំដើរទៅរានហាលដើម្បីស្រូបយកខ្យល់
អាកាស មើលមេឃមើលផ្កាយនៅពេលយប់វាសឹងតែជាទម្លាប់
របស់នាងទៅហើយដែរចេញទៅរានហាលសឹងតែរាល់យប់
រាងស្តើងដាក់បង្គុយនៅលើកៅអីអង្គុយគងអន្ទាក់ខ្លាសម្លឹងមើល
ទៅលើផ្ទៃមេឃក៍នឹកលោកប៉ាអ្នកម៉ាក់ព្រួយបារម្តមិនថាពេលនេះ
បានទទួលទានអាហារហើយរឺនៅចូលសម្រាក់ហើយនៅរឺក៍មិន
ទាន់នាងតូចបារម្តរាល់សុខទុក្ខរបស់ប៉ាម៉ាក់ខ្លួនបានត្រឹមតែតេ
ទូរស័ព្ទទៅតែប៉ុណ្ណោះនាងកាន់តែបារម្តខ្លាំងព្រោះថ្ងៃនេះនាងតេ
ទៅជាច្រើនលើកច្រើនសារមកហើយនៅតែមិនចូល ការតេជា
លើកចុងក្រោយរបស់នាងគឺពួកគាត់បានចុងផ្តាច់មិនលើកលេខ
របស់នាង រង្វង់ភ្នែករបស់រាងស្តើងក៍ចាប់ផ្តើមដក់ទឹកពេញរង្វង់
ភ្នែកនាងហូរកាត់ថ្ពាល់ជាបន្តបន្ទាប់មិនដាច់ ។ មេឃកាន់តែ
ស្រអាប់ងងឹតខ្លាំងទៅៗខ្យល់បក់មកត្រសៀកធ្វើឲរាងស្តើងអង្គុយ
ញ័រជើងជើងធ្មេញព្រោះអាកាសធាតុយប់នេះខ្យល់បក់ខ្លាំង
ហើយក៍ត្រជាក់ដែរនាងតូចក៍បើកអេក្រង់ទូរស័ព្ទមើលម៉ោងគឺ
ថាពេលនេះពាក់កណ្តាលអធ្រាតទៅហើយ។ រាងតូចក៍ស្ទុះស្ទារ
ចូលក្នុងបន្ទប់បិទបង្អូចកញ្ចក់បិទវាំងននពណ៌ទឹកប្រាក់របស់នាងរួច
ក៍គេងនៅលើពូកទន់ល្មើយ។

គំនុំចិត្តចងបេះដូង(The End)Where stories live. Discover now