គំនុំចិត្តចងបេះដូង(ភាគទី២៩)

1.2K 66 3
                                    

  នៅមុខរានហាលរាងស្តើងអង្គុយពោពេញទៅទឹកមុខសោកសៅ
ខ្យល់ធ្លាក់សសៀរៗព្រិលក៍ចាប់ផ្តើមធ្លាក់ចុះមកកាន់តែធ្វើឲរាងតូច
កាន់តែសោកសៅថែមមួយកម្រិតទៀត ទឹកភ្នែកធ្លាក់រមិលចុះមក។
ក្រាក~~
សម្លេងបើកទ្វាកញ្ចក់បានបន្លឺឡើងទម្លាយពេញស្ងាត់ជ្រងំរបស់រាងស្តើង។
«ចូលមកក្នុងមក ធ្លាក់ព្រិលហើយប្រយ័ត្នឈឺណាឯង» ចន
និយាយលួងលោមរួចដោះអាវក្រៅគ្រប់លើស្មារបស់រ៉យ៉ា។
«យើងស្អប់គេ» ទឹកភ្នែកកាន់តែហូរកាត់ថ្ពាល់មិនដាច់ ម្រាមដៃ
ស្រឡូនស្រវ៉ាឱបចង្កេះអ្នកម្ខាងទៀតដែរឈរជិត។
«អឺ...អឺ..កុំយំអីណា តែឥឡូវនេះឯងចូលក្នុងបន្ទប់សិនមក»

——————————————————————————————————-
  អាកាសធាតុនៅកូរ៉េខាងត្បូងចុះត្រជាក់យ៉ាងខ្លាំងធ្វើឲរាងក្រាស់
ពិបាកចិត្តកាន់តែខ្លាំង ព្រោះផុតរដូវរងានេះគេនឹងភ្ជាប់ពាក្យជាមួយ
មនុស្សស្រីដែរគេមិនស្រលាញ់ ។
«ជុងគុក ឯងកើតអីបានជាភ្លឹកៗបែបនេះ?» អារម្មណ៍កំពុងតែ
រវើរវាយស្រាប់តែត្រូវកាត់ចង្វាក់ដោយសម្លេងសួរនាំរបស់ឪពុក
ចិញ្ចឹម។
«អត់អីទេប៉ា» រាងក្រាស់ឆ្លើយតបដោយទឹកមុខញញឹមមិនសម
«ប៉ាខ្ញុំទៅបន្ទប់វិញហើយ»
ថេវ៉ុនងក់ៗក្បាលតិចៗបញ្ជាក់ជាចម្លើយឲបានដឹង ។ រាងក្រាស់
ប្រះខ្លួនទៅលើពូកដោយទឹកមុខធុញថប់យ៉ាងខ្លាំង ម្រាមដៃក្រាស់
ទាញយកទូរស័ព្ទនៅលើតុតូចក្បែរគ្រែមក។
«ហេឡូ!! ចនមែនទេ?»
«...»
«ចនជាលោកមែនទេ?»
«ហេឡូ!!» ទឺតសម្លេងចុចបិទផ្តាច់ការទំនាក់ទំនងទូរស័ព្ទបានបិទ
ដោយរាងស្តើងរ៉ាយ៉ា ព្រោះនាងមិនចង់លឺ សម្លេងរបស់គេនោះទេ
ធ្វើឲនាងឈឺចាប់ បេះដូងស្ពឹកខ្ទោកៗពេលបានលឺសម្លេងមនុស្ស
ដែរចិត្តដាច់ពីនាងទាំងគ្មានអាល័យអ្វីសូម្បីតែបន្តិច មានដឹងទេថា
បេះដូងនាងឈឺប៉ុណ្ណា ទាំងកាយទាំងចិត្តឈឺមិនចាញ់គ្នានោះទេ
សភាពនាងពេលនេះដូចមនុស្សមានតែឆ្អឹងអ៊ីចឹងស្គមស្គាំងជាងមុន
ឆ្ងាយណាស់ ។
«យ៉ារ៉ា នរណាតេមក?»
«ក្រុមហ៊ុននឹងហា៎ឯង ឯងទៅសម្រាក់ទៅមិនបាច់នៅមើលយើង
ទេ» រាងស្តើងញញឹនទាំងគ្មានជាតិទៅដាក់ចន។
«យើងមិនងងុយទេ នៅជាមួយឯងសិនបើងងុយចាំទៅ»
ចនដាក់បង្គុយលើពូកជិតនឹងរាងស្តើងរួចលើកដៃអង្អែលក្បាល
នាងថ្មមៗដោយក្តីអាណិត។
«យើងអរគុណឯងហើយណា ចន »
«មិនបាច់អរគុណយើងទេឯងក៍ធ្លាប់ជួយយើងរហូតមកដែរ»
យ៉ារ៉ាទឹកមុខក្រៀមក្រំប្រែជាមានស្នាមញញឹមវិញពេលដែរនៅ
មានមនុស្សម្នាក់ដែរនៅបារម្តយកចិត្តទុកដាក់ជាមួយនឹងនាង
សុំត្រឹមតែមានអ្នកយល់ដូចជាចនក៍នាងសប្បាយចិត្ត ដែរមិនទុក
នាងចោលទាំងពីស្គាល់គ្នាមកចនជាមនុស្សទីមួយដែររ៉ាយ៉ាទុកចិត្ត
នឹងជិតដិតជាងគេ។

គំនុំចិត្តចងបេះដូង(The End)Where stories live. Discover now