នាងតូចយ៉ារ៉ាបើកភ្នែកយឺតៗក្នុងខ្លួនរបស់នាងពេលនេះគឺ
ហេងហាងមានកម្លាំង ព្រោះមិនទាន់បានញុាំអីតាំងពីរព្រឹក
មកម្ល៉េះដៃជើងរបស់នាងត្រជាក់ល្អូកបបូរពណ៌ស្រស់ប្រែជា
ស្លេកគ្មានសំណើមកែវភ្នែករបស់គឺក្រហម។
« យ៉ារ៉ា យ៉ារ៉ាកូនដឹងខ្លួនហើយ » អ្នកម៉ាក់របស់នាងគ្រាន់
តែឃើញកូនស្រីភ្ញាក់ពីសន្លប់បែបនេះក៍ស្ទុះចូលជិតអង្អែលក្បាល
កូនស្រីថ្នមៗដោយការលួងលោម។
« អ្នកម៉ាក់.. ហ្ហឹកៗៗ » នាងនិយាយអ្វីមិនចេញក្រៅហៅអ្នកម៉ាក់
រួចបង្ហូរទឹកភ្នែក។
« កុំយំ..កុំយំអីណាកូនកាត់ចិត្តទៅណា » និយាយហើយក៍
ឱនថើបសក់របស់កូនស្រីមួយខ្សឺតយ៉ាងយូរ។
« ចា៎..អ្នកម៉ាក់កូននិងព្យាយាមកាត់ចិត្ត ចុះឯណាចន? » នាង
ងើយមុខទៅអ្នកម៉ាក់ដែរឈរនៅជិត។
« ចនគេទៅរកទិញអីទុកឲ្យកូនញុាំ » និយាយមិនទាន់ផុត
ពីមាត់ផងសម្លេងបើកទ្វាក៍បានបន្លឺឡើង ដែរជាចនដើរចូលមក
ដោយសម្លៀកបំពាក់ជាគ្រូពេទ្យនិងដៃកាន់សុទ្ធតែរបស់ញុាំ។
« អរ...ឯងភ្ញាក់ហើយ ចឹងញុាំអីសិនទៅឲ្យមានកម្លាំង »ចនក៍
ដើរយ៉ាងប្រញប់ប្រញាល់យកអាហារមកទុកលើតុ។
« អ្នកម៉ាក់ខ្ញុំសុំពឹងឲ្យអ្នកម៉ាក់ជួយយកដាក់ចានផង » ចន
និយាយហើយក៍ដើរទៅជិតយ៉ារ៉ាដែរកំពុងគេងលើគ្រែពេទ្យ
ទាំងគ្មានកម្លាំង រួចគេក៍ត្រួតពិនិត្យនាងឲ្យដឹងអាការៈ។
« ឯងញុាំអីឲ្យបានច្រើនទៅនិងឆាប់ជា »
« ថ្ងៃបានចេញពីមន្ទីពេទ្យទៅឯង? »
« 2ថ្ងៃនិងអាចទៅបានហើយកុំបារម្ភគេមិនឲ្យឯងដេកត្រាំត្រេង
នៅពេទ្យបែបនេះទេ » ចននិយាយហើយក៍សើចព្រោះគេ
ចង់ឲ្យនាងញញឹមបានខ្លះព្រោះមួយរយៈកន្លងមកនេះមិនសូវជា
ញញឹមញញេមដូចពីមុននោះទេ។
« យើងក៍មិនចង់ដេកដែរគួរឲ្យធុញ » នាងនិយាយបកទៅចន
វិញរួចក៍ញញឹមចេញពីចិត្ត។
« អឺបើឯងមិនចង់នៅទីនេះយូរ ក៍ឆាប់ទៅមោះយើងបញ្ចុក់ »
ចនក៍យកអាហារដែរម៉ាក់របស់នាងរៀបដាក់ចានរួចយកមក។
« មិនបាច់យើងញុាំខ្លួនឯងបាន ឯងទៅធ្វើការចុះ » យ៉ារ៉ា
នាងក៍ដេញឲ្យចនទៅធ្វើការវិញព្រោះមានអ្នកជំងឺជាច្រើនដែរ
កំពុងរងចាំគេ មិនមែនមានតែនាងទេដែរឈឺនោះគេគ្រប់គ្នា
ក៍ឈឺដែរ។
« អឹម..ចឹងយើងសិនហើយណាញុាំឲ្យច្រើនៗលឺទេ » ចនក៍
លើកអង្អែលក្បាលនាងតិចរួចល៍ដើរចេញបាត់ទៅ។
២ថ្ងៃកន្លងផុតទៅយ៉ារ៉ានាងក៍បានចាក់ចេញពីមន្ទីពេទ្យដោយទឹក
មុខស្រស់ជាងមុន។
« ដើរស្រួលបួលប្រយ័ត្នរអិលដួលចូលពេទ្យម្តងទៀត » ចន
និយាយដោយទឹកមុខឌឺដងដាក់នាង។
« ដាក់ទំនាយឲ្យច្បាស់ហើយឯងនេះ »
« យើងគ្រាន់តែប្រាប់ឯងទេ » គេកាន់ដៃនាងយ៉ាងជាប់របស់ដល់ក្នុងឡាន។
សម្លេងឡានក៍បន្លឺឡានកង់ឡានក៍វិលទៅមុខរហូតដល់ខនដូ
របស់នាង ចនគេទៅបើកធ្វើឲ្យនាងយ៉ាងលឿនរួចដឹកដៃនាង
ដូចកូនក្មេងដូចខ្លាចនាងវង្វេងអ៊ីចឹង មិនយូរប៉ុន្មានពួកគេទាំង
ពីរក៍ទៅដល់បន្ទប់ ខណៈនោះនាងក៍សួរទៅចនជាការសុំយល់
បល់ពីគេបន្តិចបន្តួច។
« ឯងមកមើលរូបនេះមើលស្អាតទេ? » ចនក៍ងាកមកមើល
រូបដែរនាងបានបង្ហាញ។
« ស្អាតណាស់ ឯងជាអ្នកច្នៃមែនទេ? »
« ត្រូវហើយយើងខំដេគ័រទាំងយប់ទាំងថ្ងៃណា »
« ហើយនេះ ឯងប្រុងទៅកូរ៉េពេលណា? »
« ប្រហែលជាសប្តាហ៍ក្រោយ »
« ស្អីគេសប្តាហ៍ក្រោយតែឯងមិនទាន់ជាស្រួលបួលទេណា »
ចននិយាយដោយការភ្ញាក់ផ្អើលព្រោះវាលឿនពេកហើយទើប
តែចេញពីពេទ្យសោះចង់ធ្វើដំណើរទៅឆ្ងាយទៀត ។
« ត្រូវហើយ »
« ចាំយើងជូនទៅ »
« មិនបាច់ទេនាំតែពិបាកដល់ឯង »
« មិនបាច់យ៉ាងម៉េចយើងត្រូវតែជូនឯងទៅ ពេលទៅដល់
ភ្លាមមិនមែនបានហាងរបស់ឯងភ្លាមឯណា បើយើងមិនជួយឯងមានណាជួយ »
« យើងអរគុណឯងហើយ អរគុណខ្លាំងណាស់ អរគុណនូវ
រឿងរ៉ាវគ្រប់យ៉ាងដែរឯងធ្វើ » យ៉ារ៉ានាងជាមនុស្សភ្នែកទន់ក៍
រលីងរលោងទឹកភ្នែកក្រហមច្រមុះ ក្នុងរង្វង់ភ្នែកសុទ្ធតែទឹក។
« ក្មេងរំអួយ » ចនក៍ចាប់នាងមកអោបជាប់ទ្រូងដ៏សែនកក់
ក្តៅរបស់គេ។
YOU ARE READING
គំនុំចិត្តចងបេះដូង(The End)
Romantizmស្នេហាបង្កើតឡើងដោយភ្លើងគំនុំគុំគួនពីអតីតកាលដែរមិនអាចបំភ្លេចបានដោយការសងសឹកដោយវិធីត្រជាក់មិនបង្ហាញអាកប្បកិរិយាខឹងស្អប់ចេញមក ការស្រឡាញ់ លាយលំជាមួយនឹងការស្អប់។