គំនុំចិត្តចងបេះដូង(ភាគទី៣៦)

1.2K 52 2
                                    

មិនយូរពួកគេទាំងពីរនាក់ក៍គេងលង់លក់បាត់ទៅព្រោះទើប
តែបញ្ចប់សង្គ្រាមស្នេហ៍ដ៏ក្តៅគគុក ធ្វើឲ្យអស់កម្លាំងយ៉ាងខ្លាំង។
មួយសន្ទុះក្រោយសម្លេងទូរស័ព្ទក៍បានរោទ៍ទម្លាយភាពស្ងប់ស្ងាត់
ក្នុងបន្ទប់ រាងក្រាស់ក៍ទាញទូរស័ព្ទពីកូនតុក្បែរគ្រែមក។
« អាឡូ!! » រាងក្រាស់លើកទទួលដោយមិនមើលឈ្មោះលើ
អេក្រង់ទូរស័ព្ទ។
< ជុងគុក ឯងចេញដំណើរមកឥឡូវនេះ បើមិនអ៊ីចឹងទេដឹងគ្នាហើយ > សម្លេងគ្រលរៗនិយាយមកយ៉ាងកាច ធ្វើឲ្យរាងក្រាស់
ភ្ញាក់ខ្លួនព្រឺតក៍បានដឹងថា ជាលោកប៉ាចិញ្ចឹមរបស់ខ្លួន គេបម្រុង
នឹងឆ្លើយតបទៅវិញហើយ តែក៍ត្រូវបានលោកប៉ាចិញ្ចើមចុចផ្តាច់
បាត់ទៅហើយ រាងក្រាស់លើកដៃជ្រងសក់ឡើងលើសម្លឹងមើល
ពិបានជាមួយទឹកមុខមួម៉ៅ រួចក៍ដកដៃរបស់គេចេញពីក្បាលយ៉ារ៉ា
ដែរកំពុងកើយឲ្យមកកើយលើខ្នោយវិញថ្នមៗ រាងក្រាស់ងើបឈរ
ពេញកម្ពស់ទាំងខ្លួនប្រាណននលគកដើរទៅយកកន្សែងមករុំខ្លួន
ផ្នែកខាងក្រោម ហើយក៍យកកន្សែងមួយទៀតមករុំឲ្យយ៉ារ៉ាដើម្បី
បិទបាំងកាយននលគករបស់នាងរួចទាញភួយដណ្តប់ឲ្យនាងថ្នម
ខ្លាចនាងភ្ញាក់ រាងក្រាស់ដើរសំដៅទៅបន្ទប់ទឹកដើម្បីងូតទឹករៀប
ចំខ្លួនត្រឡប់ទៅកូរ៉េវិញ ទាំងដែរចិត្តរបស់គេមិនចង់ទៅ បើគេមិន
យល់ពីប៉ាចិញ្ចឹមដែរខ្ញុំចិញ្ចឹមបីបាច់គេតាំងពីតូចឲ្យរៀនមានលុយ
ចាយហូរហៀរផ្គត់ផ្គង់គេឲ្យបានល្អនោះទេប្រហែលជាគេមិនអាចប្រអប់ជីវិតឲ្យល្អដូចសព្វថ្ងៃនេះទេ ដូច្នេះគេត្រូវតែបង្ខំចិត្ត
ធ្វើទាំងដែរក្នុងចិត្តរបស់គេមិនចង់ទាល់តែសោះ ជុងគុកក៍រៀបចំ
ខ្លួនរួចរាល់ហើយក៍ដើរទៅជិតគ្រែផ្តល់ស្នាមថើបឲ្យស្រីតូចដែល
កំពុងតែគេងលក់នៅលើគ្រែយ៉ាងស្កប់ស្កល់ រួចក៍ដើរចេញបាត់
ទៅដោយមិនភ្លេចផ្ដែផ្តាំចនដែរជាមិត្តជិតស្និទរបស់នាងឲ្យជួយ
មើលថែនាងឲ្យបានល្អ គេទៅកូរ៉េលើកនេះប្រហែលជាយូរជាង
រាល់ដង អាចថាយ៉ារ៉ាសម្រាលកូនរួច។
« ចនខ្ញុំនាងនឹងលោកផងព្រោះខ្ញុំទៅកូរ៉េសារនេះមិនងាយនឹង
ត្រឡប់មកវិញទេ ជួយមើលថែនាងនឹងកូនឲ្យខ្ញុំផងអរគុណទុកជា
មុន » រាងក្រាស់ទះស្មាចនតិចៗរួចក៍ញញឹមទាំងមុខស្ងួត។
« លោកទៅយូរប៉ុណ្ណាទៅ? » ចនសួរដោយទឹកមុខងឿងឆ្ងល់។
« ដឹងត្រឹមថាយូរ អាចថាយ៉រ៉ានាងសម្រាលកូនហើយ តែលោកកុំ
បារម្ភអីខ្ញុំនឹងផ្ញើរលុយឲ្យលោករាល់ខែ » ជុងគុកញញឹមទាំងអត់
ជាតិហើយឈ្ងោកមុខចុះ។
« នេះលោកចង់រត់ចោលមិត្តរបស់ខ្ញុំបែបនេះហើយដោយមិនទទួលខុសត្រូវយ៉ាងម៉េចទៅ? លោកមានភាពជាកូនប្រុស
ទេ? » ចនសួរទៅជុងគុកដែរឈរពីដោយក្តីខឹងសម្បារដែលគេ
ហ៊ានធ្វើបែបនេះដាក់មិត្តខ្លួន។
« រឿងនេះទុកឲ្យខ្ញុំអ្នកដោះស្រាយ ខ្ញុំកំពុងតែគិតហើយតែគិត
មិនចេញ »
« ហឹម » ចនបានត្រឹមតែដកដង្ហើមធំព្រោះគេយល់ចិត្តរបស់ជុងគុកខ្លះហើយរួចក៍ទះស្មារបស់គេតិចៗនឹងញញឹមផ្តល់ជាកម្លាំង
ចិត្ត។
« លោកទៅចុះ រឿងនៅនេះទុកឲ្យខ្ញុំជាមើលថែជំនួសចុះ »
« អរគុណទុកជាមុន បើនាងសម្រាលកូនកុំភ្លេចថតឲ្យខ្ញុំមើលផង»
ជុងគុកនិយាយហើយចេញទៅបាត់ទៅ។

គំនុំចិត្តចងបេះដូង(The End)Where stories live. Discover now