គំនុំចិត្តចងបេះដូង(ភាគទី៣៨)

1K 60 1
                                    

ភ្នែកបើកព្រឺមៗសម្លឹងមើលទៅលើពិដានទាំងភ្នែកក្រហម
សាច់ថ្ពាល់ម៉ត់ខៃពោរពេញទៅស្នាមទឹកភ្នែកដាបពេញថ្ពាល់
បបូរមាត់ប្រះជ្រាបឈាមរឹមៗ ផ្ទៃមុខដែរធ្លាប់តែមានសុីជម្ពូប្រែ
ទៅជាស្លេកស្លាំងដូចគ្មានឈាមក្នុងខ្លួន ។
តុក តុក តុក
សម្លេងគោះទ្វាបន្លឺឡើងទម្លុះភាពស្ងៀមស្ងាត់ មិនយូរក៍មានមនុស្ស
ដើរចូលមកទាំងក្នុងដៃកាន់ថាសអាហារយកមក។
« យ៉ារ៉ាឯងញុាំអីបន្តិចទៅ » ចនកាន់ស្មារបស់នាងនឹងនិយាយ
ជាមួយដោយទឹកសោកសៅពិបាកចិត្តជំនួសមិត្ត។
« យើងមិនឃ្លានទេ » នាងតូចដែរកំពុងដេកលើគ្រែឆ្លើយទៅ
កាន់ចនទាណងសម្លេងខ្សាវៗ។
« មិនឃ្លានក៍ត្រូវតែញុាំដែរដើម្បីកូនរបស់ឯងណា » ចននិយាយលួងលោមផ្អែមល្ហែមដាក់នាងដើម្បីឲ្យនាបបានធូរ
ស្បើយក្នុងចិត្តបានខ្លះ។
«...» យ៉ារ៉ានាងមិនបាននិយាយអ្វីទាំងអស់រួចក៍ងើបញុាំអាហារ
ដែរចនបានយកមកនោះ បើគេខ្លួនតែមួយគេមិនញុាំនោះទេ
រួចក៍នឹងឃុំខ្លួនឯងនៅក្នុងបន្ទប់ផងដែរតែនាងត្រូវតែរឹងមាំព្រោះ
ពេលនេះមានមនុស្សម្នាក់ទៀតដែលនៅក្នុងពោះដែរចាំទទួល
ភាពកក់ក្តៅ ការចិញ្ចឹមបីបាច់ពីនាងម្នាក់ទៀតអ៊ីចឹងហើយទោះ
រស់នៅដោយការឈឺចាប់ក៍នាងទ្រាំរស់ដើម្បីកូមរបស់គេដែរ
មិនដឹងខ្យល់អីនៅក្នុងពោះបើនាងមិនញុាំមិនសម្រាកនោះកូន
របស់នាងប្រាកដជាបាត់បង់ជីវិតនិងសុខភាពមិនល្អជាពុំខាន។
« ល្អណាស់ឯង » ចនមើលទៅយ៉ារ៉ាជាមួយទឹកមុខពេញដោយ
ស្នាមញញឹម និងអង្អែលសក់នាងតិចៗដើម្បីផ្តល់ជាកម្លាំងចិត្ត។
« ធ្វើខ្លួនឲ្យសប្បាយៗកុំគិតច្រើនលឺហើយរឺនៅ »
« អរគុណហើយដែរឯងនៅក្បែរយើងគ្រប់ពេល » យ៉ារ៉ាខំ
ប្រឹងញញឹមទៅចនដោយសោកសៅ។
« យើងគិតថានឹងត្រឡប់ទៅខនដូររបស់យើងវិញហើយ »
នាងគិតដូច្នេះព្រោះមិនចង់ឲ្យរឿងអតីតដែលធ្វើឲ្យនាងឈឺចាប់
ធ្វើឲ្យនាងនៅនឹកគិតដល់គេឲ្យតែឃើញដល់គេគ្រប់ពេល
រឿងដែលទាក់ទង់នឹងជុងគុកគឺមានតែឈឺចាប់ ដូច្នេះនាងគ្មាន
អ្វីចង់ ចង់ចាំនៅរឿងដែរនាំតែពិបាកចិត្តឡើយ។
« ស្រេចតែចិត្តឯងទេ បើគិតថាល្អយើងក៍មិនជំទាស់ដែរ ហើយ
ទៅវិញថ្ងៃណា? »
« ថ្ងៃនេះហើយ ព្រោះយើងចង់បំភ្លេចរឿងអាក្រក់ៗចោលនៅ
ថ្ងៃនេះ » យ៉ារ៉ានាងមិនចង់យំទៀតទេអស់រយះពេលច្រើនណាស់
ហើយដែរនាងយំដោយសារតែជុងគុក ពិបាកចិត្តក៍ដោយសារគេ
ជីវិតរបស់នាងផ្លាស់ប្តូរក៍ព្រោះតែជាគេ មានតែគេម្នាក់គត់ដែរ
ជាដើមហេតុនាំឲ្យរឿងរ៉ាវច្របូកច្របល់ ។ នាងជាអ្នកដើរបង្ហាញ
ម៉ូតផងហើយពេលនេះនាងមិនអាចដើរម៉ូតទៀតបានទេព្រោះ
ខ្លួនមានទម្ងន់ការងារក៍គ្មានធ្វើចេញក្រៅម្តងៗក៍ពិបាក ពេលនេះ
នាងគ្មានជម្រើសទេក្រៅពីផ្កាកការចេញមុខក្នុងសង្គមមួយរយះ
នៅពេលដែរសម្រាលកូនហើយនាងនឹងទៅធ្វើការវិញដើម្បី
កាន់តែឆាប់បំភ្លេចរឿងដែរមិនល្អចោល។
« អឹម...អ៊ីចឹងញុាំទៅយើងទៅរៀបចំឥវ៉ាន់ឲ្យ ញុាំតាមសម្រួល
ទៅមិនបាច់បង្ខំទេ » ចនក៍ងើបទៅរៀបចំខោអាវរបស់យ៉ារ៉ារួចក៍
ទៅរៀបចំឥវ៉ាន់របស់ខ្លួនដែរ។

គំនុំចិត្តចងបេះដូង(The End)Where stories live. Discover now