(ភាគទី៤៨)

1.1K 57 7
                                        

  ជុងគុកអង្គុយនៅរានហាលសណ្ឋាគាសផឹកកាហ្វេស្រូបយក
ខ្យល់អាកាសនិងហិតក្លិនទឹកសមុទ្រ ស៊ូហុីនាងក៍ដើរចេញមកពី
ណាមិនដឹងមកអោបស្មាជុងគុកពីក្រោយរួចញញឹមទាំងលាក់
កំនួច។
« កុំអោបថប់ដង្ហើមណាស់ » អ្នកកម្លោះចាប់ដៃនាងចេញពី
ស្មារួចក៍ងើបឈរពេញកម្ពស់ដកដង្ហើមធំបន្ទាប់មកក៍ដើរចូល
ក្នុងបន្ទប់បាត់។
« អ្ហាយ៎....... » នាងក្ងោកលាក់ពុតក៍ស្រែកយ៉ាងខ្លាំងដែរបញ្ចេញ
ធាតុពិតរបស់ខ្លួន នៅមុខនិយាយល្អតែក្រោយខ្នងពិសពុល
ម្រាមដៃនាងខ្ញាំសក់ខ្លួនឯងហើយឈ្លី កែវភ្នែករបស់នាង
ឡើងក្រហមរហូតដល់ហៀរទឹកភ្នែក ។ នាងក៍ដើរចេញពី
សណ្ឋាគាសំដៅទៅថ្មធំដែរនៅជាប់មាត់សមុទ្រ ហើយនៅទី
នោះក៍មានបុរសម្នាក់ដែរពាក់ហ៊ូឌីនោះឈរអោបដៃដូចរង់ចាំ
នរណាម្នាក់អ៊ីចឹង។
ភ្នែករបស់បុរសម្នាក់នោះក៍សម្លឹងមើលទៅស៊ូហុីដូចជាចាំចម្លើយ
អ្វីម្យ៉ាង ស៊ូហុីនាងក៍ព្រិចភ្នែកពីរដងរួចក៍ដើរចេញពីទីនោះ
បាត់ទៅ។តែក៍បានប្រទះជួបនិងជុងគុកដែរកំពុងឈរទិញ
ផ្លែឈើដែរគេចិតដាក់កែវជ័រលក់ នាងក៍រត់ទៅកៀកដៃរបស់គេដែរកំពុងតែឈរជៀងហោប៉ាវខោនោះ។
« បងហ្ហា៎អូនចង់ទៅផ្ទះវិញហើយ » នាងនិយាយដោយ
សម្លេងម្ញិកម្ញក់ដាក់គេ។ ជុងគុកគេមិនបានឆ្លើយតបអ្វីទៅកាន់
នាងវិញទេគ្រាន់តែលើកចិញ្ចើមញាក់ដែរបញ្ជាក់ថាយល់ព្រម
រួចពួកគេទាំងពីរក៍រៀបចំវ៉ាលីទៅផ្ទះវិញ។
                   ______________________
យ៉ារ៉ានាងកំពុងតែនៅក្នុងបន្ទប់ទឹកស្រាប់តែលឹសម្លេង ផាំង ។
« អួ៎យ....ចន.. » យ៉ារ៉ាទប់ពោះរបស់នាងពោរពេញដោយ
ភាពឈឺចាប់ ។
« យ៉ារ៉ា... » ចនស្រែកហៅឈ្មោះរបស់នាងយ៉ាងលឺ ព្រោះនាង
រអិលដួលមួយទំហឹង លើឥតការ៉ូក្នុងបន្ទប់ទឹកពោរពេញទៅដោយ
ឈាមដាប ឯជើងរបស់នាងក៍ដូចគ្នា យ៉ារ៉ានាងឈឺរហូតដល់ហៀរ
ទឹកភ្នែក ចនក៍លើកនាងបីទៅកាន់មន្ទីពេទ្យគេដើរយ៉ាងលឿន
សំដៅទៅឡាន ខណៈពេលដែរចនកំពុងតែបីនាងយ៉ារ៉ាក៍ងើយ
សម្លឹងមើលមុខរបស់ចនរួចក៍នឹកនិយាយក្នុងចិត្ត។
( ចនបើឯងគឺជាគេមិនដឹងជាល្អយ៉ាងណានោះទេ ) ពេលនាង
និយាយក្នុងចិត្តរួចហើយ ក៍សន្លប់នៅលើដៃរបស់ចនបាត់។
« យ៉ារ៉ា.... » ចនក៍ដាក់នាងចូលទៅក្នុងឡានរួចបើកចេញទៅ
យ៉ាងលឿន ។
២ម៉ោងក្រោយ~~
ចនអង្គុយកាន់ដៃរបស់នាងម្ខាងរួចថើបថ្មមៗពោរពេញដោយក្តី
អាណិតនិងស្រឡាញ់ ហេតុអ្វីបានជានាងត្រូវរងទុក្ខបែបនេះ
ដូចជាអយុតិ្តធម៌ពេកហើយ ។ ម្រាមដៃស្រឡូនក៍កម្រើកតិចៗ
ភ្នែករបស់នាងក៍បើកមកជិតៗរួចសម្លឹងមើលទៅអ្នកដែរកំពុង
អង្គុយជិតខ្លួន។
« ចន » សម្លេងខ្សាវៗបានបន្លឺឡើង ចនក៍ងើបមុខមកមើល
ម្ចាស់សម្លេងជាមួយទឹកមុខស្រស់ព្រោះដោយសារតែនាងបាន
ភ្ញាក់ពីសន្លប់ហើយ។
« យ៉ារ៉ា..ឯងយ៉ាងម៉េចហើយ? »
« យើងមិនអីទេ ចុះកូនរបស់យើង? » ទឹកមុខរបស់អ្នកម្លោះ
ចនដែរកំពុងតែញញឹមប្រែជាទម្លាក់ទឹកមុខរាបស្មើហើយក៍ឱន
មុខចុះដោយក្តីសោកសៅ។
« ចន ឯងលឺយើងសួរទេ? » យ៉ារ៉ានាងចាប់ផ្តើមភ័យឆោឡោ
ខ្លាចនិងមានរឿងអ្វីមិនល្អចំពោះកូន។
« ឲ្យយើងសុំទោសផង កូនរបស់ឯងបានស្លាប់បាត់ហើយ »
ចននិយាយដោយទឹកមុខក្រៀមក្រំអាណិតមិត្តរបស់ខ្លួន
រកអ្វីមកនិយាយមិនចេញ បានត្រឹមតែឱនមុខចុះ។
« ទេ..មិនពិតទេ..មិនពិតទេមែនទេ? ចន ចនឯងកុំលេងសើច
និងយើងបានទេ » ទឹកភ្នែករបស់នាងក៍ហូរស្រក់ចុះមកកាត់ថ្ពាល់
រហាម។
« យ៉ារ៉ាឯងកាត់ចិត្តទៅគេទៅបានសុខហើយ » ចនក៍ចាប់យ៉ារ៉ា
មកអោបជាប់ទ្រូងរបស់គេ។
« ទេ មិនពិតទេ ហ្ហឹកៗៗ កូន..កូនយើងមិនអីទេ... » នាងយំ
យ៉ាងខ្លាំងនិយាយស្ទើរតែមិនកើត ជាតិមុខនាងបានធ្វើអ្វីខុស
ខ្លាំងមែនទេបានជាជាតិនេះវេទនាយ៉ាងនេះ។
« កាត់ចិត្តទៅណាឯង » ចនទប់ទឹកភ្នែកមិនបានក៍ហូរស្រក់ចុះ
មក ដែរគេធ្លាប់ជាមនុស្សមិនងាយយំងាយៗនោះទេ
គេក៍អង្អែលក្បាលនាងថ្នមៗជាការលួងលោម។
« ហេតុអី...ហេតុអីទៅខ្ញុំកម្មក្រាស់បែបនេះ មនុស្សដែរខ្ញុំ
ស្រឡាញ់ក៍ចាក់ចេញទៅ ឥឡូវត្រូវបាត់បង់កូនដែរគ្នាមិនដឹងអី
មិនទាន់និងឃើញពន្លឺថ្ងៃផងក៍ត្រូវទៅចោលទៀត កូនម្តាយ
ហេតុអីកូនអាយុខ្លីបែបនេះ » នាងយំបណ្តើរនិយាយរៀបរាប់
បណ្តើរនាងយំយ៉ាងខ្លាំងរហូតដល់សន្លប់បាត់បង់ស្មារតីម្តងទៀត។

គំនុំចិត្តចងបេះដូង(The End)Where stories live. Discover now