ជុងគុករៀបនិងចេញដំណើរទៅមាត់ទន្លេសេអ៊ូលហើយស្រាប់
តែពេលនោះក៍ទុចដំណើរដោយសារសម្លេងរបស់ឪពុកចឹញ្ចីម
បន្លឺឡើង។
«ជុងគុកកូនទៅណា?»ថេវ៉ុនបុរសវ័យកណ្តាលនិយាយដោយ
សម្លេងគ្រលរ។
«កូនទៅមាត់ទន្លេជាមួយនិងមិត្តរបស់កូន»ជុងគុកធ្វើទឹកមុខងឿង
ឆ្ងល់។
«កូនភ្លេចហើយមែនទេថាម៉ោង6.30ល្ងាចនេះកូនត្រូវហោះហើរ
ទៅទីក្រុងឡុង» ជុងគុកក៍ងក់ក្បាលនឹកឃើញការធ្វើដំណើរទៅ
ក្រុងឡុងដើម្បីដេញថ្លៃគ្រឿងពេជ្រ។
«អរ..កូនភ្លេច អ៊ីចឹងកូនទៅរៀបចំខោអាវសិនហើយប៉ា»ជុងគុក
ដើរសំដៅទៅកាំជណ្តើរហើយលើកដៃកេះក្បាលព្រោះរឿងអ៊ីចឹង
គេទៅជាភ្លេចទៅវិញ ជុងគុកដាក់បង្គុយលើកពូកនៅក្នុងបន្ទប់ខ្លួន
ហើយលូកដៃទាញទូរស័ព្ទចេញពីហោប៉ាវខោចុចលេខមិត្តរបស់
ខ្លួនដើម្បីប្រាប់ពីការផ្អាកទៅលេងនៅមាត់ទន្លេ។
មួយម៉ោងក្រោយមកជុងគុកអូសវ៉ាលីចេញពីបន្ទប់ជាមួយនិងសម្លៀកអាវធំបែបដែរជនជាតិអង់គ្លេសដើរសំដៅទៅឪពុកម្តាយ
ចិញ្ចឹមដែរឈរចាំជូនដំណើរ។
«ប៉ាម៉ាកកូនទៅសិនហើយ»ជុងគុកញញឹមហើយក៍ឱបឪពុកម្តាយ
ចិញ្ចឹម។
«សូមឲកូនបានជោគជ័យក្នុងការដេញថ្លៃគ្រឿងពេជ្រ»ថេវ៉ុនសើចដាក់កូនប្រុសដោយស្នាមញញឹមចេញពីចិត្តព្រោះជុងគុក
មិនដែរធ្វើឲគេខកបំណងឡើយ។
«កូនប្រុសលោកប៉ាទាំងមូលហើយហេតុអ្វីធ្វើមិនបានកូននឹងដាក់
តម្លៃគ្រឿងពេជ្ររបស់យើងឲច្រើនកប់ពពកតែម្តង»ជុងគុកសើច
រួចក៍ដើរចូលក្នុងឡានបាត់ទៅ សម្លេងឡានបញ្ឆេះឡើងដោយ
អង្គរក្សមាឌធំ ឡានបញ្ជារចេញរហូតដល់ប្រលានយន្តហោះ
ជុងគុកអូសវ៉ាលីដើរសំដៅទៅកន្លែងឆែកសំបុត្រយន្តហោះក៍
សំដៅទៅយន្តហោះ យន្តហោះធ្វើដំណើរពីកូរ៉េទៅទីក្រុងឡុង
ធ្វើដំណើរអស់រយះពេលពីរថ្ងៃ។
ជុងគុកចុះពីយន្តហោះដើរសំដៅមកឡានដែរឈប់ចតនៅខាងមុខ
ជាឡានប្រចាំខ្លួននៅអង់គ្លេសព្រោះគេឧស្សហ៍ធ្វើដំណើរមក
អង់គ្លេសញឹកញាប់តែមិនមែនជាជុងគុកទេដែរមកញឹកញាប់គឺជា
ឪពុកចិញ្ចឹមរបស់គេទៅវិញទេ ដោយសារតែការដេញថ្លៃលើក
នេះថេវ៉ុនជាប់រវល់ទើបមិនបានមកក៍ឲជុងគុកមកជំនួស។
អ្នកកំលោះដាក់បង្គុយនៅក្នុងឡានហើយអង្គុយទស្សនាមើល
ទេសភាពនៅតាមផ្លូវនឹកឃើញដល់ឪពុកម្តាយរបស់ខ្លួនដែរ
ចៅហ្វាយចិត្តព្រៃផ្សៃសម្លាប់ដោយគ្មានក្តីប្រណីទឹកភ្នែកមួយ
ដំណកហូរកាត់ថ្ពាល់តែគេរហ័សជូតចេញព្រោះមិនចង់ឲអ្នកបើក
ឡានឃើញ ហើយលួចនិយាយក្នុងចិត្ត។
(អស់រយះពេលម្ភៃឆ្នាំហើយដែរយើងចាក់ចេញពីក្រុងឡុង មិន
នឹកស្មានថាស្រស់ជាងមុនធ្វេដងទៅទៀត)ជុងគុកអង្គុយមើល
ទេសភាពតាមដងវិថីរហូតដល់សណ្ឋាគារដែរខ្លួនត្រូវមកសម្រាក់
ទ្វាឡានត្រូវបានបើកដោយអង្គរក្ស ជុងគុកដើរចូលទៅក្នុងសណ្ឋា
គារជាមួយនិងអង្គរក្សដែរកាន់វ៉ាលីដើរតាមខ្លួនរហូតដល់ជណ្តើរ
យន្តប្រអប់ គេក៍ចុចជាន់ដែរត្រូវឡើងទៅ ជុងគុកក៍បានមកដល់
បន្ទប់របស់ខ្លួននៅជាន់ទីប្រាំដែរជាជាន់បង្អស់នៃសណ្ឋាគារ
អង្គរក្សយកវ៉ាលីទុកហើយក៍ចាក់ចេញបាត់ទៅ គេក៍ផ្ដួលខ្លួនទៅលើពូកទន់ល្មើយដោយភាពនឿយហត់។
YOU ARE READING
គំនុំចិត្តចងបេះដូង(The End)
Romanceស្នេហាបង្កើតឡើងដោយភ្លើងគំនុំគុំគួនពីអតីតកាលដែរមិនអាចបំភ្លេចបានដោយការសងសឹកដោយវិធីត្រជាក់មិនបង្ហាញអាកប្បកិរិយាខឹងស្អប់ចេញមក ការស្រឡាញ់ លាយលំជាមួយនឹងការស្អប់។