ឡានម៉ាកទំនើបពណ៌ខ្មៅក្រឹបបានធ្វើដំណើរមកដល់មុខ
សណ្ឋាគារលំដាប់កំពូលនៅក្រុងឡុងកម្លោះជំនួញវ័យក្មេងបាន
ចុះពីលើឡានដោយគ្រងឈុត គ្រ័រហ្សេពណ៌ទឹកប៊ិកចាស់អម
ជាមួយនិងអង្គរក្សចាំការពារ សម្រស់ស្រស់ស្អាតរបស់កម្លោះ
មុខជំនួញកូនកាត់ អាសុីនិងអឺរ៉ុបធ្វើឲជញ្ជួយអារម្មណ៍ក្រមុំៗនៅ
ទីនោះគ្រប់គ្នា។ ជុងគុកដើរចូលក្នុងសណ្ឋាគារដោយទឹកមុខ
រីករាយលាយលំនិងភាពក្រសែភ្នែកមុតស្រួចដូចកាំបិទ
អ្នកបម្រើលើកវ៉ាញ់ក្រហមមកឲជុងគុក និងមានមនុស្សជាច្រើន
មកជល់កែវជាមួយជុងគុកដោយចង់ ចងសម្ព័ន្ធស្ពានមេត្រីភាព
ជាមួយ។ កម្មវិធីដេញថ្លៃគ្រឿងពេជ្របានចាប់ផ្តើម អ្នកបង្ហាញម៉ូត
គ្រឿងពេជ្របានគ្រ័ងឈុតពេជ្រតម្លៃរាប់លានដុល្លាជាមួយភាព
ស្រស់ស្អាតនិងទាក់ទាញជាពិសេសជុងគុកតែម្តងសម្លឹងមើល
មុខនាងមិនដាក់ពីភែ្នកព្រោះនាងស្អាតមុខរបស់នាងមិនដូចជា
អ្នកខាងអឺរ៉ុបនោះមុខរបស់នាងហាក់ដូចជាជនជាតិកូរ៉េទៅវិញ
និងមុខរបស់នាងស្រដៀងនិងមនុស្សដែរគេធ្លាប់ស្គាល់កាលពី
ម្ពៃឆ្នាំមុនអ៊ីចឹង។ ការដេញថ្លៃគ្រឿងពេជ្រក៍បានរកអ្នកឈ្នះក្នុង
ការដេញថ្លៃបាន ជុងគុកក៍បានឡើងទៅប្រគល់គ្រឿងពេជ្រ
ដោយផ្ទាល់ដៃ ហើយដោះចេញពីរាងកាយអ្នកបង្ហាញម៉ូត។
«ចប់កម្មវិធីនាងទៅជួបខ្ញុំបន្តិចនៅជាន់លើ»ពេលជុងគុកដោះ
គ្រឿងពេជ្រចេញពីករអ្នកបង្ហាញម៉ូតស្រីនោះក៍ខ្សឹបដាក់
ត្រចៀករបស់នាង និងបន្ថែមប្រយោគបន្តិចទៀត។
«បើមិនទៅ....ប្រយ័ត្ននាំរឿងឲខ្លួនកុំថាខ្ញុំមិនបានប្រាប់នាងមុន»
និយាយហើយជុងគុកញញឹមចុងមាត់ហូចគ្រឿងពេជ្រទៅឲម្ចាស់
ថ្មី។ ធ្វើឲនាងមានភាពងឿងឆ្ងល់មិនឈប់ព្រោះនាងនិងគេមិន
ធ្លាប់ស្គាល់គ្នាពីមុនមកទាល់តែសោះ។
ពេលចប់កម្មវិធីនាងក៍បានទៅជួបនិងជុងគុកពិតមែនព្រោះនាង
ខ្លាចមានរឿងមិនល្អចំពោះខ្លួន ថាមិនត្រូវអ្នកដែរលេងមុខជំនួញ
ធំៗបែបនេះដូចជាជុងគុកគេហ៊ានធ្វើអ្វីគ្រប់យ៉ាងដោយមិន
ញញឺតអ្វីបន្តិច។
តុក តុក តុក សម្លេងគោះទ្វាក៍បានបន្លឺឡើងមិនយូរប៉ុន្មានទ្វា
ពណ៌ត្នោតត្រូវបើកដោយដៃរបស់ជុងគុក។
«ចូលទៅនៅឈរធ្វើស្អី»ជុងគុកប្រាប់នាងឲចូលក្នុងបន្ទប់ហើយ
ក៍ងាកខ្លួនម្ខាងឲនាងដើរ ជុងគុកក៍បិទទ្វាដើរតាមក្រោយនាង។
នាងមិនហ៊ានអង្គុយឡើយទាល់តែអនុញ្ញាតពីជុងគុក នាងមើល
ទៅដូចជាខ្លាចនិងជុងគុកខ្លាំងណាស់ឈរឱបដៃសម្លឹងមើលលើ
មើលក្រោយធ្វើភ្នែកក្រឡេងក្រឡង់។
«ឈរធ្វើស្អី មិនអង្គុយចុះទៅ»ឈរជុងគុកស្រែកដាក់យ៉ាងខ្លាំង
ធ្វើឲនាងភ្ញាក់ក្រញាងខ្លួន នាងក៍ទៅដាក់បង្គុយលើពូក ជុងគុក
ក៍ដាក់បង្គុយនៅក្បែរនាងយកកែងដៃទល់នឹងភ្លៅខ្លួនហើយក៍
ងាកមើលនាង។
«នាងជា យ៉ារ៉ា ណាតាលីអេនឌីមែនទេ?» ប្រាកដណាស់ជុងគុក
មានការចង់ចាំបានល្អមិនងាយភ្លេចនរណាម្នាក់នាមងាយឡើយ
អ្នកដែរត្រូវគេសួរពេលបានលឺបែបនេះហើយបើកភ្នែកធំៗសម្លឹង
មើលមុខជុងគុកដោយភាពងឿងឆ្ងល់ហេតុអ្វីបានជាគេស្គាល់
ឈ្មោះនាង។
«ហេតុអ្វីបានជា លោកស្គាល់ឈ្មោះខ្ញុំ»នាងសួរទៅជុងគុកដោយ
ទឹកមុខភ័យខ្លាច។
«ដឹងត្រឹមថានាងស្គាល់ខ្ញុំទៅបានហើយ ថ្ងៃស្អែកខ្ញុំចង់ឲនាង
នាំខ្ញុំដើរកម្សាន្តនៅក្រុងឡុង ព្រោះខ្ញុំមកទីក្រុងឡុងនេះ 2សប្តាហ៍
បានត្រឡប់ទៅវិញ»ជុងគុកនិយាយហើយងាកមើលមុខនាងយឺតៗ
ដោយទឹកមុខកាច់។
«ចា៎បាន»នាងព្រមឆ្លើយទៅជុងគុកភ្លាមៗមិនគិតយូរព្រោះថាបើ
នាងបដិសេធនិងគេប្រហែលជាឈឺខ្លួនមិនខាន។
YOU ARE READING
គំនុំចិត្តចងបេះដូង(The End)
Romanceស្នេហាបង្កើតឡើងដោយភ្លើងគំនុំគុំគួនពីអតីតកាលដែរមិនអាចបំភ្លេចបានដោយការសងសឹកដោយវិធីត្រជាក់មិនបង្ហាញអាកប្បកិរិយាខឹងស្អប់ចេញមក ការស្រឡាញ់ លាយលំជាមួយនឹងការស្អប់។