Because of You

1K 43 0
                                    

𝐏𝐚𝐫𝐭 𝟏𝟒 
[ លះបង់ដើម្បីគេគ្រប់យ៉ាង ]
_______________________________

- ភូមិគ្រិះត្រកូលចន

« អា៎ !!! បូមី »
« ប្រុសជុង៎ » លោកស្រីចនគ្រាន់តែឃើញក្មេងពីរអ្នកដើរមកជាមួយគ្នាគាត់ក៏ស្ទុះរត់ទៅទាំងភ្ញាក់ផ្អើលខ្លាំង ឆ្ងល់ថាក្រែងបូមីទៅហើយមិនថាអញ្ចឹង ចុះហេតុអីមកជួបបណ្តើរមកវិញជាមួយប្រុសជុងអញ្ចឹង ?

« នេះមានរឿងអីនឹង ? »
« ឈាម !!! បូមីទៅត្រូវនឹងអីមកកូន » លោកស្រីចនសួរទាំងបារម្ភ នឹងស្លុតចិត្តព្រោះឃើញឈាមជោគអាវចង្កេះក្រោមចុះរបស់នាង

« ពួកនាងមកជួយគ្រាបូមីឡើងទៅបន្ទប់បន្តិច ហើយកុំភ្លេចជួតសំអាតរាងកាយអោយផង ប្រយ័ត្នឆ្លងមេរោគព្រោះឈាម » ជុងហ្គុកស្រែកបញ្ជារអ្នកបម្រើ បូមីបែរមកមើលមុខគេទាំងមានមន្ទិលម្តងទៀត នៅពេទ្យម្តងហើយនៅក្នុងផ្ទះម្តងទៀត តើគេកើតអី តាមរឹកពារនឹងសំដីដែលនិយាយចេញមកដូចបារម្ភនាងយ៉ាងអញ្ចឹង បូមីមិនមាត់នោះទេ នាងក៏ឡើងទៅសម្រាកនៅបន្ទប់ខាងលើដែលមានអ្នកបម្រើជួយគ្រា

« ប្រុសជុង៎ មិនទាន់ប្រាប់ម៉ាក់ទេណាថាមានអីកើតឡើង » លោកស្រីចនអន្ទះអន្ទែងចង់ដឹងមូលហេតុសឹងតែស្ទះទ្រូងទៅហើយ តែកូនប្រុសមិនព្រមទាន់ប្រាប់

« បាទអ្នកម៉ាក់ កូនគង់តែប្រាប់នោះទេបាទ តែថាសូមទៅអង្គុយសិន » ជុងហ្គុកអូសដៃអ្នកម៉ាក់ទៅអង្គុយលើសាឡុង

បន្ទាប់គេក៏និយាយរឿងគ្រប់យ៉ាងប្រាប់អ្នកម៉ាក់ទាំងអស់ ទាំងពីរអ្នកម៉ាក់កូនក៏ឆ្ងល់ព្រមគ្នា ហើយហេតុអីក៏ជួនពេលម្លេះ ក្រែងបូមីទៅផ្ទះហេតុអីក៏មករងគ្រោះជំនួសជុងហ្គុកបាន ហើយហេតុអីក៏ចំពេលហាក់ដូចជាដឹងមុន ?? មិនយល់យ៉ាងណាក៏នៅតែមិនយល់ អ្នកដែលយល់គឺមានតែបូមីម្នាក់គត់

« ខ្ញុំឡើងទៅសួរនាងអោយដឹងរឿង » ជុងហ្គុករៀបនឹងរៀបចេញតែលោកស្រីចនចាប់ដៃជាប់ហើយទាញគេអោយមកអង្គុយវិញ

« នាងកំពុងតែឈឺ អោយនាងបានសម្រាកទៅកូន »
« ហើយមួយរយះនេះថ្នមទឹកចិត្តនាងផងកូន បើឯងស្អប់មិនពេញចិត្តក៏គេចកុំជួបទៅ , កុំស្អប់ហើយប្រើពាក្យសំដីគ្រោគគ្រាតដាក់នាងទៀត ម៉ាក់អាណិតនាង » លោកស្រីចន

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now