Part 4
[ ស្អប់អី, គេចអី ! តែងតែជួបនឹង ]« ចង់ទៅណា , ឆាប់មកនេះសិន » ជុងហ្គុកចាប់ទាញបូមីមកផ្តួលលើពួក ហើយគេក៏សង្គ្រប់ពីលើខ្លួននាង
« ជុងហ្គុក លោកចង់ធ្វើអី » បូមីភ័យជាខ្លាំងព្រោះតាមរយះការសម្លឹងតាមក្រសែរភ្មែកគេដូរជាមិនស្រួលសោះ
« ឆាប់លែងខ្ញុំភ្លាមណា មនុស្សអាក្រក់ !!! មនុស្សល្បិចច្រើន » បូមីគក់ទ្រូងជុងហ្គុកខ្លាំងៗព្រោះមិនចង់អោយគេប្រើក្រសែរភ្នែកពង្វក់អារម្មណ៍របស់នាងទៀត !!! នាងព្យាយាមរើបម្រះចេញពីរាងកាយរបស់គេណាស់តែវាក៏មិនអាចរើទៅណារួចស្រាប់ទៅហើយ បើមាឌធំសម្រើមរបស់គេសង្កត់នាងជាប់ទៅហើយ« ថានៅអោយស្ងៀម , តែគក់ខ្ញុំម្តងទៀត ខ្ញុំរំលោភអោយអស់សុីនមិនខានទេ » និយាយមិនស្តាប់ មានតែប្រើពាក្យគំរាមដាក់នាង , ស្តាប់ជុងហ្គុកនិយាយចប់ពីមាត់ បូមីសំងំស្ងៀមលែងហ៊ានកម្រើកទៀត
« មកប៉ះនាងខ្មៅគួរអោយស្អប់ខ្ពើមរអើមម្នាក់នេះធ្វើអី »
« ក្រែងតាំងពីដើម រអើមណាស់មិនថាអញ្ចឹង » បូមីមិនដឹងថាគួរធ្វើយ៉ាងមិចអោយផុតពីកណ្តាប់ដៃជុងហ្គុក ក៏ចេះតែយករឿងកាលក្មេងៗមកនិយាយទៅ ក្រែងល៎ជុងហ្គុក នឹកឃើញរូបរាង សម្បុលខ្មៅៗ ក្មេងមកពីស្រែរបស់នាងកាលពីក្មេង គេឆ្អើមហើយលែងនាង !!! ព្រោះពេលនេះមិនខុសអីពីកូនមាន់ក្នុងដៃគេនោះទេ លែងក៏រស់ ច្របាច់ក៏ស្លាប់« អ្ហឹមមម កាលពីដើមក៏បែបនោះណា »
« តែថា នាងខំលាបឡេ លេងខ្លួនយ៉ាងស្អាតដើម្បីទាក់ទាញខ្ញុំយ៉ាងនេះហើយ បើខ្ញុំមិនលេងខ្លះដូចជាមិនកើត » ជុងហ្គុកញញឹមញញែម គេគឹតថានាងប្រើរូបរាងស្អាតដើម្បីទាក់ទាញចិត្តរបស់គេ តែជាក់ស្តែងវាក៏អត់ទេដែលនាងស្អាតក៏ព្រោះតែប្រែប្រួលតាមពេលវេលាប្រែប្រួលរបស់មនុស្សពេញវ័យទៅវិញទេ« អ្នកណាថាខ្ញុំ ស្អាតព្រោះតែលោក »
« ជំនាន់នេះហើយគ្មានអ្នកណាអោយខ្លួនឯងអាក្រក់ទេ កុំឈ្លក់វង្វេងនឹងខ្លួនឯងពេកអី » បូមីបញ្ចេញទឹកមុខស្នាមញញឹមឌឺដងដាក់ជុងហ្គុកដែលថានាងស្អាតនេះ មិនបានទៅលាបឡេស្អីដូចជុងហ្គុកនិយាយនោះទេ 🤦♀️ នៅតូច នឹងពេញវ័យមិនដូចគ្នាទេ ដែលស្អាតបែបនេះព្រោះខំថែខ្លួន ណាមួយសច្ចាខ្លួនឯងរួចហើយ ធំឡើងនឹងធ្វើអោយមនុស្សមើលងាយនាង មកនៅក្នុងដៃនាងអោយទាល់តែបាន
YOU ARE READING
BECAUSE OF YOU 🥀 [ Complete ✔️ ]
Romanceព្រោះតែអ្នកទើបខ្ញុំព្រមតាមគ្រប់យ៉ាង ..... 🙂🥀