𝐏𝐚𝐫𝐭 𝟏𝟐
[ ក្តីស្រលាញ់គឺជាការលះបង់ !!! ]
___________________________________________... ពេលយប់
ពេលយប់បានមកដល់ បូមីចុះមកអង្គុយលេងនៅក្នុងសួនម្នាក់ឯង នាងក៏ទាញទូរស័ព្ទខលទៅម៉ាក់របស់នាងដែលនៅខាងនោះ ចង់ប្រាប់ពីដំណឹងថានាងនឹងត្រឡប់ទៅផ្ទះវិញហើយនៅថ្ងៃស្អែក !!!
« Hello, ម៉ាក់ »
[ បូមីមេនទេកូន ? មានការអីទើបខលមកទាំងយប់កូន ]« មិនមានអីច្រើននោះទេម៉ាក់ គ្រាន់់តែកូនចង់ប្រាប់ថាថ្ងៃស្អែកកូននឹងត្រឡប់ទៅវិញហើយ »
[ នៅខាងនោះកើតរឿងអីមិនល្អមេនទេកូន ? ទើបកូនត្រឡប់មកផ្ទះវិញ ] ម៉ាក់សួរទាំងព្រួយបារម្ភព្រោះលឺថាកូនមកនៅថ្ងៃស្អែក គាត់មិនចង់អោយនាងមកលំបាកនៅផ្ទះចំការដូចគាត់នឹងស្វាមីនោះទេ មកទីនេះក៏មានតែដាំបន្លែបង្ការយកទៅលក់បានលុយចិញ្ចឹមក្រពះបន្តិចបន្ទួេច មិនមានអនាគតល្អនោះទេ ទើបគាត់មិនចង់អោយកូនស្រីត្រឡប់មកវិញមកអស់អនាគតនៅទីនេះ !!!« អត់ទេម៉ាក់ ! អ្នកមីងនឹងលោកពូជួយកូនមកច្រើនពេកហើយ កូនចង់ត្រឡប់ទៅផ្ទះ ពឹងលើសមត្ថភាពខ្លួនឯង »
[ បើកូនចង់មកហើយ ផ្ទះយើងស្វាគមន៍រហូតណាកូន ]« ចាស៎ម៉ាក់ កូនស្រលាញ់ម៉ាក់ »
[ ស្រលាញ់កូនដូចគ្នា ប៉ុណ្ណឹងបានហើយណាកូន ឆាប់ចូលគេងនឹងបានចេញដំណើរថ្ងៃស្អែកទាន់ពេល ]« ចាស៎ម៉ាក់ » បូមីក៏ដាក់ទូរស័ព្ទចុះ នាងបោះភ្នែកសម្លឹងសព្វបរិវេណផ្ទះ ផ្ទះដែលធ្លាប់ផ្តល់ភាពកក់ក្តៅ នឹងផ្តល់គ្រប់យ៉ាងអោយនាងមានដូចគេដូចឯងមិនអោយអន់ជាងអ្នកណា !!!
តែថ្ងៃស្អែកនាងត្រូវចាកចេញពីទីនេះហើយ ចាកចេញដែលមើលទៅគ្មានថ្ងៃអាចត្រឡប់មកវិញ !!! អវត្តមានរបស់នាងជាក្តីសុខរបស់គេ បើគេមានក្តីសុខនាងក៏ព្រមដើមចេញ
« នាងទៅពិតមេនរឺបូមី ? » សម្លេងរបស់បុរសក៏បន្លឺឡើងនៅពីក្រោយខ្នងរបស់បូមី នាងស្គាល់ច្បាស់ណាស់ថាម្នាក់នោះជាអ្នកណា
« លោកសួរធ្វើអី ? » បូមីមិនបែរទៅនិយាយជាមួយគេអោយចំមុខនោះទេ ត្រឹមនិយាយបែរខ្នង !!! នាងមិនចង់ឃើញមុខគេ រឹតតែមិនចង់ដឹងអ្វីដែលពាក់ព័ន្ធនឹងគេ កាន់តែដឹងកាន់តែធ្វើអោយនាងឈឺចាប់កាត់ចិត្តមិនបាន ឆ្ងាយៗបែបនេះល្អបំផុតហើយ !!!
YOU ARE READING
BECAUSE OF YOU 🥀 [ Complete ✔️ ]
Romanceព្រោះតែអ្នកទើបខ្ញុំព្រមតាមគ្រប់យ៉ាង ..... 🙂🥀