Because Of You 🥀

1K 54 0
                                    

Part  8
[ មិនថាលោកធ្វើដាក់ខ្ញុំយ៉ាងណា 🙂 ក៏ខ្ញុំមិនដែលចេះខឹងស្អប់លោក ... 🙂 ]

   ... ភូមិគ្រិះត្រកូលចន !!!

លោកស្រីចនគ្រាន់តែឃើញបូមីត្រឡប់មកវិញគាត់ត្រេកអរជាខ្លាំង !!! ស្ទុះងើបមករកនាងទាំងសប្បាយចិត្ត ... បូមីឃើញបែបនោះក៏លើកដៃសំពះគាត់តាមរបៀបដែលនាងធ្លាប់ធ្វើយ៉ាងគួរសម...

« ម៉ាក់សប្បាយចិត្តណាស់ដែលឃើញកូនត្រឡប់មកវិញបូមី » លោកស្រីចនអង្អែលសក់ក្បាលបូមីថ្នមៗ
« ចាស៎ » បូមីញញឹមស្ងួត , លោកស្រីចនរាងស្រងាកចិត្តបន្តិច ទោះនាងប្រឹងញញឹមលាក់បាំងប៉ុណ្ណាក៏គាត់មើលដឹងភាពសោកសៅតាមរយះក្រសែរភ្នែកនាងដែល !!!

« បូមីមានអីដែលទេ , ម៉ាក់មើលដឹងណា » លោកស្រីចន

បូមីដៀងក្រសែរភ្នែកបែរទៅរកជុងហ្គុក !!! លោកស្រីចនទឹកមុខរៀបស្មើរ គាត់អាចទាយដឹងខ្លះៗហើយ ថាកើតរឿងអីឡើងលើក្មេងទាំងពីរអ្នកនេះ

« មិនអីទេអ្នកមីង » បូមី
« ខ្ញុំគ្រាន់តែមានអារម្មណ៍ថាមិនសូវស្រួលខ្លួន ហិហិហិ » បូមីសើចបន្លប់ដើម្បីកុំអោយលោកស្រីចនដេញដោលសួរនាងបន្ត ! ព្រោះថាបើនាងធ្លោយមាត់និយាយ ទឹកភ្នែករបស់នាងអាចនឹងស្រក់ម្តងទៀតក៏ថាបានដែល

« អ្ហឹមមម , មិនស្រួលខ្លួនក៏ទៅសម្រាកទៅណាកូន »
« យកវ៉ាលីទៅទុកនៅបន្ទប់វិញចុះ » លោកស្រីចន

« ចាស៎ » បូមីអោនលំទោនបន្តិច បន្ទាប់នាងក៏អូសវ៉ាលីឡើងទៅបន្ទប់បាត់ ! លោកស្រីចនក៏ដល់ពេលវេលាជំរះបញ្ចីជាមួយកូនប្រុសម្តង

« ឯងទៅធ្វើស្អីអោយប្អួនមិនសប្បាយចិត្តទៀតហើយប្រុសជុង៎ » លោកស្រីចន

« ខ្ញុំគ្រាន់តែនិយាយតិចតួច មិននឹកស្មានថាប៉ះពាល់ផ្លូវអារម្មណ៍នាងដល់ថ្នាក់នេះទេ » ជុងហ្គុកព្យាយាមពន្យល់អោយម្តាយយល់ ថាគេមិនចង់អោយមានកំហុសបែបនេះទេ

« បើមិនជួយអោយនាងសប្បាយចិត្ត ក៏កុំជាន់ថែម ! តាំងពីតូចមកឯង មិនទាន់ឆ្អែតឆ្អន់ទៀតរឺ ? បើថាស្អប់នាងណាស់ក៏កុំនៅជិត បើបេះដូងឯងខ្មៅដល់ថ្នាក់នេះហើយ » លោកស្រីចន

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now