ភាគទី 25
« កុំគឹតច្រើន ! ប្រាប់ហើយថាកំពុងស្រលាញ់ »ទម្រាំតែអស់បបរមួយចានបូមីក៏ស្ទើរក្លាយជារូបចម្លាក់ ជុងហ្គុកមិនថាព្រោះហេតុអីគេបែរជាមកនិយាយផ្អែមល្ហែមញ៉ោះដាក់នាងឡើងមុខក្រហមអស់រលីង ! កាលពីមុនដែលលួចស្រលាញ់គេតែម្នាក់ឯងនាងក៏ដូចជាមិនចេះអៀនទាល់តែសោះ តែពេលនេះបែបជាអ្វីៗផ្លាស់ប្តូរហើយមនុស្សពីនាងប្រហែលជាមានសម្ព័ន្ធចិត្តជំពាក់ជាមួយគ្នាទើបបានជាភាយចំហាយអៀនខ្មាស់នៃស្នេហាបែបនេះ ><
“ ញាំថ្នាំទៅណា នឹងបានសម្រាក ! ពេទ្យប្រាប់ថាលោករឹងមាំណាស់ប៉ុន្មានថ្ងៃទៀតអាចចេញពីមន្ទីរពេទ្យបានហើយ ”
បូមីនិយាយបណ្តើរក៏ដើរទៅចាកទឹកអោយជុងហ្គុកលេបថ្នាំបណ្តើរ ជុងហ្គុកតាមសម្លឹងនាងមិនអោយដាច់ក្រសែរភ្នែកសម្លឹងជាមួយនឹងស្នាមញញឹម នៅក្បែរនាងគឺមានក្តីសុខណាស់នាងពូកែមើលថែពូកែយល់ចិត្តនឹងកក់ក្តៅស្តាយណាស់ដែលមួយរយះមុនគេមើលរំលងនាង ហើយរឹតតែស្តាយមួយទៀតគឺគេយល់ច្រឡុំហើយក៏សំដីធំដាក់នាងគ្រប់ពេលទាំងដែលនាងការពារគេសោះហើយមានពេលខ្លះក៏ជ្រុលអោយខ្លួនមានរបួសក៏ព្រោះតែចង់ការពារគេទៀត“ បើគេងលក់បាត់មិចនឹងអាចឃើញមុខនាងទៀតទៅ ? ”
“ ខ្ញុំចង់សម្លឹងនាង សម្លឹងបែបនេះ ” ជុងហ្គុកសម្តីផ្អែមស្រទន់ថែមទាំងសម្លឹងបូមីមិនអោយដាច់ក្រសែរភ្នែកទាល់តែសោះ គេក៏បានប្រាប់រួចហើយពេលនេះកំពុងតែលង់ស្រលាញ់នាង“ បើលោកមិនរឹងមាំនៅតែឈឺខ្ញុំមិនមើលថែទៀតទេ ”
“ លេបថ្នាំហើយប្រញាប់គេងទៅ ” បូមីវៃដៃជុងហ្គុកលាន់សូរតែផាច់ហើយក៏ចាប់បញ្ច្រកថ្នាំចូលក្នុងមាត់គេ កំឡុងពេលពួកគេផ្អែមល្ហែមក៏ស្រាប់តែលេចវត្តមានមនុស្សម្នាក់មក“ សួស្តី ! មករំខានដែលទេ ”
យូអុីធ្វើពើជាសួរតែតាមការពិតក៏ក្តៅដូចជាភ្លើង នាងបាត់តែមួយភ្លេតសោះស្រីបម្រើម្នាក់នោះស្រាប់តែឡើងជាលេខមួយមកប្រជែងជាមួយនាងហើយហ្អេស៎ ?
“ លឺថាលោកដឹងខ្លួនភ្លាមខ្ញុំក៏ប្រញាប់មក នេះមានរបស់យកមកជួនលោកដែលណា ” យូអុីហុចកន្ត្រកផ្កានឹងផ្លែឈើថែមទាំងមានទឹកត្រចៀកកាំយកមកផ្ញើរនឹងយកចិត្តរបស់ជុងហ្គុកអោយគឹតថានាងបារម្ភនឹងខ្វាយខ្វល់ពីគេសម្បើមណាស់ ! បូមីញញឹមរៀងស្ងួតព្រោះដឹងចរិកនឹងសណ្តានស្រីម្នាក់នេះប្រាកដហើយក៏ទទួលកន្ត្រកនោះយកមកទុកក្បែរខ្លួនជុងហ្គុក“ អរគុណច្រើនណាស់អ្នកនាងយូអុី ” ជុងហ្គុក
“ ពួកយើងអាចមានពេលនិយាយគ្នាតែពីរអ្នកបានទេ ? ” យូអុី , ជុងហ្គុកនឹងបូមីសម្លឹងមុខគ្នា បូមីញញឹមលាក់អារម្មណ៍ហើយក៏ងក់ក្បាលដាក់ជុងហ្គុក“ ខ្ញុំចេញទៅក្រៅហើយ ”
បូមីដើរចេញទៅក្រៅព្រោះមិនចង់អោយគេគឹតថានាងជាឆ្អឹងទទឹងក៎ នាងមិនប្រចណ្ឌគ្រាន់តែនាងអារម្មណ៍មិនល្អបារម្ភដល់ជុងហ្គុក យូអុីនៅតែបន្តនៅក្បែរសុីនហ៊ុនក៏នៅតែមិនព្រមបញ្ចប់ជីវិតជុងហ្គុកនៅតែធ្លាក់ក្នុងសភាពគ្រោះថ្នាក់ដដែលពួកគេចំណាយពេលនិយាយជាមួយគ្នាកន្លះម៉ោងមិនដឹងថានិយាយពីអ្វីខ្លះ ! យូអុីដើរចេញមកវិញដោយទឹកមុខពេបជ្រាយឌឺដងដាក់បូមី ស្រោមមុខទេពធីតាក៏ពាក់នៅពេលជួបប្រុសស្រោមមុខធ្មប់ដែលជាសន្តានពិតប្រាកដក៏ប្រើជាមួយមនុស្សដែលនាងចង់ប្រជែងរឺច្រណែន តែក៏អាចនិយាយម្យ៉ាងទៀតបានគឺស្អប់
“ នាងមិនមេនជាលេខមួយទេចាំទុក ”
“ ដែលគេល្អព្រោះនាងជួយគេប៉ុណ្ណោះ ”
យូអុីនិយាយតែប៉ុណ្ណឹងក៏ដើរចេញ តែបូមីក៏អាចកាត់ន័យយល់បានថានាងនិយាយអីអ្វី ! នាងមិនរំពឹងថាបានស្នេហាពីជុងហ្គុកទេ គ្រាន់តែនាងចង់មានសេចក្តីសុខបន្តិចបន្ទួចបន្ទាប់បន្សុំពីគេប៉ុណ្ណោះ បូមីធ្វើជាមិនខ្វល់តែក៏ឈឺណាស់ដែល នាងរៀបទឹកមុខអោយដូចធម្មតាវិញហើយក៏ដើរចូលទៅក្នុងបន្ទប់របស់ជុងហ្គុកវិញ“ លោកគួរតែគេងទៅ ” បូមីសេរ៉េគ្រែអោយរាបស្មើរហើយក៏ទាញភួយដណ្តប់អោយជុងហ្គុក , បើទោះជានាងធ្វើទឹកមុខធម្មតាពូកែសំដែងថារឹងមាំគ្មានរឿងអីកើតឡើងយ៉ាងណាក៏ជុងហ្គុកនៅតែអាចចាប់ចំណុចនាងបានថាមានរឿងឈឺចាប់លាក់បាំងនឹងគេ ! រំពេជនោះជុងហ្គុកចាប់ដៃបូមីជាប់ថែមទាំងទាញមកថើបយ៉ាងយូ
“ កុំគឹតច្រើន , ប្រាប់ហើយថាខ្ញុំកំពុងតែស្រលាញ់នាង ” ជុងហ្គុក
“ ខ្ញុំ... ខ្ញុំមានបានគឹតឯណា ” បូមីបេះដូងលោតស្ទើរតែគាំង សុខៗគេស្រាប់តែធ្វើរឿងនឹកស្មានមិនដល់អោយនាងរំភើបហើយនិយាយពាក្យថាស្រលាញ់នាងទៀត នាងស្ទើរតែហូរទឹកភ្នែកចំពោះមុខគេហើយ“ មិនបានគឹតតែកែវភ្នែកបញ្ជាក់ ! បើខ្ញុំបោះចោលដុំពេជ្រមួយដុំនេះខ្ញុំឆ្កួតពេកហើយ , កុំគឹតច្រើនអីមនុស្សល្អរបស់ខ្ញុំ ”
“ ញញឹមទើបគួរអោយស្រលាញ់ ”
ញញឹមមិនចេញក៏ត្រូវតែចេញព្រោះពាក្យសំដីរបស់គេ ព្រះនាងស្រុកស្រែព្រះនាងខ្មៅពេលនេះអាចយកចិត្តព្រះអង្គម្ចាស់កំពូលរឹកដោយបេះដូងស្មោះត្រង់បានហើយ ><
_____________________________ChaeMin_ឆេមីន🥀
YOU ARE READING
BECAUSE OF YOU 🥀 [ Complete ✔️ ]
Romanceព្រោះតែអ្នកទើបខ្ញុំព្រមតាមគ្រប់យ៉ាង ..... 🙂🥀