Because Of You

838 30 0
                                    

ភាគទី 58
[ គឹតបញ្ជីរជាមួយបង !!! ]

បូមីរត់មិនខ្វល់ពីអ្វីទាំងអស់នាងរត់ផងមានលួចងាកមកក្រោយផងខ្លាចជុងហ្គុកដេញតាមទាន់ ! នៅពេលដែលនាងងាកមើលមកក្រោយម្តងទៀតក៏ស្រាប់តែជំពប់ជើងនឹងថ្មហើយក៏ដួលព្រុស អាវក្រៅដែលនាងយកមកបាំងមុខមួយនោះក៏បើុងទៅកន្លែងផ្សេងដែលឆ្ងាយពីនាងបន្តិចនាងចង់ក្រោកទៅរើសដែលតែក៏ក្រោកមិនរួចសោះ ។

    " បូមី ! បូមីអូនយ៉ាងមិចហើយ "
    " ឈឺខ្លាំងដែលទេបូមី " ជុងហ្គុកបារម្ភណាស់គេចង់ជួយលើកនាងហើយក៏ជួយមើលរបួសអោយនាងនៅពេលដែលដួលនោះជើងកោសនឹងថ្មក៎រលាត់ស្បែកចេញឈាម តែបូមីរុញគេចេញមិនអោយគេបានចូលក្បែរខ្លួនរបស់នាងទាល់តែសោះ ។
    " ចេញទៅ ! កុំមករវល់ "
    " កុំមើលមុខរបស់ខ្ញុំ កុំមើលអោយសោះ "
បូមីគេចមុខចេញហើយក៏ថែមទាំងលើកដៃមកបាំងមុខទៀតនាងមិនព្រមអោយជុងហ្គុកបានឃើញមុខរបស់នាងជាដាច់ខាត ។ ជុងហ្គុកនៅពេលនោះក៏ដកដង្ហើមធំចេញមកជាមួយនឹងទឹកមុខសោកសៅ បូមីមិនយល់ចិត្តរបស់គេទាល់តែសោះគេស្ទើរតែបែកទ្រូងស្លាប់ គេមិនប្រកាន់គេបានប្រាប់ហើយថាទោះនាងទៅជាយ៉ាងណាក៏គេនៅតែស្រលាញ់នាងដែល ...។

    " បូមីអូនឈប់គឹតបែបនេះបានដែលទេ "
    " អូនទុកឱកាសអោយបងបាននិយាយហើយអូនស្តាប់បងសិនបានដែលទេបូមី បងសុំអង្វរ " ជុងហ្គុក
    " អត់ទេប្រាប់ហើយថាកុំព្យាយាមមើលមុខខ្ញុំ "
    " លោកខុសសន្យាជាមួយខ្ញុំ ខ្ញុំមិនស្តាប់លោកទេ "
    " លោកកុំមករវល់ជាមួយខ្ញុំ " រំពឹងអីអោយនាងស្តាប់គេនោះសូម្បីតែពេលនេះសព្វនាមអូនបងដែលធ្លាប់ហៅគ្នាស្និតស្នាលផ្អែមល្ហែមកាលពីមុនពេលនេះក៏នាងប្តូរទៅជាខ្ញុំហើយនឹងលោកដែល ជុងហ្គុកមានអារម្មណ៍ថាបូមីលែងមានចិត្តលើគេដូចកាលពីមុនហើយ

    " បូមី...!!! " ជុងហ្គុក
    " ប្រាប់ហើយថាកុំមករវល់ " បូមីនាងព្យាយាមងើបដោយខ្លួនឯងបើទោះជាជើងរបស់នាងគ្រិចឈឺយ៉ាងណាក៏ដោយ ។ ជុងហ្គុកក៏មិនហ៊ានតាមនាងទៀតវត្តមានរបស់គេមករកនាងនៅពេលនេះក៏ជះផលអាក្រក់ខ្លាំងណាស់ទៅហើយបើអោយតាមនាងទៀតនាងច្បាស់ជាខឹងខ្លាំងហើយក៏គ្មានសង្ឃឹមថានាងនឹងមកនិយាយស្រួលជាមួយដែល ។

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now