ភាគទី 3
[ ជុងហ្គុកស្អប់បូមី រឺស្រលាញ់អត់ប្រាកដ ]« តែរឹងប្រយ័ត្នខ្ញុំចាប់សម្រាតសំពត់អោយខ្មាស់គេ » បញ្ចានាងមិនបានប្រើលេសគម្រាម 🌚 ធ្វើអោយបូមីចាញ់ហើយប្រញាប់ឡើងឡានតាមបញ្ចារបស់គេ !!! អ្នកកំលោះសើចយ៉ាងសម ពេញចិត្ត ដែលចុងបញ្ចប់នៃសង្គ្រាមគឺគេជាអ្នកឈ្នះ
« ទៅកំដរបូមីអោយបានជាគ្នាទៅ » លោកស្រីចនកេះអ្នកបម្រើស្រីដែលឈរក្បែរគាត់អោយទៅជាគ្នាជាមួយបូមី ទៅតែពីរអ្នកបែបនេះគាត់មិនទុកចិត្តកូនប្រុសប៉ុន្មានទេ
« ចាស៎ លោកស្រី » អ្នកបម្រើស្រីនោះអោនលំទោនគោរព នាងបម្រុងនឹងទៅតាមទៅហើយ តែជុងហ្គុកលើកដៃហាមឃាត់ ផ្អាកដំណើរនាង !!!« មិនបាច់តាមទេ »
« អ្នកម៉ាក់កុំបារម្ភអី , ខ្ញុំមិននាំមនុស្សសំណព្វរបស់ម៉ាក់ទៅរំលោភហើយសម្លាប់ចោលទេ » ជុងហ្គុកនិយាយហើយក៏បែរមកញញឹមបែបឌឺដាក់បូមីអោយនាងភ័យខ្លាច« ស្លាប់ ! មើលនិយាយចុះ » អ្នកម្តាយលើកដៃគក់ទ្រូង
« យ៉ាងច្រើនខ្ញុំអោយខ្មាស់គេបន្តិចបន្ទួច » អ្នកកម្លោះញញឹមចុងមាត់ម្តងទៀតបែបជាមានគំនិតអាក្រក់អីទៀតហើយមើលទៅ« ទៅហើយណាម៉ាក់ Bye Bye » នាយលើដៃបាយៗម្តាយហើយក៏ឡើងឡានបើកចេញទៅលឿនស្លែវបាត់
- នៅតាមផ្លូវ
« នាងចង់ទៅណា » នាយបើកឡានបណ្តើរឈ្លាតងាកមកសួរនាងក្រមុំបូមីដែលអង្គុយធ្វើមុខស្អុយប៉ែ
« ប្រាប់ហើយថាទៅផ្សារទំនើប ទៅទឹញរបស់ញាំយកមកដាក់ទ » បូមីឆ្លើយបែបមិនចង់ នាងមិនចង់មកជាមួយគេប៉ុន្មានទេ តែដោយសារតែគេគម្រាមសម្រាតសំពត់នាងកណ្តាលវាលហើយ ទោះមិនចង់ក៏ត្រូវតែបង្ខំចិត្តមក
« មកជាមួយខ្ញុំមុខអោយរីកបន្តិចទៅ ក្រែងខ្ញុំដាក់អោយចុះដើរកណ្តាលផ្លូវ » ជុងហ្គុកធុញនឹងទឹកមុខក្រម៉ូវរបស់បូមី
កាលពីនៅតូច ជាស្រីម៉ៅ , នាងជាអ្នកលួចតាមគេ សុំគេលេងជាមួយត្រុកៗសោះ តែពេលក្រមុំស្រស់ស្អាតពេញរូបពេញរាង បែរជាលេងរឹកលេងពារដាក់គេទៅវិញ« ដាក់ទៅ តាក់សុីពេញទឹកពេញដីស្មានខ្ញុំអស់ជម្រើស » បូមីបញ្ជួសពាក្យសំដីអោយគេវិញ
« នាង » នាយកម្លោះឈាមពុះដូចទឹកក្តៅទៀតហើយ !!! ចង់ឈ្នះនាងណាស់ តែវាមិនអាច ឈ្នះនាងបានលុះត្រាគម្រាមនាងប៉ុណ្ណោះ
YOU ARE READING
BECAUSE OF YOU 🥀 [ Complete ✔️ ]
Romanceព្រោះតែអ្នកទើបខ្ញុំព្រមតាមគ្រប់យ៉ាង ..... 🙂🥀