Because Of You

938 36 0
                                    

ភាគទី 42    
[ អូនកុំកើតអីអោយសោះ ! តស៊ូឡើងអូន ]

ឃាតករដែលប៉ុនប៉ងលើជីវិតបូមីនោះក៏អូសបូមីចូលទៅក្នុងបង្គន់កម្លាំងវាគឺធ្ងន់ខ្លាំងណាស់បូមីពិបាកស្មានថាជាមនុស្សប្រុសរឺក៏មនុស្សស្រីណាមួយម្នាក់នោះក៏នៅពីក្រោយបូមីទៀត ។ ខ្សែររឹតក៏មួយនេះក៏កាន់តែរួតក៎បូមីខ្លាំងឡើងបូមីចាប់ផ្តើមខ្សោយទន់ដៃចង់ផុតដង្ហើមនាងព្យាយាមណាស់ព្យាយាមរក្សាជីវិតដោយខ្ញាំខ្សែរជាប់ប្រឹងត្រដងស្រួបយកខ្យល់ទាំងដំណាក់កាលអាចស្លាប់គឺមានច្រើនណាស់ ។ បូមីលែងដៃមួយចំហៀងស្ថានភាពបែបនេះនាងពិបាកនឹងជួយខ្លួនឯងណាស់ ដៃមួយចំហៀងរបស់បូមីក៏ព្យាយាមខ្ញាំដៃឃាតករនោះខ្លាំងៗអោយវាឈឺមានរបួសអាចបន្ធូបន្ថយកម្លាំងលើខ្សែររឹត តែអត់ទេនៅពេលដែលបូមីធ្វើអោយវាឈឺវាកាន់តែសាហាវលើសដើម
    ភឹប ភឹប ភឹប ភឹប ភឹក
វាចាប់ដៃបូមីច្របាច់ខ្លាំងៗហើយក៏រុញទៅបោកនឹងជញ្ជាំងយ៉ាងញាប់ស្អេករហួតធ្វើអោយដៃបូមីទម្លាក់ចុះលែងមានចលនាទៀត ។ ដៃរបស់បូមីនៅពេលនេះពិតជាឈឺខ្លាំងណាស់នាងមានអារម្មណ៍ថាកម្រើកលែងបាន ដៃខាងឆ្វេងរបស់បូមីដែលឃាតករបានបោកនឹងជញ្ជាំងនោះក៏ប្រហែលជាបាក់ហើយ ។ បូមីបញ្ឈរភ្នែកឡើងលើនាងអស់ខ្យល់ដង្ហើមចេញពីពោះរលីងហើយរីឯរាងកាយក៏ត្រូវគេធ្វើបាបយ៉ាងដំណុំ
បូមីស្ពឹកអស់កម្លាំងកម្រើកឃាតករនោះប្រលែងខ្សែរលែងរឹតក៏នាងទៀតព្រោះនាងលែងមានកម្លាំងតស៊ូវានៅមិនទាន់ស្ងប់ចិត្តនៅឡើយក្រោយពីបូមីអស់ខ្យល់ហើយវាក៏ចាប់សក់ក្បាលបូមីឡើងហើយក៏ចាប់បោកក្បាលនាងទៅនឹងជញ្ជាំងរហូតដល់បែកឈាមទើបស្ងប់ចិត្ត
    " សាកសមតែនឹងស្លាប់ " ពាក្យសំដីលើកទីមួយដែលវានិយាយចេញមកនៅពេលនេះបូមីលែងមានសតិហើយ រីឯភ្នែកក៏ស្រវាំងមើលអីលែងឃើញនៅពេលដែលវាផ្ញារបូមីឡើងបូមីក៏មើលមិនដឹងនោះទេថាជាអ្នកណា ! ស្រីរឺក៏ប្រុសបូមីក៏មើលមិនដឹងផង ។
    " ស្លាប់ទៅ " វាលូកដៃចូលហោប៉ៅហើយក៏ទាញថ្នាំអីក៏មិនដឹងដបតូចជាប្រភេទទឹកហើយក៏ចាប់បើកមាត់របស់បូមីឡើងរួចក៏បញ្ចក់ថ្នាំនោះចូលទៅក្នុងមាត់បូមីទាំងអស់
    " ស្លាប់ដោយសប្បាយ " វាញញឹមឈររងចាំមើលថ្នាំបញ្ចេញលទ្ធផលនៅពេលដែលថ្នាំបានចែកចាយទៅក្នុងសរីរាង្គកាយរបស់បូមី ! បូមីក៏ស្រាប់តែប្រកាច់ឡើងហើយក៏មានបែកពពុះមាត់ចេញមកទៀតឃាតករមួយនោះញញឹមព្រោះសមតាមបំណងហើយក៏ទុកអោយបូមីដេកស្លាប់តាមសម្រួលហើយវាក៏រត់គេចចេញយ៉ាងលឿនជៀសវាងមានមនុស្សចាប់បាន ។
    " ហេតុអីបូមីទៅយូយ៉ាងនេះ ? "
ជុងហ្គុកអង្គុយមើលនាឡិកាដៃវាយូពេកហើយដែលបូមីទៅបន្ទប់ទឹកមិនទាន់ឃើញមកវិញគេក៏ស្រាប់តែមានអារម្មណ៍ភ័យចម្លែក ។ សុខៗក៏ស្រាប់តែមានកណ្តឹងរោទ៍អាសន្នមួយក៏បានបន្លឺឡើង
    " បន្ទប់ទឹកមានមនុស្សត្រូវថ្នាំពុល សុំសង្គ្រោះមួយៗៗៗ "
សំឡេងមួយនេះបន្លឺឡើងយ៉ាងខ្លាំងជុងហ្គុកបេះដូងធ្លាក់ដល់ដីក្តុកហើយក៏ប្រញាប់ស្ទុះងើបឡើងរត់ទៅកន្លែងកើតហេតុយ៉ាងលឿន
    " ហាសស៎ បូមី "
បេះដូងរបស់ជុងហ្គុកខ្ទឹចខ្ទាំអស់ហើយនៅពេលដែលមកឃើញសភាពប្រពន្ធជាអីស្រលាញ់ស្ថិតក្នុងស្ថានភាពមើលលែងយល់ឈាមហូរពីក្បាលប្រឡាក់ដល់អាវជោគថែមទាំងបែកពពុះមាត់ស្គុលទៀត ។ រំពេជនោះគ្រាន់តែទទួលបានការរាយការណ៍តែខាងសង្គ្រោះមិនទាន់បានមកដល់ទេជុងហ្គុកស្ទុះចូលទៅបីបូមីទាំងញ័រដៃ
    " បូមី ហ្អឺៗៗៗ បើកភ្នែកសិនអូន "
    " កុំទាន់កើតអីអូនសម្លាញ់ តាំងសតិសិនអូន ហ្អឺៗៗៗ "
ជុងហ្គុកបីបូមីពីរជាន់លើដល់ជាន់ក្រោមនៅពេលនោះឡានពេទ្យក៏មកដល់ល្មមជុងហ្គុកបីបូមីឡើងឡានពេទ្យហើយគេក៏ឡើងទៅជាមួយនាងដែល ។ ជុងហ្គុកសឹងតែក្លាយជាមួយឆ្កួតមួយរំពេជដែលជួបស្ថានការណ៍បែបនេះ ទឹកភ្នែកក៏ហូរមកសស្រាក់បាត់អស់ភាពជាកូនប្រុសដើមទ្រូងប្រាំហត្ថ ។ ចង្វាក់បេះដូងរបស់បូមីមានសម្ពាធទាបខ្លាំងណាស់គ្រូពេទ្យសង្គ្រោះក៏បានជួយឆក់ចង្វាក់បេះដូងអោយនាងនឹងដាក់អុកសុីសែនជាប់ដើម្បីរក្សាដង្ហើមអោយដល់មន្ទីរពេទ្យ ។

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now