Because Of You

1K 48 0
                                    

ភាគទី 28                
[ ប្រពន្ធសម្លាញ់របស់បង ]

ជុងហ្គុកប្រញាប់ដើរមករកបូមីព្រោះទើបតែឃើញយូអុីដើរចេញពីកន្លែងនេះដែល ដំបូងឡើយក៏មិនសូវជាចាប់អារម្មណ៍ប៉ុន្មានដែលតែក្រោយពីឃើញថ្ពាល់របស់បូមីក្រហមខ្លាំងទើបជុងហ្គុកប្រតិកម្ម

“ ថ្ពាល់អូនកើតអី ? យូអុីទះអូនមេនទេ ? ”
ទោះជាមិនប្រាប់ក៏គេអាចទាយដឹង មិនដែលនៅសុខៗថ្ពាល់មកក្រហមដោយគ្មានរឿងប្រសិនបើគ្មានមនុស្សមកទះនោះទេ

“ ឈប់សិន ! មិនមេននោះទេ ”
“ អូនរអិលជើងថ្ពាល់ក៏បុកជាមួយនឹងកញ្ចក់ឡាន អ្នកនាងយូអុីទះអូនយ៉ាងមិចបាននាងមិនអាចធ្វើរឿងបែបនេះនោះទេ ”
បូមីព្យាយាមញញឹមមិនអោយជុងហ្គុកខឹងសម្បាខ្លាំង ត្រឹមតែប៉ុណ្ណេះនាងមានអារម្មណ៍ថាបាត់បង់ក្តីសុខដែលបានរំពឹងបាត់ទៅហើយ ចុះទម្រាំតែជុងហ្គុកទៅមានរឿងជាមួយយូអុីទៀត ហឹមមពិបាកស្រមៃណាស់សម្រាប់នាង

“ អោយតែប្រាកដថាបែបនេះ ”
“ យើងប្រញាប់ទៅៗ ”
ជុងហ្គុកបើកទ្វារឡានអោយបូមី បន្ទាប់មកខ្លួនឯងក៏ប្រញាប់ឡើងតាមក្រោយដែលនៅពេលដែលបើកឡានចេញក៏បានជួបនឹងយូអុីដែលឈររេរាៗជុងហ្គុកមិនខ្វាយខ្វល់ហើយក៏បើកឡានបង្ហួសធ្វើព្រងើយ តាំងពីលែងងប់ងងល់ពីនាងកាន់តែឃ្លាតឆ្ងាយក៏កាន់តែបានឃើញទង្វើរពិតប្រាកដ

“ ផ្តេសផ្តាសខ្លាំងណាស់ ហឹសស ហ៊ានព្រងើយដាក់ខ្ញុំផង ”
“ ខ្ញុំមិនសុខចិត្តទេ ”
យូអុីខាំមាត់សម្លក់ទៅកាន់ឡានដែលទើបតែបើកកាត់នាងអម្បាញមិញនោះ ! គឹតថានាងនឹងព្រមចុះចាញ់តែត្រឹមនេះរឺ ? មកធ្វើអោយស្រលាញ់យកបេះដូងរបស់នាងបានហើយកុំសង្ឃឹមថានឹងបានចេញដោយងាយស្រួលមនុស្សដូចជាយូអុីមិនព្រមចាញ់ជាមួយនឹងអ្នកណាស្រាប់ទៅហើយ

ពេលយប់ !!!
បូមីកំពុងតែឈរម្នាក់ឯងនៅរានហាលចិត្តរបស់នាងកំពុងតែមិនស្ងប់ ជុងហ្គុកក៏ចូលក្នុងបន្ទប់មករកនាងស្ងាត់ៗ ។ គេចូលមកអោបចង្កេះនាងយ៉ាងណែនៗហើយថែមទាំងថើបថ្ពាល់ក្រពុំរបស់នាងបង្ហាញពីក្តីស្រលាញ់ដែលស្ទើរតែខ្វះមិនបាន

“ ស្ងាត់ៗដល់ហើយណ៎ ដៃនឹងមានទេហេតុអីក៏មិនគោះទ្វារ ” បូមី
“ ចូលបន្ទប់ប្រពន្ធចាំបាច់គោះទ្វារ ” ជុងហ្គុកក៏ថើបថ្ពាល់របស់បូមីមួយខ្សើតទៀត ថើបមិនឈប់រហូតដល់នាងលែងមាត់បណ្តោយអោយគេថើបអោយឆ្អែតចិត្ត

“ បងគឹតថាអ្នកនាងយូអុីខឹងអូនទេ ? សុខៗបងមករៀបការជាមួយអូនបែបនេះ ក្រែងពួកបងមើលចិត្តគ្នាមិនថាអញ្ចឹង ” បូមី
“ ស្រីល្ងង់មើលចិត្តគ្នាក៏ដោយ បើគ្មាននិស្ស័យហើយក៏បែកគ្នាបានដែលបងមិចនឹងអោយអូនខូចចិត្តម្តងទៀតទៅកន្លងមកគ្រប់គ្រាន់ពេកហើយសម្រាប់អូន ! បងមិនមេនអាណិតអូនតែបងស្រលាញ់អូនពិតប្រាកដ ” ជុងហ្គុកអង្អែលថ្ពាល់របស់បូមី ដឹងតាំងពីយូថានាងមានចិត្តហើយតាំងពីតូចដឹងក្តីមកនាងក៏ជាមនុស្សស្រីទីមួយដែលតាមក្បែរមករហូតបើទោះជាការស្រលាញ់មួយនេះវាលឿនពេកដល់ថ្នាក់ស្មានមិនដល់តែអារម្មណ៍មួយនេះដែលមានចំពោះនាងគឺពិតប្រាកដ ចង់ស្រលាញ់ចង់រួមរស់ចង់ក្បែរអស់មួយជីវិតដូចប្តីប្រពន្ធ

“ បងបារម្ភតែយូអុីធ្វើអោយអូនប៉ះពាល់ផ្លូវចិត្ត ហើយអូនទៅចោលបងទេ ! សន្យាជាមួយបងមកបូមីមិនថាយ៉ាងណាត្រូវនៅក្បែរបង ”
កាន់តែស្រលាញ់កាន់តែភ័យបារម្ភដល់រឿងមួយនេះ តែយ៉ាងណាក៏សន្យាជាមួយខ្លួនឯងមិនអោយថ្លោះថ្លូយជាដាច់ខាតមាននារីល្អនៅក្បែរដៃហើយត្រូវតែរក្សានាងអោយជាប់

“ អូនសន្យា ” បូមី
“ បងស្រលាញ់អូនជាទីបំផុត ប្រពន្ធសម្លាញ់របស់បង ”
ជុងហ្គុកទាញនាងមកអោបសារជាថ្មី កាលមិនទាន់ស្រលាញ់ក៏ព្រងើយមើលរំលងដល់ពេលបានស្រលាញ់ក៏ងប់ងល់ដល់ថ្នាក់មិនចង់អោយបែកសូម្បីតែមួយនាទី ><
_____________________________

មានតែតឹចទេ 🤣 ដាក់អោយអ្នកអានលើសជាតិស្ករ 🤣

ChaeMin_ឆេមីន🥀

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now