Because Of You

1K 49 0
                                    

ភាគទី 32                     
[ ស្លូតពេកគេជាន់ ]

ពេលល្ងាច !
ជុងហ្គុកនៅពេលដែលចេញពីធ្វើការក៏មិនភ្លេចពាក្យសំដីដែលខ្លួនបាននិយាយជាមួយប្រពន្ធគឺប្រញាប់មករកនាង ! នៅតាមផ្លូវឆ្លងកាត់ហាងលក់នំទើបតែបើកថ្មីឃើញថានំពងមាន់ក្នុងហាងនោះទំនងទើបទិញខ្ចប់យ៉ាងពិសេសទុកជួនបូមី ។ ទូរស័ព្ទដៃថ្ងៃនេះរោរិ៍រហូតដូចជាដឹងថាម៉ោងនេះជាម៉ោងដែលចេញពីធ្វើការសាកសមសម្រាប់ពេលវេលាផ្ទាល់ខ្លួន តែម្ចាស់ទូរស័ព្ទមិនអើពើទេថែមទាំងបិទសម្លេងចោលទៀតផង

“ នឹកដល់ហើយ ” មកដល់ក៏ទាញរាងស្តើងមកថើបខ្សើតៗដូចជាបែកយូឆ្នាំយ៉ាងអញ្ចឹង
“ បងទិញអីមកនឹង ? ” បូមី

“ ឃើញនំទំនងក៏នឹកដល់ប្រពន្ធ ទៅញាំជាមួយគ្នាទៅ ”
“ តោះ ” ជុងហ្គុកហើយនឹងបូមីអោបចង្កេះគ្នាហើយក៏ដើរទៅអង្គុយនៅសួនច្បារ ជុងហ្គុកសម្លឹងមុខបូមីមិនដាក់ព្រោះថ្ងៃនេះនាងតែងខ្លួនស្អាតចម្លែកខុសពីរាល់ដងផាត់មុខលាបក្រែមស្តើងៗធម្មជាតិតែស្អាតឥតខ្សោះ

“ ថីបានចេះតែសម្លឹងមុខអូន ? ” បូមី
“ អូនស្អាត , ស្អាតចម្លែកបងមិនមើលគឺមិនបាន ”
ជុងហ្គុករំកិលកៅអីទៅក្បែរបូមីហើយក៏បន្លំដាក់ដៃលើភ្លៅរបស់នាង រួចក៏ស្ទាបអង្អែលយ៉ាងស្រើបស្រាល រីឯដៃម្ខាងទៀតក៏ចាប់ចង្ការរបស់នាងប្រើក្រសែរភ្នែកសណ្តំអោយទោរទន់តាម

“ កន្លែងនេះមិនសាកសមទេ ” បូមីកាត់ចង្វាក់របស់ជុងហ្គុក
“ បងទ្រាំមិនបានទេអូន ” ជុងហ្គុកធ្វើទឹកមុខបែបអង្វរករ បើស្រស់ស្អាតទាក់ទាញយ៉ាងនឹងមិចនឹងអាចទប់អារម្មណ៍ចំណង់តណ្ហាបានដល់ថ្ងៃរៀបការទៅ ?

“ ទ្រាំមិនបានស្រាច់តែបង ហាហាហា ”
បូមីសើចកខិក ជុងហ្គុកវិញក៏ដូចគ្នានាងកំហូចណាស់សម្តែងធ្វើជាស្លុងអារម្មណ៍តាមក្រសែរភ្នែករបស់គេអោយគេបានចិត្ត គឹតថាថ្ងៃនេះបានមួយហើយចុងបញ្ចប់អត់ដដែល 🌚

ពេលយប់ !
ថ្ងៃនេះជុងហ្គុកសុំបូមីអោយគេងជាមួយព្រោះចង់អោបអោយណែនៗពេញដៃចង់បានភាពកក់ក្តៅពីនាង ម៉ោងដប់យប់ជុងហ្គុកក៏គេងលក់បាត់នៅឡើយតែបូមីគេងសម្លឹងមុខរបស់គេពេលគេងលក់ស្ងៀមៗ
សុខៗទូរស័ព្ទជុងហ្គុកក៎ញ័រទ្រើតៗព្រោះគេមិនបើកសម្លេង បូមីលួចចេញពីរង្វង់ដៃយឿតៗហើយក៏យកទូរស័ព្ទនោះចេញពីបន្ទប់
ច្បាស់ណាស់វាជាលេខរបស់យូអុីគ្រាន់តែមិនបានលើកមិនដឹងថាប៉ុន្មានរយដងនោះទេនាងតាមព្យាបាទគូស្នេហ៍មួយគូនេះមិនព្រមលែងពិតមេន ។ បូមីក្តាប់ទូរស័ព្ទជាប់មានអារម្មណ៍ថាក្តៅភាយៗ នាងមិនលើកតែក៏ជ្រើសយកការផ្ញើរសារវិញ

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now