ភាគទី ៦១ [ ផែនការណ៍រត់ចោលប្តី ]

910 33 0
                                    

បូមីចូលមកដល់ក្នុងបន្ទប់វិញទឹកមុខរបស់នាងញញឹមបានស្អាតជាងមុខឆ្ងាយណាស់ ! បេះដូងមានភាពកក់ក្តៅ ហើយជំនឿចិត្តដែលធ្លាប់មានកាលពីមុនពេលនេះក៏ត្រឡប់មកវិញទាំងស្រុង គ្រាន់តែថាពេលនេះនាងមិនទាន់ចង់ត្រូវរ៉ូវគឺនៅចង់ធ្វើបាបចនជុងហ្គុកលេងតាមហ្គេមរបស់នាងអោយបញ្ជីរចាស់ជម្រះអោយអស់សិនប៉ុណ្ណោះ ។

        ទីង ( សម្លេងសារនៃទូរស័ព្ទរបស់នាង )
បូមីយកទូរស័ព្ទមកកាន់ក្នុងដៃហើយក៏ឆែកអ្វីដែលគេបានផ្ញើរមកនោះ ច្បាស់ណាស់គឺគ្លីនិចមួយកន្លែងដែលនាងបានសាកសួរព័ត៍មានពេលនេះគេក៏ផ្តល់ដំណឹងមកវិញហើយ ! ថ្ងៃនេះពិតជាថ្ងៃដែលល្អហើយក៏មានសុភមង្គល់ខ្លាំងណាស់ចំពោះនាង សំណាងល្អបុកមកទាំងពីរផ្ទូនៗចំពេលគ្នាល្អ ។

    " ជិតក្លាយជាមនុស្សពីមុនវិញហើយណាបូមី "
    " យប់នេះមានភារកិច្ចធំណាស់ "
បូមីនិយាយរួចក៏យកវ៉ាលីរបស់នាងមករៀបខោអាវដាក់ចូលព្រោះយប់នេះនាងប្រហែលជាអាចត្រូវត្រឡប់ទៅសេអ៊ូលវិញជាបន្ទាន់ ។

           - SKIP !

បូមីងួតទឹកស្លៀកពាក់តុបតែងខ្លួនស្អាតហើយនាងក៏ដើរចេញមកក្រៅ នាងក៏ប្រទះឃើញជុងហ្គុកដេកថ្ងូរលើសាឡុងប្រហែលជាមួយជើងកាលពីអម្បាញមិញនោះមិនទាន់បាត់ហួលទេមើលទៅ ។

    " រោគចិត្ត ! មនុស្សអត់កេរ្តិ៍ខ្មាស់នេះ " បូមីស្រែកជេរគេហើយក៏យកខ្នើយដែលនៅលើសាឡុងនោះយកទៅវៃគេដែលព្រោះតែគេអត់របៀប ដេកលូកដៃអង្អែលមិនចេះខ្មាស់នាងទាល់តែសោះគេធ្វើមើលតែដេកក្នុងផ្ទះតែម្នាក់ឯងទៅហើយ ។

    " ឡើងជង្គង់ឡើងចង់បែកប្លោកប្តីហើយមកជេរទៀត "
    " បើកូនបងបាក់ក៎ធ្វើអោយអូនមានកូនមិនកើតគឹតយ៉ាងមិចទៅ " ជុងហ្គុកធ្វើមុខជូហួញប៊ីសបែកដែលនឹងហ្អាស៎ទើបបានជាគេដេកថ្ងូរដេកអង្អែលជុងហ្គុកតូចអោយមានជីវិតឡើងវីញ >< ។

    " ស្មានខ្ញុំគ្មានលទ្ធភាពរកប្រុសថ្មីហើយបង្កើតកូនជាមួយគ្នា ? "
    " ហឹសសស ហើយអ្នកណានិយាយថាយកលោកឯងធ្វើប្តីនោះ វិកលចរិកពិតមេន " បូមីនិយាយរួចក៏វ៉ៃជុងហ្គុកមួយខ្នើយទៀតបន្ទាប់មកនាងក៏ដើរចេញពីត្រង់នោះទៅក្រៅបាត់ទៅ ជុងហ្គុកថាងើបទៅតាមនាងដែលតែក្រោកមិនរួចទើបដេកសិន ។

BECAUSE  OF  YOU 🥀 [ Complete ✔️ ]Where stories live. Discover now