Part 9
[ ខ្ញុំត្រឹមផ្ទាំងសុីប ការពារមុខមាត់មនុស្សស្រីដែលលោកស្រលាញ់ 🙂 ]
___________________________________________ជុងហ្គុក យល់ព្រមហើយក៏ដើរចេញតាមសម្តីនាង ណាមួយពេញមួយថ្ងៃនេះ ធ្វើបាបបូមីច្រើនពេកហើយ យល់ព្រមតាមសំដីនាងខ្លះក៏ល្អ
នៅពេលជុងហ្គុកចេញទៅបាត់ បូមីក៏យំម្តងទៀត យំមិនមេនព្រោះតែឈឺចាប់ តែយំព្រោះតែរំភើប វាជាលើកទីមួយហើយ ដែលជុងហ្គុក មកថ្នាក់ថ្នម គៀកកើយនាងបែបនេះ !!! នាងសឹងតែមិនជឿថានឹងមានថ្ងៃនេះកើតឡើងក្នុងជីវិតនាង
« ខ្ញុំកំពុងយលសប្តិរឺ ? » នាងលួចសួរខ្លួនឯងតឹចៗ ទឹកភ្នែកលាយស្នាមញញឹម , សុំបែបនេះត្រឹមតែមួយនាទី ជារាងរាល់ថ្ងៃនាងមានក្តីសុខជាពន់ពេកហើយ
« ខ្ញុំនឹងចងចាំថ្ងៃនេះទុក ថ្ងៃដែលល្អបំផុត » បើទោះជាគេធ្វើអោយនាងឈឺយ៉ាងណាក៏នាងមិនអាចខឹងស្អប់គេបាន រឹតតែពិបាកជាងនេះទៀតនោះគឺហាមបេះដូងខ្លួនឯងកុំអោយមានចិត្តលើគេ ក៏ប៉ុន្តែវាមិនព្រមស្តាប់បញ្ចាទេព្រោះជ្រុលចិត្តខ្លាំងហួសអស់ទៅហើយ
រាងក្រាស់មកដល់បន្ទប់វិញក៏ទម្លាក់ខ្លួនទៅលើពូកមួយទំហឹង !!! អារម្មណ៍របស់គេសោកសៅមួហ្មង ខុសពីទម្លាប់ធម្មតា សូម្បីតែសមីខ្លួនផ្ទាល់ក៏លួចសួរចិត្តខ្លួនឯងខាងក្នុងដែល ថាហេតុអីបានទៅជាយ៉ាងនេះ ? នេះមិនមេនជាចន ជុងហ្គុកនោះទេ ? តែវានៅតែគ្មានចម្លើយតប !!! តបមកវិញតែអារម្មណ៍សោកសៅហើយមួហ្មង រកមូលហេតុមិនឃើញ
អ្វីដែលបូមីបាននិយាយមុននោះ សម្លេងរបស់នាងនៅដល់ក្នុងត្រចៀកគេរហឹម ជាពិសេសត្រង់ « តាំងពីដូចដល់ធំ ខ្ញុំដែលចេះខឹងលោកពេលណា !!! ចាំអត់មានពេលមួយកាលនៅតូចលោកវីសតែធ្វើអោយខ្ញុំលង់ទឹកស្លាប់ តែខ្ញុំក៏មិនខឹងនឹងលោក » រំលឹកដល់ត្រង់នេះធ្វើអោយជុងហ្គុកនឹកដល់គ្រាកាលនៅតូចៗ
អាចនិយាយបានថា ជុងហ្គុក ជាក្មេងប៉ិនគុំនឹងច្រណែនខ្លាំងណាស់ ជាពិសេសច្រណែននឹងបូមី ដែលជាក្មេងក្រីក្រសោះ តែបែរជាលោកស្រីចន ចិញ្ចឹមស្រលាញ់ លើកដម្កើនអោយសឹងតែស្មើរជុងហ្គុក ហេតុនេះហើយទើបធ្វើអោយកម្លោះតូច ខឹងស្អប់គឹតថានាងមកដណ្តើមដំណែងកូនបង្កើតពីគេ ទាំងរបស់លេង របស់ប្រើប្រាស់ អ្វីគ្រប់យ៉ាងទាំងអស់ ក៏លោកស្រីចននឹងលោកចន ផ្តល់អោយបូមីគ្រប់ៗ , ជុងហ្គុកបានត្រឹមលួចសម្លឹងពីចំងាយ ...
YOU ARE READING
BECAUSE OF YOU 🥀 [ Complete ✔️ ]
Romanceព្រោះតែអ្នកទើបខ្ញុំព្រមតាមគ្រប់យ៉ាង ..... 🙂🥀